Fact Check: តើតោស្គមស្គាំងទាំងពីរក្បាលនេះស្ថិតនៅក្នុងសួនសត្វភ្នំតាម៉ៅមែនឬទេ?
កាលពីសប្តាហ៍មុននេះ អាជ្ញាធរចម្រុះបានចុះទៅរឹបអូសសត្វតោចិញ្ចឹមមួយក្បាលពីជនជាតិចិនម្នាក់ នៅក្នុងផ្ទះវីឡាមួយកន្លែងរាជធានីភ្នំពេញ ដែលវិធានការមួយនេះ បានក្លាយទៅជាប្រធានបទនៃការជជែកវែកញែក ដេញដោល និងចែករំលែកនៅលើបណ្ដាញសង្គមកម្ពុជាយ៉ាងផុសផុល។ ទន្ទឹមគ្នានេះ មានរូបថតមួយសន្លឹកបង្ហាញសត្វតោចំនួនពីរក្បាលដែលមានរូបរាងស្គម មានតែស្បែកដណ្តប់ឆ្អឹង ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមអះអាងថា ជាសត្វតោនៅក្នុងតំបន់ថែរក្សាសត្វភ្នំតាម៉ៅ ប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួនមួយសន្លឹក ដែលបង្ហាញអំពីទិដ្ឋភាពសត្វតោមានសភាពស្គមស្គាំងចំនួនពីរក្បាល។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ អះអាងថា សត្វតោទាំងពីរក្បាលនោះ ត្រូវបានថែរក្សានៅក្នុងបរិវេណនៃសួនសត្វភ្នំតាម៉ៅ ដែលជាសួនសត្វមួយមានទីតាំងស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ រូបថតជាមួយសំណេរនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ ក្រោយពីមានការរឹបអូសសត្វតោចិញ្ចឹមមួយក្បាលពីជនជាតិចិនម្នាក់កាលពីសប្តាហ៍មុននេះ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «ពួកមន្រ្តីនៅសួនសត្វភ្នំតាម៉ៅ បានកិបកេងលុយថ្លៃអាហារដល់សត្វទាំងនេះធ្វើឲ្យពួកគេធ្លាក់ខ្លួនមានស្ថានភាពបែបនេះ…»។ Facebook Post | Archived Link រូបថតមួយសន្លឹកដដែលនេះ ក៏ត្រូវបានអ្នកប្រើហ្វេសប៊ុកដទៃទៀត បង្ហោះ និងចែករំលែកបន្តផងដែរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ជាមួយនឹងសំណេរបែបចោទសួរថា «សួនសត្វ […]
Continue Reading