តើ​នេះ​គឺ​ជាវីដេអូ​​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ធ្លាក់​នៅ​នេប៉ាល់​មែន​​ឬ​ទេ​?

បន្ទាប់​ពី​យន្តហោះដឹក​អ្នក​ដំណើរ​មួយ​​គ្រឿង បាន​ធ្លាក់​នៅ​ភាគ​កណ្ដាល​ប្រទេស​នេប៉ាល់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​យន្តហោះ​មួយ​គ្រឿង​រង​ភ្លើង​ឆាប​ឆេះ​មុន​នឹង​ធ្លាក់​បុក​ដី​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​ជាមួយ​ការ​អះ​អាង​ថា វា​ជា​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ដែល​បាន​ធ្លាក់​នោះ។ ការ​អះ​អាង​នេះ​លើ​វីដេអូ​នេះ ទទួល​បាន​​ការ​ចូល​ទស្សនា​ដល់​ទៅជាង ៤០០​ដង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០២៣​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីបមួយ​​មាន​រយៈ​ពេល​ប្រមាណ ​១នាទី​ និង​១៥វិនាទី​ ដែល​បង្ហាញ​ឱ្យ​ឃើញ​​យន្ត​ហោះ​មួយ​គ្រឿងរង​ភ្លើង​​ឆាប​ឆេះ​ ហើយ​បន្ទាប់​មក​បាន​ធ្លាក់​បុក​ដី។​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​វីដេអូ​ស្ដែង​ៗ​ នៃ​ការ​ធ្លាក់យន្ត​ហោះ​នៅ​ក្នុង​ប្រទេស​នេប៉ាល់​។​ ការ​អះ​អាង​ ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​នាក់​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​សរសេរ​ថា​ «វីឌីអូ​ស្តែង​ៗ​ នៃ​ការធ្លាក់​យន្តហោះ​ថ្មី​ៗនេះ​ នៅ​ប្រទេស​នេប៉ាល់​ (Nepal)​»។​ Archived Link វីដេអូ​មួយ​នេះ​ ក៏​ត្រូវ​បាន​អះ​អាង​ដូច​គ្នា​ផង​ដែរ​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០២៣​​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​ ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​វីដេអូ​ និង​ការ​អះ​អាង​​​ខាង​លើ​ តាម​រយៈ​ […]

Continue Reading