ផ្ទាំងថ្មមួយនៅក្នុងរដ្ឋអាឡាស្កា ត្រូវបានកាត់តដោយមានសំណង់អគារនៅពីលើ
រូបថត និងវីដេអូទេសភាពធម្មជាតិជាច្រើន ត្រូវបានបង្ហោះ ចែករំលែកនៅលើបណ្ដាញសង្គម ក្នុងនោះមានទាំងរូបថត និងវីដេអូកាត់ត មិនពិតផងដែរ។ ក្នុងនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពផ្ទាំងថ្មមួយ ដែលមានសំណង់អគារសាង់សង់ពីលើកំពូលត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុក។ ការបង្ហោះនេះ បានប្រតិកម្ម និងចែកចាយតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកាត់ត។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Magical Nature បានបង្ហោះរូបថតចំនួនមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពផ្ទាំងថ្មមួយ ដែលមានសំណង់អគារនៅពីលើ។ ទំព័រហ្វេសប៊ុកខាងលើនេះ ពុំបញ្ជាក់អំពីទីតាំង និងព័ត៌មានលំអិតទាក់ទងទៅនឹងរូបថតនោះឡើយ។ រូបថតមួយសន្លឹកនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងការបញ្ចេញមតិចម្រុះ ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។ ការបង្ហោះនេះអាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដ ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិ និងចែករំលែកបន្ត។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បង្ហាញទិដ្ឋភាពផ្ទាំងថ្មមួយ ជាមួយនឹងសំណង់អគារនៅពីលើ។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia […]
Continue Reading