ហ្វេសប៊ុក​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​​បង្កើត​គណនី​ឥត​គិត​ថ្លៃ​ដដែល ខណៈមាន​ការ​កែ​ប្រែ​ខ្លះ​សម្រាប់​ប្រទេស​ពីរ

បន្ទាប់​ពី​​ស្ថាបនិក​ក្រុមហ៊ុន​ហ្វេសប៊ុក​ លោក​ Mark Zuckerberg បានប្រកាស​ថា​ អ្ន​កគ្រប់គ្នាអាចបើក​សញ្ញា​ Blue Tick ដោយ​ចំណាយ​ប្រាក់​មិន​ដល់​ ១៥​ដុល្លា​រកាល​ពី​ពេល​ថ្មី​ៗ​នោះ​ នៅ​ឯ​កម្ពុជា​ឯនេះ​វិញ ការ​អះ​អាង​មួយ បាន​លើក​ឡើង​ថា ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ នឹង​តម្រូវ​ឱ្យ​បង់​លុយ​ជិត ១២​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​បង្កើត​គណនី​ហ្វេសប៊ុក​មួយ​នា​ពេល​អនាគត។​ ការ​បង្ហោះ​សំណេរ​នេះ​ បាន​ទទួល​នូវ​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ​សំណេរ​ដែល​អះ​អាង​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះ​សំណេរមួយ​ ដែល​អះអាងថា នាពេលអនាគត ដើម្បីបង្កើតគណនីហ្វេសប៊ុក អ្នកប្រើប្រាស់ត្រូវបង់ប្រាក់​ប្រមាណ ១១.៩៩ដុល្លារក្នុងមួយខែ។ ការលើកឡើងខាងលើនេះ ត្រូវបានបង្ហោះឡើង ក្រោយពីមានការបង្ហោះមួយនៅក្នុងទំព័រហ្វេសប៊ុករបស់ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg កាលពីថ្ងៃអាទិត្យកន្លងទៅ។ ការអះអាងនេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ទទួល​បាន​មតិ​យោបល់ និង​ប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនដង។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​បង្ហោះ​សំណេរ​រៀបរាប់​ថា «អនាគត​ឆាប់​ខាង​មុខ​នេះ​ចង់​បង្កើត​គណនី​ហ្វេសប៊ុក​ត្រូវ​បង់​លុយ​១១,៩៩​ដុល្លារ​ក្នុង​១​ខែ​សម្រាប់​គណនី​១»។ Facebook […]

Continue Reading