Archives

តើ​នេះ​គឺ​ជា​សិលា​ចារឹក​​ភាសា​ខ្មែរ​ចំណាស់​ជាង​គេ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​អង្គរបុរី​មែន​ឬទេ?

សិលា​ចារឹក​បុរាណ​ដ៏​ច្រើន ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទឹក​ដី​កម្ពុជា​បច្ចុប្បន្ន និង​អតីត​ទឹក​ដី​កម្ពុជា​។ ថ្មីៗ​នេះ រូបភាព​ផ្ដាម​ពី​ផ្ទាំង​សិលា​ចារឹក​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា ជា​សិលា​ចារឹក​ចារ​ជា​ភាសា​ខ្មែរ​មាន​អាយុ​ចំណាស់​ជាង​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ស្រុក​អង្គរបុរី។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​ផ្ទាំង​សិលា​ចារឹក​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ជាមួយ​ការ​អះអាង​ថា វា​ជា​សិលា​ចារឹក​អង្គរបុរី នៅ​ដើម​សតវត្សរ៍​ទី​៧ ឬ​ឆ្នាំ​៦១១ នៃ​គ្រឹស្តសករាជ។ រូបថត​សិលា​ចារឹក​បុរាណ​មួយ​ផ្ទាំង​នេះ​រួម​ជាមួយ​ព័ត៌មាន​ដូច​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន​ជឿ​ជាក់​ទៅ​លើ​ខ្លឹមសារ​សំណេរ​ខាង​លើ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ Cam News Center កាល​ពី​ថ្ងៃ​ទី០៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «ខ្មែរ ១៧​លាន​នាក់​ឃើញ​ហើយ​ចែក​រំលែក​ឱ្យ​ពិភព​លោក​បាន​ស្គាល់​ផង អក្សរ​ខ្មែរ​យើង​ដែល​គេ​បាន​រក​ឃើញ​សរសេរ​មុន​គេ​បង្អស់​នៅ​សិលា​ចារឹក​អង្គរ​បុរី​នៅ​ដើម​សតវត្សរ៍​ទី​៧ គឺ​នៅ​ឆ្នាំ​៦១១ នៃ​គ.ស.»។ Facebook Post | Archived Link រូបថត​សិលា​ចារឹក និង​ខ្លឹមសារ​ប្រហាក់​ប្រហែល​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​​នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​សរសេរ​រៀបរាប់​ថា «សិលា​ចារឹក​អក្សរ​ខ្មែរ​នៅ​អង្គរបុរី​ដើម​សតវត្សរ៍​ទី៧ ក្នុង​ឆ្នាំ​៦១១ […]

Continue Reading

តើ​ពលរដ្ឋ​វៀតណាម​ទទួល​បាន​សញ្ជាតិ​កម្ពុជា​មាន​ចំនួន​ប៉ុន្មាន?

ចំនួន​ពលរដ្ឋ​វៀតណាម​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​នៅ​ក្នុង​សង្វៀន​នយោបាយ និង​បណ្ដាញ​សង្គម​ផង​ដែរ។ ថ្មីៗ​នេះ មាន​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ថា មាន​ជន​ជាតិ​វៀតណាម​ជាង ១០​ម៉ឺន​នាក់​បាន​ចូល​សញ្ជាតិ​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

វីដេអូ​​ចាស់​​អតីត​ប្រធានាធិបតី អូបាម៉ា ត្រូវ​បាន​កាត់​ត​ភ្ជាប់​នឹង​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា

ក្រោយ​ពី​មាន​ព័ត៌មាន​ផ្សព្វផ្សាយថា ​ប្រាសាទ​អង្គរ​វត្ត​​របស់​​កម្ពុជា​ បាន​ជាប់​ជា​​សំណង់​អច្ឆរិយៈ​​ទី​៨​​របស់​ពិភព​លោក​​នោះ​ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ បារ៉ាក់ អូបាម៉ា​ ​ឈរ​បើក​បង្ហាញ​​ផ្ទាំង​រូប​ថត​ដែល​មាន​ប្រាសាទ​អង្គរ​វត្ត​​នោះ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន​យ៉ាង​ផុស​ផុល​។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

Continue Reading

រូបថត​មួយ​សន្លឹក​ត្រូវ​បាន​​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​ការ​បោះ​បង់​ជំនឿ​សាសនា​របស់​បុរស​ប៉ាឡេស្ទីន

ខណៈ​ដែល​សង្គ្រាម​បង្ហូរ​ឈាម​អ៊ីស្រាអែល-ហាម៉ាស់​ប៉ាឡេស្ទីន​បន្ត​កើត​មាន​ជា​ហូរ​ហែរ​នោះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា បុរស​មូស្លីម​ជាង ២០០​នាក់​នៅ​តំបន់​កាហ្សា បាន​ទទួល​យក​ព្រះ​យេស៊ូ បន្ទាប់​ពី​ពួកគេ​យល់​សប្តិ​ឃើញ​ព្រះ​យេស៊ូ​ក្នុង​យប់​តែ​មួយ​ដូច​គ្នា។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

 រូប​ថត​ព្រះ​សង្ឃ​គង់​ក្បែរ​នារី​ និង​ច្រៀង​កម្សាន្ត​​​ ត្រូវ​បាន​ផលិត​ឡើង​ដោយ​កម្មវិធី​ AI

ស្រប​ពេល​ព្រះ​សង្ឃ​ គឺ​ជា​បុគ្គល​ដែល​គោរព​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​បាន​ប្រសើរ​ និង​ថ្លៃ​ថ្លា​ជាង​គ្រហស្ថ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ព្រះ​សង្ឃ​ ២​អង្គ​ ច្រៀង​កម្សាន្ត​ និង​គង់​ក្បែរ​នឹង​នារី​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ថ្មី​ៗ​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ព្រះ​សង្ឃ​ចំនួន​ ២អង្គ​ គង់​នៅ​ក្បែរ​នារី​ក្នុង​ឈុត​ពណ៌​ចំនួន​ ៣នាក់​ ដោយ​មានទិដ្ឋភាព​ច្រៀង​កម្សាន្ត​ និង​គ្រឿង​ស្រវឹង​នៅ​លើ​តុ​ផង​ដែរ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​លើក​ឡើង​ថា​ ព្រះ​សង្ឃ​ទាំង​ ២​អង្គ​នេះ​ ត្រូវ​ការ​លុយ​ដើម្បី​ចូល​​ច្រៀង​លេង​ជាមួយ​ស្រី​ៗ។​ ការ​លើក​ឡើង​បែប​នេះ​ ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​​បាន​សរសេរ​រៀប​រាប់​ថា​ «អាត្មា​ត្រូវ​ការ​លុយ​ដើម្បី​ចូល​ Karaoke និង​ច្រៀង​លេង​ជាមួយ​ស្រី​ៗ ហើយ​ជួប​ស្រីស្នេហ៍​​»។​ Facebook Post | Archived Link […]

Continue Reading

តើ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ខ្មែរ​ក្រោម​លើក​ទង់​តាម​ផ្ទះ​មែន​ឬទេ?

រឿង​រ៉ាវ​ខ្មែរ​ក្រោម​នៅ​ភាគ​ខាង​ត្បូង​វៀតណាម​សព្វថ្ងៃ​នេះ នៅ​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​នៅ​លើ​បណ្ដាញ​សង្គម​ដដែល។ នៅ​ដើម​ខែ​វិច្ឆិកា​នេះ ព័ត៌មាន​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​លើក​ទង់​តំណាង​ខ្មែរ​ក្រោម​នៅ​តាម​ផ្ទះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​ប​ណ្ដាញ​សង្គម​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ បាន​លើក​ឡើង​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ លើក​ទង់​ជាតិ​កម្ពុជា​ក្រោម​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ។ ការ​អះអាង​នេះ ទទួល​បានការ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត និង​មតិយោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួ​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា​ជាមួយ​សំណេរ​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។ Facebook Post | Archived Link គេ​អាច​រក​មើល​ការ​អះអាង​ដដែល​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ (archived)។ FACT CHECK Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ […]

Continue Reading

តើ​លោក​យាយ​ម្នាក់​នេះ​ មាន​អាយុ​៣០០​ឆ្នាំ​មែន​នោះ​?

រហូត​មក​ដល់​ពេល​នេះ​ មាន​មនុស្ស​ជា​ច្រើន​នាក់​ ​បាន​រស់​នៅ​លើ​ផែន​ដី​លើស​ពី ​១០០​ឆ្នាំ​ ដោយ​ក្នុង​ចំណោម​នោះ​​​ រូប​ថត​មួយ​សន្លឹក បង្ហាញ​អំពី​ទិដ្ឋ​ភាពលោក​យាយ​ចំណាស់​ម្នាក់​ បាន​ធ្វើ​ខួប​កំណើត​របស់​ខ្លួន​ ក្នុង​អាយុ​ ៣០០​ឆ្នាំ​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

សេចក្ដី​រាយការណ៍​មិន​ត្រឹម​​ត្រូវ​មួយ​ថា មេដឹកនាំ​អ៊ុយក្រែន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី–អ៊ុយក្រែន​បន្ត​​អូស​បន្លាយ​ពេល​អស់​រយៈ​ជិត ២​ឆ្នាំ​ហើយ​នោះ សេចក្ដី​រាយការណ៍​ព័ត៌មាន​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ផលិត​មាតិកា​ព័ត៌មាន​មួយ បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញថា ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ហើយ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ពិត​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ព័ត៌មាន​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក បាន​រាយការណ៍​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskyy) ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ហើយ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​ចរចា​សន្តិភាព​ជាមួយ​ប្រទេស​រុស្ស៊ី។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ ​មតិយោបល់​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះគឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ព័ត៌មាន​អន្តរជាតិ​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក KH Daily News កាល​ពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​រៀបរាប់​ថា «ចប់​បាត់ ហ្សេលេនស្គី​ត្រូវ​បណ្ដេញ​ចោល​ពី​តំណែង​ហើយ»។ Facebook Post | Archived Link ព័ត៌មាន​ដដែល​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ Amazing Top Share ដែល​សរសេរ​រៀបរាប់​ថា «ចប់​បាត់​ហើយ! […]

Continue Reading

ទិដ្ឋភាព​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ ឈរ​កាន់​រូប​ថត​មេដឹកនាំ​ខ្មែរ​ក្រហម​ ជា​រូប​ថត​កាត់​ត​

រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​អ្នក​គាំទ្រ​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ បាន​ឈរ​កាន់​រូប​ថត​របស់​មេដឹក​នាំ​រូបនេះ​ ត្រូវ​បាន​បង្ហោះ​ឡើង​ ជា​មួយ​នឹង​ការ​លើក​ឡើង​ថា​ «ពួក​យើង​ស្រលាញ់​ ប៉ុល​ ពត​»។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

តើ​ផលិត​ផល​ទាំង​នេះមាន​ប្រភព​ពី​ប្រទេស​អ៊ីស្រាអែល​ឬទេ?

បន្ទាប់​ពី​សង្គ្រាម​អ៊ីស្រាអែល–ហាម៉ាស់​ប៉ាឡេស្ទីន​បាន​ផ្ទុះ​ឡើង ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហោះ​ឈ្មោះ​ផលិត​ផល​ជាច្រើន ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​ផលិត​ផល​របស់​ប្រទេស​អ៊ីស្រាអែល។ ការ​អះអាង​ដដែល​នេះ ក៏​បាន​អំពាវ​នាវ​ទៅ​មហាជន​ឱ្យ​ឈប់​ទិញ​ផលិត​ផល​ទាំង​នោះ​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ធំៗ​នៅ​លើ​ពិភព​លោក គឺ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​អ៊ីស្រាអែល ហើយ​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​ទាំង​នោះ បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ បន្ទាប់​ពី​បណ្ដា​ប្រទេស​ប្រតិបត្តិ​សាសនា​អ៊ិស្លាម​ជាច្រើន បាន​ប្រកាស​ឈប់​គាំ​ទ្រ​ផលិត​ផល​ទាំង​នោះ។ ការ​អះអាង​ដដែល​នេះ បាន​បង្ហាញ​ឈ្មោះ និង​ពាណិជ្ជ​សញ្ញា​របស់​ក្រុមហ៊ុន​ទាំង​នោះ មាន​ក្រុម​ហ៊ុន​អាហារ និង​ភេសជ្ជៈ Nestle ក្រុមហ៊ុន​ផលិត​រថយន្ត Hyuandai ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ HP ក្រុមហ៊ុន​តែ Lipton ក្រុមហ៊ុន​​បញ្ចាំង​ភាពយន្ត​អនឡាញ Netflix ក្រុមហ៊ុន​លក់​អាហារ McDonald ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​កីឡា PUMA ក្រុមហ៊ុន​​នំ​ដំឡូង​កញ្ចប់ Lays ក្រុមហ៊ុន​ផលិត​បារី Marlboro ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ Pepsi ក្រុមហ៊ុន​​ភោជនីយដ្ឋាន KFC ក្រុមហ៊ុន​​បច្ចេកវិទ្យា Siemens ក្រុមហ៊ុន​ភេសជ្ជៈ CocaCola ក្រុមហ៊ុន​ភេសជ្ជៈ Fanta ក្រុមហ៊ុន​លក់​រាយ Carrefour […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​នៃ​អគារ​បាក់​រលំ​​នៅ​អ៊ីស្រាអែល​មែន​ដែរ​ឬ​?

ចាប់​តាំងពី​សង្គ្រាម​អ៊ីស្រាអែល-​ក្រុម​ហាម៉ាស់​ប៉ាឡេស្ទីន​បាន​ផ្ទុះ​ឡើង​កាល​ពី​ដើម​ខែ​តុលា​កន្លង​មក​នេះ វីដេអូ​ជាច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​បង្ហូរ​ឈាម​មួយ​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​។ ក្នុង​នោះ​ មាន​វីដេអូ​ឃ្លីប​​​មួយ​​ដែល​​បង្ហាញ​​​អគារ​​កម្ពស់​ជាច្រើន​ជាន់​​មួយ​បាន​ដួល​បាក់រលំ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ។ វីដេអូ​នេះ ត្រូវ​បាន​​ភ្ជាប់ជាមួយ​ការ​អះអាង​ថា​ វា​ជា​ទិដ្ឋភាព​នៃ​ការ​បាក់​រលំ​អគារ​​ដែល​បាន​កើត​ឡើង​នៅ​អ៊ីស្រាអែល​។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​បាក់​រលំ​អគារ​ជា​ច្រើន​ ជាមួយ​ការ​អះ​អាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ដែល​បាន​កើត​ឡើង​ នៅ​អ៊ីស្រាអែល​នា​ពេល​ថ្មី​ៗ​នេះ​។​ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «នៅ​សុខ​ៗ​អគារ​នៅ​អ៊ីស្រាអែល​បាន​រលំ​ជាច្រើន​»។​​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​វីដេអូ​ឃ្លីប​ TikTok ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ […]

Continue Reading

ស្លាយ​ជិះ​តាម​ជម្រាល​ភ្នំ​មួយ​នៅ​វៀត​ណាម​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​នៅ​កម្ពុជា​

ខណៈ​ដែល​រូប​ថត​ និង​វីដេអូ​ឃ្លីប​ទេសភាព​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយ​ៗ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ជិះ​ស្លាយ​នៅ​ជម្រាល​ភ្នំ​មួយ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ ដោយ​បាន​អះ​អាង​ថា​ វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

Continue Reading

រាជ​វាំង​ច្រាន​ចោល​រាជសារ​ក្លែង​ក្លាយ​និមន្ត​ព្រះ​សង្ឃ​មួយ​អង្គ​ចូល​រួម​បុណ្យ​កឋិនទាន

បន្ទាប់​ពី​ព្រះតេជគុណ វន វាសី ចន្ទមុនី បាន​ល្បី​ព្រះ​នាម​នៅ​លើ​បណ្ដាញ​សង្គម​នាប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ រាជសារ​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដោយ​លើក​ឡើង​ថា ហ្លួង​ម៉ែ​បាន​និមន្ត​ព្រះ​សង្ឃ​អង្គ​នេះ​ចូលរួម​ទេសនា​ក្នុង​ពិធី​បុណ្យ​កឋិនទាន​នៅ​វត្ត​មួយ​នៅ​ឯ​ខេត្ត​កំពត។ រាជសារ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រាជសារ​នេះ​ក្លែង​ក្លាយ​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​នៃ​​ព្រះ​រាជសារ​មួយ​សន្លឹក​របស់​ព្រះ​រាជ​វាំង ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដែលបាន​លើក​ឡើង​ថា ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះ​មាតា​នៃ​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី បាន​និមន្ត​ព្រះ​តេជគុណ វន វាសី ចន្ទមុនី ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​កឋិន​ទានដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​វត្ត​មួយ​ស្ថិត​ក្នុង​ស្រុក​អង្គរជ័យ ខេត្ត​កំពត​ នៅ​ខែ​ក្រោយ​នេះ។ ព្រះតេជគុណ វន វាសី ចន្ទមុនី គឺ​ជា​ព្រះ​សង្ឃ​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ល្បី​ល្បាញ​លើ​បណ្ដាញ​សង្គម​ថា ជា​សង្ឃ​ធុតង្ត​ និង​មាន​សិល្បិ៍​វិជ្ជាការ ដែល​អូស​ទាញ​បាន​ការ​គោរព​ពី​ប្រជាជន​កម្ពុជា​ជាច្រើន។ ការ​អះអាង​ខាង​លើ​នេះ បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបភាព​នៃ​លិខិត​មួយ​ច្បាប់របស់​ព្រះ​រាជ​វាំង ដែល​មាន​ព្រះ​រាជ​ហត្ថលេខា​របស់​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី និង​ព្រះ​មាតា​របស់​ទ្រង់​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ ដែលរៀបរាប់​ថា […]

Continue Reading

តើ​រូបនេះ​គឺ​ជា​រូបថត​ជាក់​ស្ដែង​បង្ហាញ​កម្លាំង​សាមគ្គី​របស់​ប្រជាជន​អ៊ីស្រាអែល​មែន​ឬទេ?

បន្ទាប់​ពី​សង្គ្រាម​អ៊ីស្រាអែល–ហាម៉ាស់​ប៉ាឡេស្ទីន​បាន​ផ្ទុះ​ឡើង​កាលពី​ជាង ២​សប្ដាហ៍​មុន​មក ព័ត៌មាន រូបថត និង​វីដេអូ​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​មួយ​នេះ។ ក្នុង​នោះ មាន​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ជាច្រើន​​គ្រវី​ដៃ​ពី​លំនៅឋាន​របស់​ពួកគេ​ទៅ​កាន់​កង​ទ័ព​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ខ្លឹមសារ​ថា ជា​ការ​បង្ហាញ​សាមគ្គីភាព​នៃ​ប្រជាជន​អ៊ីស្រាអែល។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក និង​បញ្ចេញ​មតិ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ​។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ប្រជាជន​អ៊ីស្រាអែល​គ្រវី​ដៃ​ទៅ​កាន់​ក្រុម​ទាហាន​ប្រដាប់​ដោយ​អាវុធ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​នា​ពេល​ថ្មីៗ​នេះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ខ្លឹមសារ​ថា ជន​ជាតិ​អ៊ីស្រាល​មាន​សាមគ្គីភាព​រឹង​មាំល្អ ដើម្បី​ការពារ​ប្រទេស​របស់​ពួកគេ​ពី​សត្រូវ។ រូបថត​មួយ​សន្លឹក​នេះ​ជាមួយ​ខ្លឹមសារ​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ទទួល​បានការ​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​ចំពោះ​រូបភាព​មួយ​សន្លឹក​នេះផងដែ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាពផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គមដែល​បាន​បង្ហោះ​រូបភាព​កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «មូលហេតុ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង។ ខ្លាំង​ជាមួយ​សត្រូវ​តែ​មិន​ខ្លាំង​ជាមួយ​ជាតិ​សាសន៍​ខ្លួន​ឯង ចុះ​ខ្មែរ?»។ Facebook Post | Archived Link ​រូបភាព​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ការ​រួប​រួម​សាមគ្គី​របស់​ប្រជាជន​អ៊ីស្រាអែល ដើម្បី​ប្រយុទ្ធ​នឹង​សត្រូវ។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ផង​ដែរ ហើយ​ក៏​ទទួល​បាន​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីបណ្ដាញ​សង្គមដែល​សរសេរ​រៀបរាប់​ថា «មិន​សរសើរ​មិន​បាន អ៊ីស្រាអែល​រួប​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ តែ​ខុស​ពី​ប្រទេស​ខ្លះ […]

Continue Reading

កុមារ​រង​​​​គ្រោះ​រញ្ជួយ​ដី​នៅ​ស៊ីរី​​​ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹងសង្គ្រាម​អ៊ីស្រាអែល​-ហាម៉ាស់

ខណៈ​ដែល​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​បាន​ផ្ទុះ​ឡើង​ជា​ច្រើន​ថ្ងៃ​មក​ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​កុមារ​​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​ ត្រូវ​បាន​បង្ហោះ​​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន​ ដោយ​ភ្ជាប់​ថា ​ទិដ្ឋភាព​នោះ​ គឺ​ជា​លទ្ធផល​នៃ​សង្គ្រាម​​ខាង​លើ​។​​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ដែល​មាន​រយៈ​ពេល ៣៨​វិនាទី​ ​បង្ហាញ​​ក្មេង​ម្នាក់​​ជាប់​នៅ​ក្រោម​គំនរ​បែក​បាក់​នៃ​អគារ​មួយ​កន្លែង​។​ វីដេអូ​ឃ្លីប​នោះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​ ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «ក៏​ព្រោះ​តែ​វីដេអូ​នេះ​ មក​ពី​ប្រទេស​ប៉ាឡេស្ទីន​ ទើប​គ្មាន​ព័ត៌មាន​ណា​ចុះ​ផ្សាយ​»។​ Facebook Post | Archived Link ការលើក​ឡើង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ […]

Continue Reading

រូបថត​អ្នកស្រី មូរ សុខហួរ ឱប​សកម្មជន​ម្នាក់​ក្នុង​អាង​ទឹក គឺ​ជា​​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ

បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ នៅ​តែ​ទទួល​បាន​ការ​វាយ​ប្រហារ​ជារឿយៗ។ ជា​ឧទាហរណ៍ ថ្មីៗ​នេះ រូបថត​អ្នកស្រី មូរ សុខហួរ មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប​មាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា ពួកគេ​ជា​គូ​ស្នេហ៍​នឹង​គ្នា។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​នេះ គ្រាន់​តែ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អ្នកស្រី មួរ សុខហួរ មេដឹកនាំ​បក្ស​ប្រឆាំង​ឈាន​មុខ​មួយ​រូប មានឱប​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ក្នុង​មាន​សំណេរ​ក្នុង​ន័យ​ថា អ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែករំលែក​បន្ត​ និង​ទទួល​បាន​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ ខាង​ក្រោមនេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២៣ ដោយ​មាន​សំណេរ​រៀបរាប់​ថា «រឿង​និទាន​ស្នេហារ​កម្លោះ​ក្រមុំ ១​គូ ព្រោះ​តែ​ការ​ស្រឡាញ់​ទើប​សុំ​ស្នេហ៍​អូន​រហូត​បាន​ចូល​រោងការ បន្ទាប់​មក​យើង​រក​ស៊ី​ជុំគ្នា​រហុត​មាន​បាន​កើត​ជា​មហា​សេដ្ឋី ព្រោះ​តែ​កម្ម​ពៀរ​ពី​អតីត ស្នេហា ១​គូនោះ​ត្រូវ​ប្រេះ​ស្រាអ​ដោយសារ​ខាង​ស្រី​ចូល​តួ​អំនួត រហូត​អូន​ស្នើ​សុំ​បង​លែង​លះ​គ្នា​ព្រើ​តែ​គំនិត? ព្រោះ​តែ​ស្នេហ៍​ស្មោះ […]»។ Facebook Post | Archived Link ​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាំង​ពីឆ្នាំ​២០១៩​កន្លង​មក ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ Facebook […]

Continue Reading

ការអះអាង​ថា និស្សិត​ខ្មែរ​ពីរ​នាក់​ទៀត​ស្លាប់​នៅ​អ៊ីស្រាអែល​ជា​ព័ត៌មាន​មិន​ពិត

បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា នឹង​មិន​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ពី​អ៊ីស្រាអែល​នោះ មាន​ការ​ជជែក​វែក​ញែក​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ជុំ​វិញ​បញ្ហា​នេះ។ ក្នុង​នោះ​មាន​ការ​បង្ហោះ​ព័ត៌មាន​ថា មាន​និស្សិត​ខ្មែរ ២​នាក់​ទៀត បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ថ្មី​រវាង​អ៊ីស្រាអែល និង​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស់​ប៉ាឡេស្ទីន។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ ២​នាក់​ទៀត បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​នា​ពេល​ថ្មីៗ​នេះ​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​យ៉ាង​ច្រើន ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ​តប​នឹង​ការ​អះអាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៣ ដែល​សរសេរ​រៀបរាប់​ថា «RIP​សម្រាប់​និស្សិត​ខ្មែរ​នៅ​ប៉ាឡេស្ទីនឥឡូវ​ស្លាប់​២នាក់​ទៀត​ហើយ​ដោយសារ​តែ​សម្ដេច​ឱ្យ​នៅ​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា!»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ទៅ​ដល់​រាប់​រយ​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​រូប​ទៀត​ដែល​មាន​មូលដ្ឋាន​នៅ​ឯ​ក្រៅ​ប្រទេស បាន​បង្ហោះ​ព័ត៌មាន​ដូច​គ្នានេះ ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ដែល​សរសេរ​រៀបរាប់​ថា «សូម​ចូលរួម​មរណ​ទុក្ខ នស្សិត​ខ្មែរ​នៅ​អ៊ីស្រាអែល​ស្លាប់​ពីរ​នាក់​បន្ត​ទៀត​ហើយ»។ Facebook Post | […]

Continue Reading

 តើ​នេះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​បើក​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅកាន់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​មែន​ឬ​?

ក្រោយ​ពី​មាន​ការ​បើក​វាយ​ប្រហារ​ដ៏​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​ ពី​សំណាក់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​០៧​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាពយន្តហោះ​ជាច្រើន​គ្រឿង​ និង​ក្រុម​កងទ័ព​អាកាស​លោត​ឆ័ត្រយោង​ ត្រូវ​បាន​បង្ហោះ​ឡើង​ ដោយ​​បាន​ភ្ជាប់​ និង​អះ​អាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​វាយ​ប្រហារបក​​ទៅ​លើ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​ របស់​កង​ទាហាន​អ៊ី​ស្រាអែល​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ និង​ប្រតិកម្ម​​ជា​ច្រើន​យ៉ាង​ផុសផុល​នៅ​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការ​អះអាង​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​​ពី​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «ចាបមាស​/Chin Sarim» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ព័ត៌មាន​រាយការណ៍​មួយ​ ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​ក្រុម​កង​ទាហាន​ឆ័ត្រ​យោង​ ដែល​បាន​លោត​ចេញ​ពី​យន្តហោះ​ជា​ច្រើន​គ្រឿង​។​ ការ​បង្ហោះវីដេអូ​​នេះ​ ត្រូវ​បាន​អះអាង​ និង​ភ្ជាប់​ទៅ​នឹង​ទិដ្ឋភាព​វិបត្តិ​សង្រ្គាម​អ៊ីស្រាអែល​-​ប៉ាឡេស្ទីន​ ដែល​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​វីដេអូ​ឃ្លីប​​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​សរសេរ​ថា​ «អ៊ី​ស្រាអែល​ បាន​បើក​ការវាយប្រហារ​៣​មុខ​ព្រួញលើក្រុមហាម៉ាស​ប៉ាឡេស្ទីន​»។​ Facebook Post | Archived Link ការ​អះ​អាង​ដូច​គ្នា​​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube ផង​ដែរ​ […]

Continue Reading

វីដេអូ​មេដឹកនាំ​សហជីព និង​រដ្ឋ​មន្ត្រី​ការងារ​ច្រៀង​ចម្រៀង​ភាសា​វៀតណាម គឺ​ជា​វីដេអូ​កាត់​ត

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ លោក ហេង សួរ បាន​រង​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់ ក្រោយពី​ចូល​កាន់​តំណែង​មួយ​នេះ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​រូប​លោក​ច្រៀង​ជាមួយ​មេដឹកនាំ​សហជីព ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​អះអាង​ថា រូប​លោក​ច្រៀង​ជា​ភាសា​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​រិះគន់​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា វីដេអូ​នេះ ជា​វីដេអូ​​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​​មួយ​ដែល​បង្ហាញ​លោក ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​ក្រុម​មេដឹកនាំ​សហជីព ច្រៀង​លេង​កម្សាន្ត​នៅ​ក្នុង​កម្មវិធី​ជួប​ជុំ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ វីដេអូ​នេះ បង្ហាញ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ផង​នោះ បាន​ច្រៀង​ចម្រៀង​មួយ​បទ​ជា​ភាសា​វៀតណាម ហើយ​លោក ហេង សួរ និង​មេដឹកនាំ​សហជីព​ដទៃ​ទៀត បាន​ច្រៀង​បន្ទរ​តាម​ផង​ដែរ។ វីដេអូ​នេះ បាន​ចោទ​លោក ហេង សួរ និង​ក្រុម​មេដឹកនាំ​សហជីព​ទាំង​នោះ​ថា បាន​បញ្ចេញ​ធាតុ​ពិត​របស់​ពួកគេ​ជា​ខ្សែ​ស្រឡាយ​ ឬ​មាន​ប្រភព​កំណើត​ជា​វៀតណាម។ Facebook Post | Archived Link វីដេអូនេះ ទទួល​បាន​ការ​ចូល​ទស្សនា​ដល់​ទៅ​ជាង ១​លាន​ដង […]

Continue Reading

តើ​នេះ​ក្រុម​​មនុស្ស​ទាំង​នេះ​​​រង់​ចាំ​ទិញ​ទឹក​អប់​ Dior នៅ​ក្នុង​ផ្សារ​ទំនើប​​នៅ​កម្ពុជា​មែន​ឬ​ទេ​?

រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ខាង​មុខ​ហាង​ទឹក​អប់​ ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា​ នេះ​គឺ​ជា​ហេតុការណ៍​នៃ​ការ​កក​កុញ​រយៈ​ពេល​ជាង​៥ម៉ោង​ នៅ​ក្នុង​ផ្សារទំនើប​ជីបម៉ុង​ណូរ៉ូម៉ល​ (Chipmong Noromall) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​ ការអះអាង​បែប​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុសផុល​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ៣​សន្លឹក​ ដែល​ក្នុង​នោះ​ មួយ​សន្លឹក​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​ជា​ច្រើន​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ថា​ នោះ​គឺ​ជា​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​ជីបម៉ុង​ណូរ៉ូ​ម៉ល​ ក្នុង​រាជធានី​ភ្នំពេញ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​មូល​ហេតុ​ថា ​បណ្ដាល​មក​ពី​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ទឹក​អប់​ម៉ាក​ Dior។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ដែល​បាន​រៀប​រាប់​ថា​ «​​​​បទ​ពិសោធន៍ដ៏​គួ​រឱ្យរន្ធត់​ជា​លើកដំ​បូង​ ដែល​បាន​ចូល​ជួរ​រយៈពេល​ ៥​ម៉ោង​ នៅ​ផ្សា​រទំនើបជីបម៉ុងណូរ៉ូ ដើម្បី​ទិញទឹកអប់​ Dior នេះ​»​។​ Facebook Post | Archived Link […]

Continue Reading

វីដេអូ​មនុស្ស​យន្ត​ប្រកួត​វាយ​សី​​ជាមួយ​មនុស្ស​គ្រាន់​តែ​ជា​វីដេអូ​កាត់ត​ប៉ុណ្ណោះ

មនុស្ស​យន្ត ត្រូវ​បាន​មនុស្ស​យើង​បង្កើត​ឡើង​កាន់​តែ​រស់​រវើក ហើយ​ត្រូវ​បាន​ចែក​រំលែក​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​ដឹង​ផង​ដែរ។ កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​កន្លង​មក​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​មនុស្ស​យន្ត​ប្រកួត​វាយ​សី​ជាមួយ​មនុស្ស​យើង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ផុសផុល ហើយ​នាំ​ឱ្យអ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ជឿ​ថា វា​ជា​ការ​ប្រកួត​ពិត​ប្រាកដ​រវាង​មនុស្ស និង​មនុស្ស​យន្ត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា វីដេអូ​នោះ​ត្រូវ​បាន​កាត់​ត។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​ដែល​បង្ហាញ​មនុស្ស​យន្ត​ប្រកួត​វាយ​សី​ជាមួយ​មនុស្ស​យើង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​កញ្ញា​កន្លង​មក​នេះ ហើយ​ត្រូវ​បាន​អះអាង​ថា ជា​វីដេអូ​ពិតៗ​នៃ​ការ​ប្រកួត​រវាង​មនុស្ស និង​មនុស្ស​យន្ត​ពិត​ប្រាដក។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៣ ជាមួយ​ការ​រៀបរាប់​ថា វា​ជា​ការ​ប្រកួត​វាយ​សី​ពិត​ប្រាកដ​រវាង​មនុស្ស​យន្ត និង​មនុស្ស​យើង។ Facebook Post | Archived Link ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន ហើយ​ក៏​ទទួល​បាន​មតិយោបល់​ជាច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ក្នុង​នោះ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន ជឿ​ថា វា​ជា​ការ​ពិត។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​ព័ត៌មាន​នៃ​វីដេអូ​នេះដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​រួច​មក​ហើយ​ដោយ​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការពិត Fact […]

Continue Reading

រូប​ថត​ព្រះសង្ឃ​មួយ​​អង្គ​បំពាក់​ជាមួយ​ឧបករណ៍​ស្រូប​សំឡេង​ច្រើន​ ជា​រូប​ភាព​កាត់​ត​

ព្រះ​សង្ឃ​មួយ​អង្គ​ដែល​គង់​នៅ​ក្នុង​អាស្រម​មួយ​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​គេ​បង្ហោះ​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​ព្រះ​សង្ឃ​អង្គ​នោះ​ គ្រង​ស្បង់​និង​បំពាក់​ឧបករណ៍​ស្រូប​សំឡេង​ជា​ច្រើន​នៅ​លើ​ស្បង់​ផង​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា ព្រះ​អង្គ​រង​នូវ​ការ​រំខាន​ពី​សំណាក់​អ្នក​ផលិត​មាតា​ព័ត៌មាន ឬ​មាតិកា​បណ្ដាញ​សង្គម។ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​​នោះ​ គឺ​ជា​រូបភាព​កាត់​ត។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ «Chim Sophat = ជីម​ សុផាត» បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​ព្រះ​សង្ឃ​មួយ​អង្គ​​បំពាក់​ជាមួយនឹង​ឧបករណ៍​ស្រូប​សំឡេង​ជាច្រើន​គ្រឿង​នៅ​លើ​ស្បង់​របស់​ព្រះ​អង្គ​ផ្ទាល់​។​ រូប​ថត​ដដែល​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​រៀប​រាប់​ថា​ «បុគ្គល​ខ្លះ​ព្រោះ​តែផល​ប្រយោជន៍ផ្ទាល់​ខ្លួន​ រំខាន​ព្រះ​គុណម្ចាស់​ទាំង​យប់ទាំ​ងថ្ងៃ​»។​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ព្រះ​អង្គ​ត្រូវបាន​បំពាក់​នូវ​ឧបករណ៍​ស្រូប​សំឡេង​ជា​ច្រើន​។​ Facebook Link | Archived Link រូប​ថត​ដូច​គ្នា​បែប​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​ទៀត​ផងដែរ​ ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០១​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​ Facebook […]

Continue Reading

តើ​ពិត​ជា​មាន​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត នៅ​កណ្ដាល​ទីក្រុង​ញូវយ៉ក​ពិត​ប្រាកដ​ឬ?

កាល​ពី​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​កញ្ញា​កន្លង​មក​នេះ លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ ក្នុង​ពេល​នោះ លោក ហ៊ុន ម៉ាណែត ក៏​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ទន្ទឹម​គ្នា​នោះ លោក ហ៊ុន សែន ដែ​ល​ជា​អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ជា​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត ផង​នោះ បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មាន​រូប​កូន​ប្រុស​របស់​លោក ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​សារ​ស្វាគមន៍​ផង​ដែរ។ លោក ហ៊ុន សែន អះអាង​ថា នោះ​គឺ​ជា​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ដំណើរ​ទៅ​ដល់​របស់​កូន​ប្រុស​លោក​ដែល​ត្រូវ​បាន​គេ​រៀបចំ​ដាក់​នៅ Times Square កណ្ដាល​ទីក្រុង​ញូវយ៉ក។ វីដេអូ​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល និង​ទទួល​បាន​មតិ​សារទរ​យ៉ាង​ច្រើន​ពី​អ្នក​មាន​និន្នាការ​គាំ​ទ្រ​បក្ស​កាន់​អំណាច ប៉ុន្តែ ទទួល​រង​ការ​រិះគន់​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្រៅ​ស្រុក។ ទោះជាយ៉ាងណា យើង​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នោះ ហើយ​រក​ឃើញ​ថា ការអះអាង​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុ​ន សែន គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល ៤៦​វិនាទី ដែល​បង្ហាញរូបថត​កូន​ប្រុស​របស់​លោក​នៅ​លើ​ផ្ទាំង​អេក្រង់​ដ៏​ធំ​នៅ​ឯ​ទីក្រុង​ញូវយ៉ក។ […]

Continue Reading

តើ​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​ បារាំង និង​អូស្ត្រាលី ខុស​គ្នា​ដូចម្ដេច?

បន្ទាប់​ពី​មេ​ពន្ធដារ​កម្ពុជា​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​មាន​កម្រិត​ទាប​ជាង​បារាំង និង​អូស្ត្រាលី មតិ​មួយ​បាន​លើ​ឡើង​ថា ការ​អះអាង​របស់​មេ​ពន្ធដារ​កម្ពុជា​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ មតិ​ទាំង​ពីរ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​យើង​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ហា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​យើង​បាន​រក​ឃើញ​ពាក់​ព័ន្ធ​នឹង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​រវាង​កម្ពុជា បារាំង និង​អូស្ត្រាលី។ អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា លោក គង់ វិបុល បាន​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន (Capital Gain Tax)​ដែល​កម្ពុជាគ្រោង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ មាន​កម្រិត​ទាប​ជាង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន ដែល​អនុវត្ត​នៅ​ប្រទេស​អូស្ត្រាលី និង​បារាំង។ មេ​ពន្ធដារ​កម្ពុជា​រូប​នេះ បានអះអាង​បែប​នេះ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ដោយ​សារព័ត៌មាន Fresh News ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សារព័ត៌មាន​គាំ​ទ្រ​រដ្ឋាភិបាល និង​បក្សកាន់​អំណាច។ ខាង​ក្រោម​នេះ គឺជា​ការរូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដោយ​បាន​ដក​ស្រង់​សម្ដី​លោក គង់ វិបុល ដែល​និយាយ​ថា «បើ​លោក​អ្នក​លក់​អចលន​ទ្រព្យ​ទៅ​ខាត ឬ​រួច​ខ្លួន មិន​ជាប់​ពន្ធ​ចំណេញ​មូលធន​នេះ​នោះ​ទេ។ ពន្ធ​នេះ​គេ​យក​តែ​ចំណេញ​ទេ ហើយ​ចំណេញ​ទៀត​សោត គឺ​យើង​ខ្ញុំ​ចាប់​ផ្ដើម​ដំបូង​ឡើយ ក៏​មិន​ទៅ​យក​ពន្ធ​ដូច​បារាំង ដូច​អូស្ត្រាលី​ពី ៤០% ទៅ ៥០%​ទេ។ យើង​ខ្ញុំ​យក​តែ […]

Continue Reading

សំឡេង​ផ្សព្វផ្សាយ​ចុះ​បញ្ជី​អាជីវកម្ម​ត្រូវ​បាន​កាត់​ត​បន្ថែ​មលើ​វីដេអូ​ឃោសនា​បោះ​ឆ្នោត

កាល​ពី​ដើម​ខែ​នេះ អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ស្រុក​នានា​បាន​ចុះ​ផ្សព្វផ្សាយ​ឱ្យ​ប្រជា​ពលរដ្ឋ​ចុះ​បញ្ជី​អាជីវកម្ម និង​សិប្បកម្ម​ក្រៅ​ប្រព័ន្ធ​របស់​ពួកគេ​ឱ្យ​បាន​មុន​ដាច់​ខែ​នេះ។ បន្ទាប់​មក ក៏​មាន​វីដេអូ​មួយ​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​តាម​ផ្សារ​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ វីដេអូ​នេះ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផុស​ផុល។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា វីដេអូ​នេះ ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ខ្លឹមសារ​ដើម។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​មាន​រយៈ​ពេល​ប្រហែល ៣​នាទី​កន្លះ ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ធ្វើ​ដំណើរ​ផ្សព្វផ្សាយ​ឱ្យ​អាជីវករ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​របស់​ខ្លួន​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ វីដេអូ​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​រហូត​ដល់​ជិត ២​សែន​ដង  ការ​ចែក​រំលែក​ដល់​ទៅ​ជាង ២​ពាន់​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «មន្ត្រី​ពន្ធដារ​បាន​ប្ដេជ្ញា​ចិត្តក្នុង​ឆ្នាំ​២០២៤នេះ ប្រមូល​ពន្ធ​ឱ្យ​បាន​ច្រើន​ជាង​ឆ្នាំ​២០២៣ និយាយ​ឱ្យ​ងាយ​យល់​ហៅ​ថា​វិធី​ច្របាច់…»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការដំណើរការ Google Reverse Image Search និង​ពាក្យ​គន្លឹះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ វីដេអូ​ក្បួន​ដង្ហែ​នេះ ត្រូវ​បាន​រក​ឃើញ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​លោក សូ ណារ៉ូ កាល​ពី​ថ្ងៃទី​២១ ខែ​កក្កដា​កន្លង​មក​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កន្លង​មក​នេះ។ លោក […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​នៃ​អគ្គិភ័យ​ឆាប​ឆេះ​អាគារ​នៅ​ក្នុងទីក្រុង​ហាណូយ​​មែន​ឬ​?

នា​ពេល​ថ្មី​ៗ​នេះ​ មាន​វីដេអូ​ព័ត៌មាន​រាយការណ៍​យ៉ាង​ផុស​ផុល​មួយ​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ឆាប​ឆេះ​យ៉ាង​ខ្លាំង​ ដោយ​ភ្ជាប់​នឹង​ការ​អះអាង​នោះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ឆេះ​នោះ​ បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​​ ដែល​មាន​មនុស្ស​ជាច្រើន​ បាន​បាត់បង់​ជីវិត​ និង​រង​របួស។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «7News Khmer» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ដែល​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ឆេះ​អគារ​មួយ​កន្លែង​ ជាមួយ​ការ​អះ​អាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​អគ្គិភ័យ​ឆាប​ឆេះ​អាគារ​នៅ​ក្នុងទីក្រុង​ហាណូយ​ ប្រទេស​វៀត​ណាមនា​ពេល​ថ្មី​ៗ​នេះ​។​ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ម្នាក់​ៗ​​ស្រែក​យំ​បោក​ខ្លួន​នៅ​វៀតណាម​ ឆេះ​អគារ​ ១០​ជាន់​​»។​​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact […]

Continue Reading

នាដការី​​គ្រង​ឈុត​អប្សរា​កាន់​ទង់​ជាតិ​ខ្មែរ​ម្នាក់​​ត្រូវ​បាន​កាត់​ត​ដោយ​ដាក់​ទង់​ជាតិ​ថៃ​វិញ​

ខណៈដែល​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា និង​ថៃ​ តែង​តែ​មាន​មតិ​មិន​ស្រប​គ្នា​ជុំ​វិញ​ភាព​ប្រហាក់​ប្រហែល​គ្នាខាង​​សិល្បៈ និង​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរនោះ​​ រូប​ថត​ចំនួន ​២​សន្លឹកដែលបង្ហាញ​នាដការី​របាំ​អប្សរា​ម្នាក់​ឈរ​កាន់​ទង់​ជាតិ​ថៃ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ថៃ​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២សន្លឹក​ ចូល​ទៅ​ក្នុង​ក្រុម​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា​ «Amazing Krabey Khmer Cambo» ដែល​បាន​បង្ហាញ​នាដការី​​គ្រង​ឈុត​អប្សរា​ម្នាក់​នៅ​តំបន់​ភ្នំ​ទឹក​កក​មួយ​កន្លែង​ និង​ឈរ​កាន់​ទង់​ជាតិ​នៃ​ប្រទេស​ថៃ​។​ អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​ភ្ជាប់​រូប​ថត​ទាំង​២​ជាមួយ​សំណេរ​ជា​ភាសា​ថៃ​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ដែលមានអត្ថន័យថា​ «​ពួក​យើង​ស្រលាញ់​ស្រុក​ថៃ​»។​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​បែប​នេះ​ ទទួលបាន​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​នាដការី​ម្នាក់​ បាន​ឈរ​កាន់​ទង់​ជាតិនៃ​ប្រទេស​​ថៃ​។​ Facebook Post | Archived Link រូប​ថត​បែប​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះ​អាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link)​, […]

Continue Reading

តើ​ប្រាសាទ​កោះកេរត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ​ឬ?

ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា ​ប្រាសាទ​កោះកេរ​របស់​កម្ពុជា ត្រូវ​បាន​ដាក់​បញ្ចូល​​ជាផ្លូវការ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ហើយ​មាន​ការ​អបអរ​សាទរ​យ៉ាងច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

 រូបភាព​ការ​បង្ហូត​ទង់​ជាតិ​វៀតណាម​ព្រម​នឹង​ទង់​ជាតិ​កម្ពុជា​​ក្នុង​សាលា​រៀន​មួយ គឺ​​​ជា​រូប​ថត​កាត់​ត​

​ ទំនាក់​ទំនង​កម្ពុជា-វៀត​ណាម​ តែង​តែ​ត្រូវ​បាន​ជជែក​នៅ​លើ​បណ្ដាញ​សង្គមនោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទង់​ជាតិ​វៀតណាម​ត្រូវ​បាន​បង្ហូត​ឡើង​ព្រម​គ្នា​ជាមួយ​ទង់​ជាតិ​កម្ពុជា​នៅ​ក្នុង​បរិវេណ​សាលា​រៀន​មួយ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​សីហា​កន្លង​មក​នេះ​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០១​ ខែ​សីហា​ ឆ្នាំ​២០២៣​ មាន​ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «ប្រវត្តិសាស្ដ្រ​ខ្មែរ​» បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​នៅ​ក្នុង​វីដេអូ​ឃ្លីប​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​​សាលា​រៀន​មួយ​កន្លែង​ ដែល​មាន​សិស្សានុសិស្ស​​តម្រង់​ជួរ​ និង​បង្ហូត​ទង់​ជាតិ​វៀតណាម​​ព្រម​គ្នា​ជាមួយ​នឹង​ទង់​ជាតិ​កម្ពុជា។​ សន្លឹក​រូប​ថត​ភ្ជាប់​នៅ​ក្នុង​វីដេអូ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​។​ Facebook Post | Archived Link ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​មួយ​ផ្សេង​ទៀត​ ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​វីដេអូ​ TikTok ម្នាក់​ បាន​បង្ហោះ​ និង​បង្ហាញ​ទិដ្ឋភាព​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទង់​ជាតិ​វៀត​ណាម​ បង្ហូត​អម​នឹង​ទង់​ជាតិ​កម្ពុជា​នៅ​ក្នុង​​ទីធ្លា​សាលារៀន​មួយ។​ TikTok Video | Archived Link ដូច​គ្នា​នេះ​ រូប​ថត​ខាង​លើ​ […]

Continue Reading

តើ​ការ​ចាប់​ខ្លួន​តារា​ចម្រៀង ប៊ុត សីហា ជា​ការ​ពិត​ឬទេ?

បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា តារា​ចម្រៀង ប៊ុត សីហា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា ករណី​នេះ​គឺ​ជា​ការ​សម្ដែង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​អះអាង​ថា ការ​ចាប់​ខ្លួន​លោក ប៊ុត សីហា អតីត​ជ័យ​លាភី​នៃ​កម្មវិធី​ប្រឡង​ចម្រៀង The Voice Cambodia កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មិន​មែន​ជា​រឿង​ពិត​នោះ​ឡើយ ហើយ​ថា ករណី​នេះ​ត្រូវ​បាន​ប្រឌិត​ឡើង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​តែ​ប៉ុណ្ណោះ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ការ​ពិត​នៃ​ករណី​នេះ​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​របស់​ទំព័រហ្វេសប៊ុក Rothana Thorn Original page កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ដែល​រៀបរាប់​ថា «គិត​ទៅ​មនុស្ស​អាច​ធ្វើ​បាន​គ្រប់​យ៉ាង គ្រាន់​តែ​ចង់​បាន​អ្នក​ឡាច​ផេក ហ៊ាន​យក​កិត្តិយស​របស់​មនុស្ស​ម្នាក់​ទៀត យក​មក​ប្ដូរ​បែប​ហ្នឹង​សោះ។ បើសិន​ជា​បង​ប្អូន​ជា​អ្នក​គាំ​ទ្រ ប៊ុត សីហា ពិត​ប្រាកដ​មែន បង​ប្អូន​នឹង​ដឹង​ហើយ​ថា​រឿង​នេះ​គេ​ប្រឌិត​ឡើង​ទេ ដើម្បី​យក​ការ​ឡាច​ផេក​របស់​គេ​ទេ ព្រោះ​ពេល​គេ​បង្កើត​ថ្មី បង​ប្អូន​មើល​ឱ្យ​ច្បាស់​ថា​រូប​ហ្នឹង​ជា​រូប​ចាស់​ទេ»។ Facebook Post | Archived Link […]

Continue Reading

តើ​ព្រះ​បាទ​សូរ្យវម៌្ម​ទី​១​ជា​ស្ដេច​វាតទី​​មក​ពី​ជ្រោយ​ម៉ាឡេឬ?

ដោយសារ​តែ​ផ្នែក​ជាច្រើន​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​អង្គរ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្មាន​ការ​បក​ស្រាយ​ត្រឹម​ត្រូវ​នៅ​ឡើយ​នោះ ការអះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ព្រះ​បាទ​សូរ្យវម៌្មទី១ (ឬ​សូរ្យវរ្ម័នទី១) គឺ​ជា​ក្សត្រ​មានប្រភព​កំណើត​មក​ពី​ជ្រោយ​ម៉ាឡេ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​ផែនទី​តំបន់​អាស៊ី​អាគ្នេយ៍​ដី​គោក​មួយ​ផ្ទាំង ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​​កាល​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ ដោយ​មាន​សំណេរ​រៀបរាប់ថា ព្រះ​មហាក្សត្រ​ខ្មែរ​មួយ​អង្គ​នា​សម័យ​អង្គរ​ព្រះ​នាម​សូរ្យវរ្ម័ន​ទី​១ មាន​ទីកន្លែង​កំណើត​នៅ​ក្នុង​ខេត្ត​នគរស្រីធម្មរាជ (Nakhon Sri Thammarat) ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ។ សំណេរ​រៀបរាប់​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «ទីកន្លែង​កំណើត​របស់​សូរ្យវរ្ម័ន​ទី១។ ព្រះ​អង្គ​សោយ​រាជ្យ​នៅ​ចក្រភព​ខ្មែរ​ចន្លោះ​ពី​ឆ្នាំ​១០០៥ ដល់​ឆ្នាំ១០៥០ និង​បាន​កសាង​ប្រាសាទ​វត្ត​ភូ​ស្ថិត​ក្នុង​ប្រទេស​ឡាវ​សព្វថ្ងៃ»។ Facebook Post | Archived Link បន្ទាប់​ពី​មាន​ការ​បង្ហោះ​នូវ​សំណេរ​បែប​នេះ​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​បញ្ចេញ​មតិ​ថា ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​១ មាន​ដើម​កំណើត​ជា​ម៉ាឡេ​ស្ថិត​នៅ​ជ្រោយ​ម៉ាឡេ​ដែល​មួយ​ផ្នែក​ជា​ប្រទេស​ម៉ាឡេស៊ី និង​មួយ​ផ្នែក​ទៀត​ជា​ទឹក​ដី​ភាគ​ខាង​ត្បូង​របស់​ថៃ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ឯកសារ​ស្រាវ​ជ្រាវ​ថ្មីៗ​ជុំ​វិញ​ប្រវត្តិ​របស់​ព្រះបាទ​សូរ្យវរ្ម័ន​ទី​១ និង​កិច្ច​សម្ភាស​ជាមួយ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ តាមរយៈ​ការ​ស្វែង​រក​ដោយ​ពាក្យ​គន្លឹះ […]

Continue Reading

 តើ​ព្រះ​សង្ឃ​មួយ​អង្គ​ក្នុង​រូបថត​នេះ​មាន​ជន្មាយុ​ ​១០២​​វស្សា​​មែន​ទេ?

ខណៈ​ដែល​រូបថត​ជាច្រើន​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​នេះ រូបថត​ព្រះ​សង្ឃ​មួយ​អង្គ ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​ជាមួយ​​ការ​អះអាង​ថា ព្រះ​អង្គ​មាន​ជន្មាយុ ១០២​វស្សា​ហើយ។ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​តាម​រយៈ Google Reverse Image Search ហើយ យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​ព្រះ​សង្ឃ​មួយ​អង្គ​មាន​រូប​កាយ​ស្គម និង​លើក​ឡើង​ថា ព្រះ​សង្ឃ​មួយ​មាន​ជន្មាយុ ១០២​វស្សា​ហើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​បញ្ចេញ​មតិ​យោបល់​ទៅ​លើ​ការ​អះអាង​នេះ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​ចោទ​សួរ​ពី​សុក្រឹតភាព​នៃ​ព័ត៌មាន​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​រៀបរាប់​ថា «លោក​តា​មាន​ព្រះ​ជន្ម ១០២​ឆ្នាំ ឃើញ​ហើយ​ជួយ​ស៊ែរ​ម្នាក់​មួយ​ឱ្យ​អ្នក​ផ្សេង​បាន​ឃើញ​ផង សាធុ​សាធុ»។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​តាំង​ពី​ជាង ៦​ខែ​មុន​មក​ម៉្លេះ ហើយ​រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ នៅ​តែ​ត្រូវ​បាន​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម និង​ចែក​រំលែក​ជាបន្ត​បន្ទាប់។ ខាង​ក្រោម​នេះ […]

Continue Reading

 តើ​នេះ​ជា​ទិដ្ឋភាព​យន្ត​ហោះ​មួយ​គ្រឿង​ធ្លាក់​នៅ​ម៉ាឡេស៊ី​មែន​ឬ​ទេ​?

បន្ទាប់ពី​មាន​យន្តហោះ​មួយ​គ្រឿង​ បាន​ធ្លាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​​កាល​ពី​ខែ​មុន​រួច​មក​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​យន្តហោះ​មួយ​គ្រឿង​មាន​ផ្សែង​ និង​រង​ភ្លើង​ឆាបឆេះ​ពេល​ចុះ​ចត​នឹង​ដី​នោះ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការអះអាង​ថា​ នោះ​ជាទិដ្ឋភាព​​យន្ត​ហោះ​ម៉ាឡេស៊ី​ដែល​បាន​ធ្លាក់​កន្លង​ទៅ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​  ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Reuben Gray» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដុ្ឋភាព​ហេតុការណ៍​យន្តហោះ​មួយ​គ្រឿង​ បាន​រង​ភ្លើង​ឆាប​ឆេះ​ នៅ​ពេល​ចុះ​ចត​នៅ​នឹង​ដី​។​ ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ដោយ​ភ្ជាប់​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​វីដេអូ​ស្ដែង​ៗ​ នៃ​ការ​ធ្លាក់​យន្តហោះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​បរ​យន្ត​ហោះ​នៅ​ម៉ាឡេស៊ី​»។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ […]

Continue Reading

 តើ​​ទាំង​នេះ​ជា​ប័ណ្ណ​សញ្ជាតិ​របស់​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ឬ?

បន្ទាប់​ពី​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​បង្កើត​ឡើង និង​ប្រកាស​ជា​ផ្លូវការ​ហើយ​នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី​ថ្មី និង​ឧប​នាយករដ្ឋ​មន្ត្រី​ពីរ​រូប​របស់​លោក កាន់​សញ្ជាតិ​បរទេស​បន្ថែម​លើ​សញ្ជាតិ​កំណើត​របស់​ពួកគេ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​អត្តសញ្ញាណ​របស់​​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា ៣​រូប​មាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត លោក នេត សាវឿន អតីត​មេនគរបាល​ជាតិ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​កម្ពុជា ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ​។ រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា រូបថត​ទាំង​នេះ គឺ​​ជា​លិខិត​បញ្ជាក់​ការ​ទទួល​បាន​សញ្ជាតិ​បរទេស​របស់​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ទាំង ៣​រូប​នេះ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ បន្ទាប់​ពីត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ទាំង​៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «នេះ​មិន​មែន​ជា​រឿង​អចេតនា​ទេ លោក នេត សាវឿន និង​លោក អូន ព័ន្ធមុនីរ័ត្ន មិន​មែន​កើត​នៅ​ស្រុក​ខ្មែរ​ទេ គឺ​កើត​នៅ​ខេត្ត​ Hanoi […]

Continue Reading

ការ​អះអាង​មិន​ត្រឹមត្រូវ​ថា បុរស​ម្នាក់​ត្រូវ​ត្រី​ពីរ៉ាញ៉ា​ខាំ​នៅ​ខេត្ត​បាត់ដំបង

បន្ទាប់​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ពី​ការ​បង្ក្រាប​ការ​នាំ​ចូល និង​ចែក​ចាយ​ត្រី​ពីរ៉ាញ៉ា​ដែល​ជា​ប្រភេទ​ត្រី​ស៊ី​សាច់​ជា​ចំណី​នោះ​មក ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នៅ​ឯ​ខេត្ត​បាត់ដំបង បាន​រង​របួស​ដោយសារ​តែ​ត្រី​ពីរ៉ាញ៉ា​ខាំ​នៅ​ក្នុង​ស្ទឹង​គ្រញូង។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក និង​បញ្ចេញ​មតិ​ព្រោង​ព្រាត​ចាប់​តាំង​ពី​ចុង​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា យើងរក​ឃើញថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​ដែល​បង្ហាញ​បុរស​ម្នាក់​​មាន​ឈាម​ហូរ​ស្រោច​លើ​ជើង​របស់​គាត់​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​ត្រូវ​បាន​អះអាង​ថា បុរស​ម្នាក់​នោះ​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ម្យ៉ាង​ដែល​ស៊ី​សាច់​ជា​ចំណី​។ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នោះ បាន​រង​របួស​ហូរ​ឈាម​លើ​ជើង​ម្ខាង បន្ទាប់​​ពី​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ពីរ៉ាញ៉ា​(Piranha)នៅ​ក្នុង​ស្ទឹង​ក្រញូង ស្ថិត​ក្នុង​ស្រុក​សំឡូត​កាល​ពី​ចុង​សប្ដាហ៍​មុន។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ​ចាប់​តាំង​ពី​សប្ដាហ៍​មុន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​អះអាង​ថា អ្នក​ភូមិ​ម្នាក់​នៅ​ស្រុក​សំឡូត​បាន​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ពីរ៉ាញ៉ា ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣។ Facebook Post | Archived Link ការអះអាង​ថា មាន​បុរស​ម្នាក់​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ស៊ី​សាច់​ជា​ចំណី​នេះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន។ សូម​មើល​វីដេអូ​នៃ​ការ​អះអាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ ១ (archived),​២(archived),​ ៣(archived),​ ៤(archived)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ការ​បក​ស្រាយ​របស់​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading

រូប​ថត​តាំង​ក្នុង​ការិយាល័យ​លោក ហ៊ុន​ ម៉ាណែត​ ត្រូវ​បាន​កាត់​ត​​ឱ្យ​ខុស​ពី​រូបថត​ដើម

បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក​ហើយ​នោះ ការ​អះ​អាង​មួយ​ដែល​កំពុង​តែ​ផ្ទុះ​នៅ​លើ​បណ្ដា​ញ​សង្គម​ បាន​លើក​ឡើង​ថា​ នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​រូប​នេះ​ បាន​ដាក់​តាំង​រូបថត​អតីត​មេដឹកនាំ​វៀតណាម​ លោក​ ហូ​ ជីមិញ​ នៅ​ក្នុង​ការិយាល័យ​របស់​លោក​។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាងផ​ុស​ផុល និង​បញ្ចេញ​មតិ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​កាត់​ត។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ការ​ដាក់​តាំង​រូបថត​ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​សង្គម​និយម លោក ហូ ជីមិញ នៅ​ក្នុង​ការិយាល័យ​លោក​ ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​កម្ពុជា​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បានបង្ហោះ​ភ្ជាប់​ជាមួយ​ការ​អះអាង​ថា លោក ហ៊ុន ម៉ាណែត បាន​ដាក់​តាំង​រូបថត​លោក ហូ ជីមិញ នៅ​ក្នុង​ការិយាល័យ​របស់​លោក ១​ថ្ងៃ​ក្រោយ​​ពី​លោក​ចូល​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ផ្លូវការ​។ រូបថត​ជាមួយ​ការ​អះអាង​នេះ​ ត្រូវ​បាន​ចែកចាយ​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​ «បង​ប្អូន​ខ្មែរ​យើង​ជួយ​មើល​ស្អី​គេ​ហ្នឹង​ ឡើង​បាន​ពីរ​ថ្ងៃ​តាំង​រូប​អ្នក​មាន​គុណ​បាត់​»។​ Facebook Post | Archived Link […]

Continue Reading

តើ​នេះ​គឺ​ជា​ពិធី​ស្រោច​ទឹក​មន្ត​​​ឱ្យ​ឆាប់​បាន​ប្ដី​ដូច​ការ​អះអាង​មែន​ឬ​ទេ?

ខណៈ​វីដេអូ​ជាច្រើន​ដែល​បង្ហាញ​ពី​ប្រជាជន​ឥណ្ឌា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ វីដេអូ​ឃ្លីប​​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​ រលាស់​ខ្លួន បន្ទាប់​ពី​ទទួល​ការ​ប្រោះ​ទឹក​ពី​បុរស​​ស្លៀក​ពាក់​ដូច​គ្រូ​គង្វាល​ម្នាក់​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ពិធី​ស្រោច​ទឹក​មន្ត​ដើម្បី​ឱ្យ​នារីៗ​ឆាប់​បាន​ប្ដី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ការ​អះអាង​នេះ ​ត្រូវ​បាន​ចែក​រំលែក​​បន្ដ​ជា​ច្រើន​ដង​ មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​អះអាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មួយ​មាន​រយៈ​ពេល​ជាង​កន្លះ​នាទី​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​ បាន​រលាស់​ខ្លួន និង​ដេក​ដួល​ទៅ​លើ​កម្រាល​លើ​ដី​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ជាង​មួយ​សប្ដាហ៍​កន្លង​មក​នេះ។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​គេ​អះអាង​ថា ជា​ពិធី​ស្រោច​ទឹក​មន្ត​ជួយ​ឱ្យ​នារីៗ​ឆាប់​បាន​ដល់​គូ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​បុរស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ដូច​គ្រូ​គង្វាល​ម្នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ពិធី​ស្រោច​ទឹក​មន្ត​​ឱ្យ​ ឆាប់​បាន​ប្ដី​នៅ​ប្រទេសឥ​ណ្ឌា​»។​​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​វីដេអូ​នេះ​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link), ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ […]

Continue Reading

រូបថត​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ គឺ​ជា​រូបភាព​កាត់​ត

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដែល​បង្ហាញ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោងព្រាត និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ដែល​ត្រូវ​បាន​គូស​ខ្វែង​ចោល​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លោក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ​មួយ​សន្លឹក ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លោក អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ​ ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ផង​ដែរ។ […]

Continue Reading

វីដេអូ​ចាស់​នៃ​ការ​វិល​ចូល​ស្រុក​របស់​លោក​ ថាក់​ស៊ីន​ កាល​ពី​១៥​ឆ្នាំ​មុន​ ត្រូវ​បាន​ចែក​ចាយ​សារ​ជា​ថ្មី​

ក្រោយ​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ លោក​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ បាន​ប្រកាស​ និង​មាន​ផែន​ការ​វិល​ចូល​ប្រទេស​ថៃ​វិញ​នោះ​ វីដេអូ​ឃ្លីប​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ TikTok ដែល​បង្ហាញ​​លោក​ក្រាប​សំពះ​ផ្ទាល់​ដល់​ដី​នោះ​ ត្រូវ​បានគេ​​អះ​អាង​ថា​ ទីបំផុត​លោក​ ថាក់ស៊ីន​ បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ហើយ​។​ ការ​អះ​អាង​ដោយ​ភ្ជាប់​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ទិដ្ឋភាព​លោក​ ថាក់ស៊ីន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​មួយ​រូប​ បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ TikTok ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ទី​បំផុត​លោក​ ថាក់​ស៊ីន​ ជាន់​ដី​ថៃ​វិញ​បាន​ហើយ។​ ការ​អះ​អាង​បែប​នេះ​ បាន​កើត​ឡើង​ក្រោយ​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ ​បាន​ប្រកាស​ និង​មាន​ផែន​ការ​វិល​ចូល​ក្នុង​​ប្រទេស​ថៃ​វិញ​​នា​ពេល​ឆាប់ៗ​នេះ​។​ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ TikTok និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដោយ​​បាន​បញ្ជាក់​ថា​ លោក​ ថាក់ស៊ីន​ បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​ថៃ​វិញ​ហើយ។​ TikTok Link | Archived […]

Continue Reading

ចំណង​ជើង​អត្ថបទ​ព័ត៌មាន​ចាស់​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឡើងវិញ​​នាំ​ឱ្យ​យល់​ច្រឡំ

បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ដើម​ខែ​នេះថា មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បាន​ស្នើ​ទៅ​ប្រតិភូ​សភា​អាមេរិក​ឱ្យ​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នោះ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​មួយ​«សម្ដេច​នាយករដ្ឋមន្ត្រី ស្នើ​សុំ​កុំ​ឱ្យ​កម្មករ​កម្មការិនី​តក់​ស្លុត​ពេល​បិទ​រោងចក្រ​​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​បង្ហោះ​ព័ត៌មាន​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ចំណង​ជើង​សេចក្ដី​រាយការណ៍​មួយ​សរសេរ​«​សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ-​កម្មការិនី​តក់​ស្លុត​ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក និង​សហភាព​អឺរ៉ុប​ពី​កម្ពុជា ដែល​ប៉ះ​ពាល់​ដល់​ការងារ​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នូវ​រូបភាព​អត្ថបទ​ព័ត៌មាន​មាន​ចំណង​ជើង​ថា «សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ​-កម្មការិនី​តក់​ស្លុត ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ»​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបភាព​ជាមួយ​សំណេរ​​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ផ្សេងៗ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​ Google Reverse Image Search និង​ពាក្យ​គន្លឹះ​នៅ​ក្នុង Google Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ អត្ថបទ​ព័ត៌មាន​ដែ​លមាន​ចំណង​ជើង​ថា «សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ-កម្មការិនី​​តក់​ស្លុត​ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ» […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា មនុស្ស​ជាង​១​ពាន់​នាក់​ឆ្លង​មេរោគ​អេដស៍​កាល​ពី​ចុង​ខែ​មុន

ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា មនុស្ស​ជាង ១​ពាន់​នាក់ បាន​ឆ្លង​មេរោគ​អេដស៍​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការអះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា មនុស្ស​រហូត​ដល់​ជាង ១,០០០​នាក់ បាន​ឆ្លង​មេរោគ​អេដស៍​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​ព្រមាន​ទៅ​ដល់​បុរសៗ​ដែល​ស្វែង​រក​ការ​រួម​ភេទ​នៅ​ខាង​ក្រៅ ឱ្យ​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​ពី​ជំងឺ​នេះ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជិត ២​ម៉ឺន​ដង ការ​បញ្ចេញ​មតិ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជាការ​អះអាង​ដែល​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ជំងឺ​អេដស៍​ថ្ងៃ​នេះ​ផ្ទុះ​ឡើង ១​ពាន់​នាក់​ជាង​ហើយ ឱ​ជីវិត​ប្រពន្ធ​កូន​នៅ​ផ្ទះ​ទៅ​ជា​យ៉ាងណា បើ​ប្ដី​លួច​មាន​ដៃ​គូ​ច្រើន»។ Facebook Post | Archived Link ការ​អះអាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក ឱសថការី Pharmacist បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​កន្លង​មក​នេះ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៥០០​ដង និង​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែបពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ Facebook Post | […]

Continue Reading

តើ​វីដេអូ​ផ្ទុះ​ឆេះ​ដ៏​ខ្លាំង​​មួយ​​នេះ​​បាន​កើត​ឡើង​នៅ​​ទីក្រុង​ប៉ារីស​​មែន​ដែរ​ឬ​ទេ​?

ជាង ១​ខែ​ក្រោយ​ពី​ហេតុការណ៍​ផ្ទុះ​ឆេះ​ដ៏​ខ្លាំង​មួយ​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​ដែល​បណ្ដាល​ឱ្យ​មនុស្ស ៣៧​នាក់​រង​របួស​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​កំសួល​ភ្លើង​​នៃ​ការ​ផ្ទុះ​មួយ​ដ៏​ខ្លាំង​ក្លា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ត្រូវ​បាន​អះអាង​ថា ជា​ហេតុការណ៍​កើត​ឡើង​នៅ​​ទីក្រុង​ប៉ារីស។​ វីដេអូ​នេះ​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​​​បំផ្លិច​បំផ្លាញ​ទីតាំង​មួយ​​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា​ ហេតុការណ៍​ដ៏​គ្រោះ​ថ្នាក់​នេះ​ បាន​កើត​ឡើង​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។​ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ផ្ទុះ​ឆេះ​ដ៏​ធំ​មួយ​ នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​ មនុស្ស​ជាង​ ៣០​នាក់​បាន​រង​របួស​»។​​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​ យើង​បាន​រក​ឃើញ​វីដេអូ​ឃ្លីប​ដូច​គ្នា​ជា​ច្រើន​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​ខាង​លើ​នេះ​ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​​សារព័ត៌មាន​ជា​ច្រើន​។​ ក្នុង​សេចក្ដី​រាយការណ៍​មួយ​របស់​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ទីភ្នាក់ងារ​ព័ត៌មាន​ […]

Continue Reading

បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ ក្រោយ​និយាយ​លើ​បណ្ដាញ​សង្គម​ប៉ះ​ពាល់​ស្ដេច​​

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ ២៣ កក្កដា បាន​បញ្ចប់​ទៅ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៅ​ខេត្ត​កំពង់ស្ពឺ​ចាប់​ខ្លួន ដោយសារ​តែ​បាន​ទទួល​លុយ​ពី​នមេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ឯ​ក្រៅ​ប្រទេស។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង បន្ទាប់​ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​បុគ្គល​ដែល​គូស​សន្លឹក​ចោល ប្រសិន​បើ​ពួកគេ​មិន​ចេញ​សារភាព​ទេ​នោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​កំពុង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ ត្រូវ​បានសមត្ថកិច្ច​ចាប់​ខ្លួន​​ដាក់​ពន្ធនាគារ បន្ទាប់​ពី​ទទួល​លុយ​ពី​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​។ ការ​អះអាង​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​របស់​បុរស​រូប​នោះ​មាន​ឈ្មោះ​ ស្វាយ សុផាត ដែល​ដៃ​របស់​គាត់​ជាប់​ខ្នោះ និង​ឈរ​នៅ​កន្លែង​វាស់​កម្ពស់​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ដែល​រៀបរាប់​ថា​ «លុយ​របស់​អាក្បត់​ជាតិ​បី​ជំនាន់ សម រង្ស៊ី ផ្ដល់​ឱ្យ​ទៅ​បុគ្គល​ម្នាក់​នេះ​ឱ្យ​ចូល​ដេក​គុក ហើយ​ក៏​ជា​ជោគ​ជ័យ​មួយ​ទៀត​របស់​ទណ្ឌិត​ក្បត់​ជាតិ​បី​ជំនាន់​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​នេះ អរគុណសន្តិភាព»។ Facebook Post | Archived Link រូបថត​បុរស​រូប​នេះ​ដែល​មាន​សំណេរ​ថា​«ទទួល​លុយ​ពី​ជន​អគតិ​លុយ ១៥០០០០០» ក៏​ត្រូវ​បាន​បង្ហោះ […]

Continue Reading

ផ្ទាំង​ប៉ាណូ​ធ្លាក់​លើ​រថយន្ត​នៅ​តាម​ដង​ផ្លូវ​មួយ​​​ជា​ហេតុការណ៍​​កើត​ឡើង​នៅ​បរទេស

ស្រប​ពេល​ផ្នែក​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ មាន​ភ្លៀង​ធ្លាក់​ និង​ខ្យល់​បក់​ខ្លាំង​តាម​តំបន់​នោះ​ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ ការ​បាក់​រលំ​ផ្ទាំង​ប៉ាណូ​មួយ​ ត្រូវ​បាន​បង្ហោះ​​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា​ ករណី​មួយ​នេះ​​កើត​ឡើង​នៅ​ខេត្ត​ស្វាយរៀង​ ស្ថិត​នៅ​ភាគ​អាគ្នេយ៍​​នៃ​ប្រទេស​កម្ពុជា​។​ ការ​អះ​អាង​ភ្ជាប់​ដោយ​វីដេអូ​​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​​នេះត្រូវ​បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ផ្ទាំង​ប៉ាណូ​បាក់​ធ្លាក់​សង្កត់​រថយន្ត​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះអាង​ថា ហេតុការណ៍​ដ៏​គ្រោះថ្នាក់​នេះ បាន​កើត​ឡើង​នៅ​ឯ​ខេត្ត​ស្វាយរៀង ប្រទេស​កម្ពុជា។ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​​រៀប​រាប់​ថា​ «ករណី​រលំ​ផ្លាក​ប៉ាណូ​ នៅ​ខេត្ត​ស្វាយ​រៀង​ តើ​បង​ប្អូន​មាន​អារម្មណ៍​បែប​ណា​ ពេល​ឃើញ​វីដេអូ​រន្ធត់​បែប​នេះ​»។​ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​បន្ដ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​ សូម​មើល​ការ​អះ​អាង​នេះ​ តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ​ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived) និង​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ​ (archived)។​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google […]

Continue Reading

រូបថត​ចាស់​របស់​អតីតអ្នក​រិះគន់​លោក ហ៊ុន សែន ត្រូវ​បាន​បង្ហោះ​ឡើង​ភ្ជាប់​នឹង​ការ​បោះ​ឆ្នោត​ម្សិល​មិញ​នេះ

បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រូបថត​មួយ​សន្លឹក​របស់​អតីត​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ដែល​អម​ដោយ​សំណេរ​រៀបរាប់​ថា​លោក​មិន​ចូល​រួម​បោះ​ឆ្នោត​ ហើយ​ប្រជាពលរដ្ឋ​តិច​តួច​ចេញ​ទៅ​បោះ​ឆ្នោតនោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​ដែល​មាន​សំណេរ​រៀបរាប់​បែប​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង លោក នី ណាក់ ​បង្ហាញ​ចង្អុល​ដៃ​គ្មាន​ជ្រលក់​ទឹក​ខ្មៅ​ និង​សរសេរ​រៀបរាប់​ថា ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​តិច​តួច​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ ឈាម​ខ្មែរ សង្គ្រោះជាតិ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ រូបថត​ដែល​មាន​​សំណេរ​បែប​នេះ ត្រូវ​បាន​យក​​ទៅ​បង្ហោះ​ក្នុង​ន័យ​ថា ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មាន​ចំនួន​កាន់​តែ​តិចទៅៗ​។ រូបថតដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ដែល​សរសេរ​រៀបរាប់​ថា «ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ស្ងាត់​ទៅៗ បោះ​ឆ្នោត​កាន់​តែ​លែង​មាន​ន័យ កាន់​តែ​បោះ គំនរ​ទុក្ខ​សោក​ប្រជា​រាស្ត្រ កើត​មាន​កាន់​តែ​ធ្ងន់​ឡើងៗ»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន។ សូម​មើល​ការ​អះអាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។ ការ​ត្រួត​ពិនិតុ្យ​ការ​ពិត Fact […]

Continue Reading

លោក​ សម​ រង្ស៊ី​ មិន​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ​

ខណៈ​ដែល​​ការ​បោះ​ឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្ដ្រ​​នីតិកាល​ទី​៧​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​នោះ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុមស្លៀក​ពាក់​ខ្មៅ និង​សែង​មឈូស​មាន​បិទ​រូបថត​ លោក​ សម​ រង្ស៊ី​ ក្នុង​ន័យ​ថា មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ទទួល​មរណភាព។​ រូបថត​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​បន្ត និង​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​យើង​ បាន​រក​ឃើញ​ថា​ រូបថត​នេះ​ត្រូវ​បាន​កាត់ត។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​​ដង្ហែ​មឈូស​​​មាន​រូប​ថត​របស់​លោក​ សម​ រង្ស៊ី​ តាំង​នៅ​ពី​មុខ​​ ដោយ​ភ្ជាប់​ថា​ លោក​បាន​ទទួល​មរណភាព​ហើយ​។​ រូប​ថត​ភ្ជាប់​ជាមួយទៅ​​នឹង​សំណេរ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​ «ត្បិត​ប្រឆាំង​ដោយ​ចរិត​បំផ្លាញ​ជាតិ​ តែ​បើ​តៃ​ហោង​ហើយ​ ក៏​អហោសិកម្ម​ចុះ​​»។​ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​​បង្ហោះ​ផង​ដែរ ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ដែល​សរសេរ​រៀបរាប់​ថា «សព​របស់​ជន​ក្បត់​ជាតិ​បី​ជំនាន់​ឈ្មោះ សម រង្ស៊ី អម​ដង្ហែ​ជាប់​មឈូស​ខ្មោច​ដោយ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​៥​នាក់​ដែល​ត្រូវ​បាន​គេ​ជួល​មក​ឱ្យ​ធ្វើ​ជា​កូន​របស់​ខ្មោច»។ Facebook Post […]

Continue Reading

តើ​គ.ជ.ប.​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​លើ​សន្លឹក​ឆ្នោត​ដូច​ការ​អះអាង​មែន​ឬទេ?

ខណៈ​ការ​បោះ​ឆ្នោត​ជាតិ​ខិត​កាន់​តែ​ជិត​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ការអះអាង​មួយ​លើក​ឡើង​ថា អ្នក​បោះ​ឆ្នោត​ដែល​គូស​សន្លឹក​ឆ្នោត​ចោល នឹង​ត្រូវ​បាន​រក​ឃើញ​អត្តសញ្ញាណ​បាន​ដោយសារ​តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​លើ​សន្លឹក​ឆ្នោត។ ការ​អះអាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ទាក់ទាញ​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ពី​ទទួល​បាន​ការ​បញ្ជាក់​ពី​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត និង​ការ​ពិនិត្យ​មើល​បទប្បញ្ញត្តិ​ច្បាប់​បោះឆ្នោត យើង​រក​ឃើញថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម លោក ខាន់ ចាន់សុផល បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង ១១​នាទី​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​លោក​និយាយ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​នៅ​លើ​សន្លឹក​ឆ្នោត ដែល​អាច​ឱ្យ​គេ​ដឹង​ពី​អត្ត​សញ្ញាណ​អ្នក​បោះ​ឆ្នោត​ណា​ដែល​បាន​គូស​សន្លឹក​ឆ្នោត​ចោល​នៅ​ពេល​បោះ​ឆ្នោត​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។ ការ​អះអាង​របស់​លោក ចាន់សុផល ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិ​លមិញ​នេះ ហើយ​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ចំពោះ​ការរៀបរាប់​របស់​លោក​អំពី​របៀប​បោះ​ឆ្នោត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​របស់​លោក ចាន់សុផល នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣ ពោល​ត្រឹម​តែ ៣​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​២៣ កក្កដា​ខាង​មុខ​នេះ។ Facebook Post | Archived Link សកម្មជន​គាំ​ទ្រ​បក្ស​កាន់​អំណាច​រូប​នេះ ក៏​បាន​បង្ហោះ​វីដេអូ​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ​កាល​ពី​​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ ប៉ុន្តែ បាន​ដក​ចេញ​ទៅ​វិញ បន្ទាប់​ពី​មាន​ភាព​ចម្រូង​ចម្រាស់ និង​ប្រតិកម្ម​ពី​មហាជនមួយ​ចំនួន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ទាញ​យក​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សកម្មជន​បក្ស​កាន់​អំណាច លោក ខាន់ ចាន់សុផល […]

Continue Reading

អតីត​សកម្មជន​បក្ស​ប្រឆាំង​ ប៉ី​ប៉ីលី​ ពុំ​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​​នោះ​ឡើយ​

ក្រោយ​​ពេល​​អ្នក​នាង ធី​ សុខា​ ហៅ​ ប៉ី​ប៉ីលី​ ដែល​ជា​អ​តីត​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ និង​សង្គ្រោះ​ជាតិ​ បាន​ចុះ​ចូលជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​រួច​មក​ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​លើ​បណ្ដាញ​សង្គម​ បាន​លើក​ឡើង​ថា ​ស្ត្រី​រូប​នេះ​បាន​ទទួល​មរណភាព​ហើយ​​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​យើង​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​កម្រង​ផ្កា​ ដោយ​មាន​រូប​ថត​របស់​​ ប៉ី​ប៉ីលី​ រួម​ជាមួយ​នឹង​ការ​សរសេរ​ថា​ នាង​​​បាន​ទទួល​មរណភាព​ហើយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​បន្ថែម​អំពី​មូល​ហេតុ​ ឬ​ទីតាំង​នៃ​គ្រោះ​ថ្នាក់​ខាង​លើ​នោះ​ឡើយ​។​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់បណ្ដាញ​​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​ «គាត់​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍កាល​ពី​ពេល​​ថ្មី​ៗ​នេះ​»។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​លើ​ព័ត៌មាន​អះ​អាង​ខាង​លើ​ តាម​រយៈ​ព័ត៌​មាន​ និង​សារ​បង្ហោះ​របស់​លោក​ស្រី​ ប៉ី​ប៉ីលី​ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ យោង​ទៅ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​​ […]

Continue Reading

លោក ម៉ុង ឫទ្ធី បក​ស្រាយ​ប្រាប់​មហាជន ក្រោយ​មាន​វីដេអូ​មួយ​ត្រូវ​បាន​បរិយាយ​មិន​ត្រឹម​ត្រូវ

ខណៈ​ដែល​កម្ពុជា​កាន់​តែ​ខិត​ជិត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ហើយ​នោះ ឥស្សរជន​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច​មួយ​ចំនួន បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​អះអាង​នានា​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​សមាជិក​ព្រឹទ្ធ​សភា លោក ម៉ុង ឫទ្ធី ជូត​ទឹក​ភ្នែក​អំឡុង​ពេល​អង្គុយ​ស្ដាប់​ប្រសាសន៍​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​រៀបរាប់​ថា ឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញ​អការ​ស្ដាយ​ទឹក​ដី​ក្រោយ​ស្ដាប់​លឺ​ដូច្នេះ។ វីដេអូ​នេះ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​មាន​រយៈ​ពេល ១​នាទី ដែល​បង្ហាញ​សមាជិក​ព្រឹទ្ធ​សភា លោក ម៉ុង ឫទ្ធី យក​ដៃ​ជូន​ភ្នែក​អំឡុង​ពេល​អង្គុយ​ស្ដាប់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​អំពី​បញ្ហា​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ វីដេអូ​នោះ ត្រូវ​បាន​គេ​អះអាង​ថា លោក ម៉ុង ឫទ្ធី ដែល​មាន​ងារ​ជា​ឧកញ៉ា​មួយ​រូប​ផង​នោះ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ជាតិ​មាតុភូមិ ក្រោយ​ពី​លោក​បាន​ស្ដាប់​លឺ​លោក ហ៊ុន សែន ថ្លែង​ពី​ជម្រើស​កាត់​ភូមិ​កំណើត​របស់​ប្រធាន​សភា​លោក ហេង សំរិន ទៅ​ឱ្យ​ប្រទេស​វៀតណាម​នៅ​ក្នុង​ដំណើរការ​គូស​ខ្សែ​បន្ទាត់​រវាង​ប្រទេស​ទាំង​ពីរ។ វីដេអូ​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម […]

Continue Reading

មេ​បក្ស​ប្រឆាំង​លោក​ សម​ រង្ស៊ី​ នៅ​រស់​រាន​មាន​ជីវិត​ជា​ធម្មតា​នៅ​ឡើយ​ទេ

ខណៈ​ពេល​ដែល​កម្ពុជា​​បាន​ឈាន​កាន់​តែ​ជិត​ដល់​ការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៣​ ខែ​កក្កដា​ខាង​មុខ​នេះ​ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​​លើ​បណ្ដាញ​សង្គម​ បាន​លើក​ឡើង​ថា​ លោក​ សម​ រង្ស៊ី​ ដែល​ជា​អតីត​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ បាន​ទទួល​មរណភាព​ហើយ​។​ ការ​បង្ហោះ​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​បន្ត និង​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​យើង​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​​​នេះ គឺ​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​កម្រង​ផ្កា​ដោយ​មាន​រូប​ថត​របស់​លោក​ សម​ រង្ស៊ី​ តាំង​នៅ​លើ​រថយន្ត​មួយ​គ្រឿង​ ដោយ​ភ្ជាប់​ថា​ លោក​បាន​ទទួល​មរណភាព​។​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​ «ប៉ា​ប្រធាន​យើង​ ស្លាប់​ហើយ​បង​ប្អូន​អើយ​»។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន​អះ​អាង​ខាង​លើ​ តាម​រយៈ​ព័ត៌មាន​ និង​សារ​បង្ហោះ​របស់​លោក​ សម​ រង្ស៊ី​ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា កម្ពុជា​នឹង​បិទ​បណ្ដាញ​សង្គម Facebook

នៅ​ចុង​ខែ​មិថុនា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​លុប​ចោល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក បន្ទាប់​ពី​​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​ខ្លឹមសារព័ត៌មាន​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ទាមទារ​ឱ្យ​ព្យួរ​​ទំព័រ​ហ្វេសប៊ុក​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ។ លោក ហ៊ុន សែន ក៏​បាន​គំរាម​បិទ​បណ្ដាញ​សង្គម​នេះ​ផង​ដែរ។ ទន្ទឹម​គ្នា​នេះ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក នឹង​ត្រូវ​បិទ​មិន​ឱ្យ​ប្រជាជន​កម្ពុជា​ប្រើ​ប្រាស់​នោះ​ឡើយ និង​បាន​ប្រាប់​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​វិវត្ត​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នឹង​ត្រូវ​បិទ​មិន​ឱ្យ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​បណ្ដេញ និង​ហាម​ឃាត់​បុគ្គលិក ២២​នាក់​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​មួយ​នេះ ពី​ប្រទេស​កម្ពុជា។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាងច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «សូម​ត្រៀម​ចិត្ត​ទៅ Facebook ប្រហែល​ជា​នឹង​បិទ​ទាំង​ស្រុង ក្រោយ​មាន​ការ​បណ្ដេញ​បុគ្គលិក​ទាំង ២២​នាក់​ចេញ។ អាណិត​តែ​អ្នក​លក់​ផលិត​[ផល]ផ្សេងៗ​លើ FB និង​អ្នក Live បែប​ស៊ី​អារម្មណ៍​មិន​ដឹង​មាន​អី​ទៀត»។ Facebook Post | Archived Link […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ព្រះ​សីហនុ​មែន​ឬ​?

ស្រប​ពេល​ដែល​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​ផ្លូវ​គោក​ ផ្លូវ​ទឹក​ និង​ផ្លូវ​អាកាស​ បាន​កំពុង​តែ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ រូប​ថត​បង្ហាញ​​ទិដ្ឋភាព​យាន​យន្ដ​ បើក​បរ​នៅ​លើ​ដង​ផ្លូវ​ខ្វាត់​ខ្វែង​ ជា​ច្រើន​គន្លង​ ត្រូវ​បាន​បង្ហោះដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ ដោយ​​ភ្ជាប់​ទៅ​​នឹង​ការ​លើក​ឡើង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​​ភ្នំ​ពេញ​-ព្រះ​សីហនុ។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​យើង​ រកឃើញ​ថា​ រូប​ថត​ភ្ជាប់​ទៅ​នឹង​សំណេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​យាន​យន្ត​ជា​ច្រើន​គ្រឿង​ បាន​កំពុង​បើក​បរ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ដ៏​ស្រស់​ស្អាត​មួយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​លើក​ឡើង​ផង​ដែរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ព្រះ​សីហនុ។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​សរសេរ​ថា​ «នេះ​គឺ​ជា​ផ្លូវ​ល្បឿន​លឿន​នៅ​ស្រុក​ខ្មែរ​យើង​ណា​បង​ប្អូន​»។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search […]

Continue Reading

រូបថត​នេះ​គឺ​ជា​ក្បួន​រទេះ​គោ​ដង្ហែរ​អ្នក​បួស​ពី​ភូមិ​មួយ​ទៅ​កាន់​វត្ត Shwe Seda នៅ​ភូមា

រូបថត​ជាច្រើន​ដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​អតីត​កាល​នោះ ត្រូវ​បាន​ចែក​រំលែក​ជារឿយៗ​នៅ​លើបណ្ដាញ​សង្គម​ដោយ​រូបថត​ខ្លះ​មិន​មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់។ ថ្មីៗ​នេះ រូបថត​ក្បួន​រទេះ​គោ​មួយ​ខ្សែ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា ជា​ទិដ្ឋភាព​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្បួន​រទេះ​គោ​​​ដ៏​វែង​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះអាង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជាក្បួន​រទេះ​គោ​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល ដែល​បរ​ទៅ​ធ្វើ​ប្រហុក​នៅ​ទន្លេ។ រូបថត​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ផង​ដែរ ដោយ​ជឿ​ថា វា​ជា​រូបថត​មួយ​សន្លឹក​ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​កម្ពុជានា​អតីតកាល​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «រូប​កាល​កន្លង​មក ខ្មែរ​យើង​ដល់​រដូវ​ទៅ​ទន្លេ​ធ្វើ​ប្រហុក»។ Facebook Post | Archived Link ការអះអាង​ដដែល​ និង​រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ផ្សេង​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link រូបថត និង​ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត​ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ (archived)។ រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​រង​ការ​គាស់​បំផ្លាញ​ថ្មីៗ​នេះ

ខណៈ​ដែល​កម្ពុជាឈាន​ដល់​ខួប ១៥​ឆ្នាំ​នៃ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នោះ ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ បាន​រង​ការ​គាស់​បំផ្លាញ​នា​ពេល​ថ្មីៗ​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះថា ​ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​បាន​គេ​លួច​ដាប់ ឬ​គាស់​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ។ ការ​អះអាង​នេះ​ដដែល​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​​រូប​ថត​ ៤​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​នៅ​នឹង​ជញ្ជាំង​ប្រាសាទ ត្រូវ​បាន​គេ​គាស់​ដោយ​បន្សល់​ទុក​នូវ​ការ​ខូច​ខាត​សម្រស់​រូបរាង​ប្រាសាទ​បុរាណ​មួយ​នេះ។ ការ​អះអាង​ដដែល​​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដោយ​ជឿ​ថា ចម្លាក់​ទាំង​នេះ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​នា​ពេល​ថ្មីៗ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «សម័យ​នេះ​ហើយ​នៅ​មាន​អ្នក​លួច​គាស់​យក​ចម្លាក់​យកទៅ​ទៀត ឱ​ខ្មែរ​អើយ​ខ្មែរ​ហេតុអ្វី​ក៏​វេទនា​យ៉ាង​នេះ គ្រាន់​តែ​ខ្ញុំ​ឃើញ​រូប​នេះ​ហើយ​ស្លុត​ចិត្ត​ខ្លាំង​ណាស់​(ចម្លាក់​នៅ​ប្រាសាទ​បាកាន​ព្រះ​ខ័ន​កំពង់ស្វាយ) ពាក្យ​ចចាម​អារ៉ាម​ថា មាន​ការ​បំផ្លាញ​កាន់​តែ​ច្រើន​ទៅៗ​ហើយ សូម​អាជ្ញាធរ និង​ក្រសួង​ពាក់​ព័ន្ធ​ជួយ​បក​ស្រាយ​បំភ្លឺ​ផង ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ពិត​ជា​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ដែល​ជា​កេរដំណែល​មរតក​ដូនតា #បើ​អ្នក​ជា​ឈាម​ខ្មែរ ជួយ​ស៊ែរ​ម្នាក់​មួយ​ទៅ​ វា​មិន​ខាត​ពេល​ទេ #ប្រាសាទ​បាកាន #ព្រះខ័ន​កំពង់ស្វាយ»។ Facebook Post | Archived Link ការអះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ខាង​ក្រោម​នេះ […]

Continue Reading

ជំនន់​ទឹក​ភ្លៀង​ក្នុង​ក្រុង​ភ្នំ​ពេញ​​ត្រូវ​បាន​កាត់​ត​​ឱ្យ​មាន​ពណ៌​ខៀវ​ដូច​ទឹក​សមុទ្រ​

បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា​បណ្ដាល​ឱ្យ​លិច​លង់​សង្កាត់​ជាច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ដើម​សប្ដាហ៍​នេះ រូបថត​ជាច្រើន​នៃ​ជំនន់​ទឹក​ភ្លៀង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ផ្សេងៗ។ ក្នុង​នោះ រូប​ថត​ ៥​សន្លឹក​​ បង្ហាញ​ទិដ្ឋភាព​អ្នក​បើក​បរ​ធ្វើ​ដំណើរ​កាត់​ទឹក​ជំនន់​ពណ៌​ខៀវ​​ដូច​ទឹក​សមុទ្រ​។ រូបថត​ទាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​សំណេរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ទូ​ទៅ​ដ៏​ស្រស់​ស្អាត​នៃ​ថ្ងៃ​ទឹក​លិច។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​នឹង​សំណេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ រូបថត ៥​សន្លឹក​ដែល​​បង្ហាញ​​ទឹក​ពណ៌​ខៀវ​ដូច​ទឹក​សមុទ្រ​​លិច​លង់​ផ្លូវ​ជា​ច្រើន​កន្លែង​​ក្នុង​ភូមិ​សាស្រ្ត​រាជ​ធានីភ្នំ​ពេញ​​។​ រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៅ​ថ្ងៃ​ទឹក​ភ្លៀង​លិច​ទីក្រុង​ភ្នំពេញ។ រូប​ថត​ទាំង ​៥​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ និង​មតិ​ចម្រុះ​បែប​​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ទិដ្ឋភាព​ទូ​ទៅ​ដ៏​ស្រស់​ស្អាត​នៃ​ថ្ងៃ​ទឹក​លិច​»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ រូប​ថត​ស្រដៀង​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ​ផង​ដែរ​ (archived link)។​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact […]

Continue Reading

រូបភាព​នៃ​អត្ថបទ​ព័ត៌មាន​មួយ​របស់ Fresh News ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ខ្លឹមសារ​ដើម

ខណៈ​ដែល​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ នឹងឈាន​ចូល​ដល់​ខួប ៧​ឆ្នាំ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ហើយ រូបភាព​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​របស់ Fresh News មួយ​ដែល​និយាយ​ថា លោក ហ៊ុន សែន នឹង​មិន​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ការ​រក​យុត្តិធម៌​ជូន​លោក កែម ឡី នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ។ រូបភាព​អត្ថបទ​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​នេះ គ្រាន់​តែ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​មួយ​របស់​សារព័ត៌មាន Fresh News ដែល​មាន​ចំណង​ជើង​ថា «សម្ដេច ហ៊ុន សែន បាន​ចំអក​ទៅ​ក្រុម​ពួក​ប្រឆាំង​មួយ​ចំនួន​តូច និង​អ្នក​គាំ​ទ្រ​លោក កែម ឡី បើ​ពួក​លោក​ឯង​ចង់​បាន​យុត្តិធម៌ លុះត្រា​ណា​តែ​សម្ដេច ហ៊ុន សែន ធ្លាក់​ពី​អំណាច​សិន តែ​ពេល​នេះ​ពួក​ឯង​កុំ​សង្ឃឹម​ថា​មាន​យុត្តិធម៌​អោយ​សោះ»​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ រូបភាព​​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​របស់​សារព័ត៌មាន Fresh News បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​ថា […]

Continue Reading

​យន្ត​ហោះ​ដ្រូន​ដែល​ធ្លាក់​កាល​ពី​៣​ឆ្នាំ​មុន​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ព្រឹត្តិការណ៍​ថ្មី​ៗ​នៅ​ខេត្ត​រតន​គិរី​

ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន​ សែន​ បាន​ចេញ​បទ​បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្ត​ហោះដ្រូន​​​គ្មាន​មនុស្ស​បើក​ ដែល​​ហោះ​ចូល​ទឹក​ដី​កម្ពុជា​នៅ​តំបន់​ភាគ​ឦសាន​​ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​វៀត​ណាម​នោះ​ រូប​ថត​យន្ត​ហោះ​ដ្រូន​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​យន្តហោះ​ដ្រូន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​រតនគិរី។ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​នេះ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កង​ទ័ព​កម្ពុជា​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​នៅ​ខេត្ត​រតនគិរី បន្ទាប់​ពី​ទទួល​បាន​បទ​បញ្ជា​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​បញ្ជា​ឱ្យ​កង​ទ័ព​ចេញ​ទៅ​បាញ់​កម្ទេច​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើកដែល​ត្រូវ​បាន​បង្ហោះ​ចូល​ដែន​អាកាស​កម្ពុជានៅ​ខេត្ត​ភាគ​ឦសាន​ជាប់​ព្រំដែន​ប្រទេស​វៀតណាម។  ការ​អះអាង​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​ផង​ដែរ​នូវ​រូបថត​យន្ត​ហោះ​ដ្រូន​ដែល​ត្រូវ​បាន​រក​ឃើញ​ធ្លាក់​នៅ​លើ​ដី​នៅ​ក្នុង​តំបន់​ព្រៃ​ដាច់​ស្រយាល​មួយ​កន្លែង។ ការ​អះអាង​ខាង​លើ​​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ផ្ដាម​ពី​បណ្ដាញ​សង្គម​ដែល​បាន​រៀប​រាប់​​ថា​ «កម្លាំង​ប្រតិបត្តិការ​​ពិសេស​បាន​ទៅ​ដល់​គោល​ដៅ​ព្រំដែន​​ខេត្ត​រតនគិរី​ហើយ​ បញ្ជា​​ឱ្យ​បាញ់​ដ្រូន​ហោះ​ចូល​មក​កម្ពុជា​»។​ Facebook Post | Archived Link រូបថត​ភ្ជាប់​ដោយ​ការ​អះ​អាង​រាយការណ៍​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link), ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ […]

Continue Reading

ការអះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា មេ​វិទ្យុ​អាស៊ី​សេរី​ភាសា​ខ្មែរ​ធ្លាប់​វាយ​លោក តាំង សារ៉ាដា នឹង​ម៉ៃក្រូហ្វូន

អ្នក​គ្រប់​គ្រង​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជាភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ និង​អ្នក​គ្រប់​គ្រង​ការ​ផ្សាយ​ព័ត៌មាន​នៃ​សារព័ត៌មាន​ឌីជីថល ខេមបូឌា ដេលី លោក តាំង សារ៉ាដា បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​ជា​ច្រើន ដោយសារ​ពួកគេ​ទាំង​បាន​ផ្សាយ​ព័ត៌មាន​រិះ​គន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​នោះ ការ​អះអាងថ្មី​មួយ​កាល​ពី​សប្ដាហ៍​មុន បាន​លើក​ឡើង​ថា លោក ជុន ច័ន្ទបុត្រ ធ្លាប់​វាយ​ក្បាល​លោក តាំង សារ៉ាដា នឹង​ផ្លែ​ម៉ៃក្រូហ្វូន។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម លើក​ឡើង​ថា អ្នកគ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ធ្លាប់​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​លោក តាំង សារ៉ាដា ដែល​ជា​អតីត​សហការ​របស់​​លោក ហើយ​សព្វថ្ងៃ​នេះ​ជា​អ្នក​គ្រប់​គ្រង​ការ​ផ្សាយ​តាម​អនឡាញ​នៃ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ភាសា​ខ្មែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែករំលែក​បន្ត​ទៅ​កាន់​បណ្ដា​ក្រុម​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​មួយ​ចំនួន​ផង​ដែរ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ទៀត បាន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា […]

Continue Reading

ព័ត៌មាន​ក្លែង​ក្លាយមួយទៀត​ថា លោក ហ៊ុន សែន ឈឺ​ធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ

ខណៈ​ដែល​កម្ពុជា​ឈាន​កាន់​តែ​ជិត​ដល់​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យមួយ​នៅ​ក្នុង​ស្រុក។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ឈឺ​ធ្ងន់ និង​សម្រាក​ព្យាបាលជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​ស្រុក​ដោយ​ទទួល​ការ​ព្យាបាល​ពី​ក្រុម​វេជ្ជ​បណ្ឌិត​មក​ពី​សិង្ហបុរី។ ការ​អះអាង​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ហើយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចូល​ទស្សនា និង​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៦០០​ដង​ ព្រម​ទាំង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូដែល​ត្រូវ​បាន​ផ្ដាម​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ហ៊ុន សែន ឈឺ​ធ្ងន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ»។ Archived Link មួយ​ថ្ងៃ​មុន​ការ​អះអាង​ខាង​លើត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត ក៏​បាន​បង្ហោះ​ការ​អះ​អាង​ក្នុង​ន័យ​ដូច​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ Facebook Post | Archived Link កាល​ពី​សប្ដាហ៍​មុន ការ​អះអាង​ថា លោក ហ៊ុន សែន ឈឺ​ធ្ងន់ ឬ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល​ផង​ដែរ។ […]

Continue Reading

ព័ត៌មាន​ក្លែង​ក្លាយ​មួយ​ថា លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​សិង្ហបុរី

ខណៈ​ដែល​កម្ពុជា​ឈាន​កាន់​តែ​ជិត​ដល់​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប្រទេស​សិង្ហបុរី។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ចាប់​តាំង​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ស្ថិត​នៅ​ក្រោម​ការ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​មក ហើយ​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដោយ​ជឿ​ថា ព័ត៌មាន​នេះ​ជា​ការ​ពិត។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ហ៊ុន សែន កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​សាំងហ្គាពួរ [សិង្ហបុរី] តែ​អត់​ផ្ទេរ​សិទ្ធិ​អោយ​ ស ខេង ទេ»។ Facebook Post | Archived Link ការ​អះអាង​ក្នុង​ន័យ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សកម្មជន​គណបក្ស​ប្រឆាំង​មាន​មូលដ្ឋាន​នៅ​ឯ​ក្រៅ​ប្រទេស​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ដោយ​សកម្មជន​បក្ស​ប្រឆាំង​រស់នៅ​ក្រៅ​ប្រទេស លោក ឆាំ […]

Continue Reading

តើ​នេះ​គឺ​ជា​រូប​ភាព​បំណែក​កម្ទេច​កម្ទី​របស់​នាវា​មុជ​ទឹក​ Titan មែន​ដែរ​ឬ​ទេ​?

​ប្រតិបត្តិការ​ស្វែង​រក​នាវ​មុជ​ទឹក Titan ដែល​ដឹក​មនុស្ស ៥​នាក់​ទៅ​មើល​ខ្មោច​នាវា​ Titanic នៅ​បាត​មហាសមុទ្រ​អាត្លង់ទិច បាន​ឈាន​ទៅ​ដល់​ការ​រក​ឃើញ​បំណែក​នាវា​មុជ​ទឹក​នោះ​ហើយ ហើយ​អ្នក​ដំណើរ ៥​នាក់​នៅ​ក្នុង​នាវា​មុជ​ទឹក​នោះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ។ បន្ទាប់​​​មក រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ឱ្យ​ឃើញ​កម្ចេច​កម្ចី​ ស្បែក​ជើង និង​ប្រដាប់​ប្រដារ​នៅ​ក្រោម​ទឹក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​គេ​អះអាង​ថា ជា​បំណែក​នៃ​នាវា​មុជ​ទឹក​នោះ។ ការអះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​បែប​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​បំណែក​កម្ទេច​កម្ទី​កប់​នៅ​ក្នុង​ខ្សាច់​បាត​សមុទ្រ​មួយ​កន្លែង​។​ រូប​ថត​ទាំង​នេះ​ ត្រូវ​បាន​អះអាង​ថា​ គឺ​ជា​ទិដ្ឋភាព​នៃ​បំណែក​កម្ទេច​កម្ទី​របស់​នាវា​មុជ​ទឹក​ Titan ដែល​បាន​បាត់​ដំណឹង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «​បំណែក​ និង​កម្ទេច​កម្ទី​ដែល​បាន​មក​ពី​នាវា​​មុជ​ទឹក​ Titan»​។​ Facebook Post | Archived […]

Continue Reading

រូបភាព​សត្វ​មាឌ​ធំៗ​បង្កើត​ឡើង​ដោយ​កម្មវិធី AI បង្ក​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ

ខណៈ​ដែល​រូបថត​សត្វ​ចម្លែក​ជាច្រើន​កំពុង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ រូបភាព​សត្វ​មាឌ​ធំៗ​ជាច្រើន​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​២​សប្ដាហ៍​កន្លង​មក ដោយ​មាន​ការ​អះអាង​ថា ជា​រូប​សត្វ​សម័យ​បុរាណ។ ការ​អះអាង​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១៣០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថតជាច្រើន​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ និងសត្វ​ចិញ្ចឹម​ធំៗ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា សត្វ​សម័យ​មុន​មាន​រូបរាង​ធំៗ​ណាស់។ រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១,៣០០​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀប​រាប់​ថា «សម័យ​ដើម​សត្វ​ធំៗ​ណាស់»។ Facebook Post | Archived Link រូបភាព​ទាំង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ជាមួយ​ការ​រៀបរាប់​ជា​ភាសា​ថៃ​ក្នុង​ន័យ​ថា រូបភាព​ទាំង​នេះ​ជា​រូបភាព​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញ​សត្វ​នៅ​សម័យ​មុន​មាន​មាឌ​ធំៗ​​ជាង​មនុស្ស​ទៅ​ទៀត។ រូបភាព​ជាមួយ​នឹង​ការ​រៀបរាប់​បែប​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជិត ១​ពាន់​ដង​ផង​ដែរ និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ឆ្លើយ​តប​នឹង​ការ​បង្ហោះ​រូបភាព​ទាំង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហោះ​រូបភាព​​សត្វ​ធំៗ​ទាំង​នេះ​កាល​ពី​ខែ​មីនា​កន្លង​មក​ជាមួយ​ការ​រៀបរាប់​ថា «ภาพถ่ายหลักฐาน​ทางประวัติศา​สตร์ ว่าสมัยก่อน​ สัตว์​ตัวใหญ่กว่าทุกวันนี้ค่ะ​ เมืองไทยเราอุดมสมบูรณ์​สุดๆ​ค่ะ วันนี้รวย»។ Facebook Post | Archived Link រូបភាព​ទាំង​នេះ […]

Continue Reading

ឆ្នេរ​សមុទ្រ​មួយ​នៅ​ប្រេស៊ីល​ ត្រូវ​បាន​អះ​អាង​មិន​ត្រឹម​ត្រូវ​ថា​ មាន​ទីតាំង​នៅ​ចិន​

ខណៈ​ដែល​ចិន​គឺ​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​នោះ រូប​ថត​មួយ​ដែល​សន្លឹក​បង្ហាញ​​មនុស្ស​ដ៏​ច្រើន​កុះករ​​នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​មួយ​កន្លែង​​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​មាន​ការ​អះអាង​ថា វា​ជា​​ទិដ្ឋភាព​ឆ្នេរ​នៅ​ក្នុង​ប្រទេស​ចិន​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​កុះករ​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​សប្ដាហ៍​មុន​ ដោយ​មាន​សំណេរ​រៀបរាប់​ថា វា​ជា​ទិដ្ឋភាព​នៃ​ឆ្នេរ​សមុទ្រ​មួយ​នៅ​ក្នុង​ប្រទេស​ចិន។ ការ​អះអាង​​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ពាន់​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៣ ​ដែល​បាន​រៀប​រាប់​ថា​ «ឆ្នេរ​សមុទ្រ​នៅ​ក្នុង​ប្រទេស​ចិន​។ ប្រសិន​បើ​អ្នក​វង្វេង​បាត់​ក្មេង បង្កើត​កូន​មួយ​ទៀត​តែ​ម្ដង​ទៅ»។​ Facebook Post | Archived Link រូប​ថត​ភ្ជាប់​ដោយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ទៀត​នា​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះ​អាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived link),​ ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទី​នេះ​ (archived link)។​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ […]

Continue Reading

មេ​បក្ស​ឈ្នះ​ឆ្នោត​ថៃ​បញ្ជាក់​ថា រដ្ឋាភិបាល​ថ្មី​របស់​ថៃ​គ្មាន​គោល​នយោបាយ​បណ្ដេញ​ពលករ​បរទេស​ទេ

បន្ទាប់​ពី​គណបក្ស​ឆ្ពោះ​ទៅ​មុខ​របស់​ថៃ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មុន​មក សារព័ត៌មាន​នានា​នៅ​កម្ពុជា បាន​ចុះ​ផ្សាយ​សម្ដី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ថា គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ថៃ មាន​គោល​នយោបាយ​បណ្ដេញ​ពលករ​បរទេស​ចេញ​ពី​ប្រទេស​ថៃ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​លើក​ឡើង​នេះ មិន​មែន​ជា​ព័ត៌មាន​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ដើម​ខែ​មិថុនា​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា គោល​នយោបាយ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ប្រទេស​ថៃ​ ​នឹង​បណ្ដេញ​ពលករ​បរទេស​​​ក្នុង​នោះ​មាន​ទាំង​ពលករ​ខ្មែរ​ផង​ដែរ ចេញ​ពី​ប្រទេស​របស់​គេ។ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅឯ​ស្រុក​ពញាឮ ស្ថិត​ក្នុង​ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២៣។ លោក ហ៊ុន សែន ថ្លែង​ថា «មិន​ទាន់​បាន​អី​ផង នៅ​ក្នុង​ប្រទេស​ថៃ បាន​គំរាម​បណ្ដេញ​ចេញ​នូវ​កម្មករ​កម្ពុជា និង​កម្មករ​ឡាវទៅ​ហើយ។ ខ្ញុំ​គ្រាន់​តែផ្ដាំ​ទៅ​ថា អ្នក​ឈ្នះ​ឆ្នោត​ក្នុង​ប្រទេស​ថៃ ខ្ញុំ​មិន​ជ្រៀត​ជ្រែក​នយោបាយ​របស់​អ្នក​ទេ ក៏​ប៉ុន្តែ សង្ឃឹម​ថា អ្នក​នឹង​មើល​ឱ្យ​ឆ្ងាយ​ពី​ជាង​ប្រទេស​ថៃ ហើយ​អ្នក​ជា​អ្នក​ឈ្នះ​ឆ្នោត ក៏​ប៉ុន្តែ មិន​ប្រាកដ​ថា អ្នក​នឹង​ក្លាយ​ទៅ​ជា​នាយករដ្ឋ​មន្ត្រី និង​បង្កើត​រដ្ឋាភិបាល​បាន​ទេ»។ លោក ហ៊ុន សែន ថ្លែង​បន្ត​ថា […]

Continue Reading

តើ​ស៊ុយ​អែត​​បាន​ដាក់​បញ្ចូល​ការ​រួម​ភេទ​​ក្នុង​វិញ្ញាសារ​កីឡា​ផ្លូវ​ការ​មុន​ដំបូង​គេ​មែន​ដែរ​ឬ​ទេ​?

ខណៈ​ពេល​ដែល​កីឡា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​ការ​បញ្ចេញ​នូវ​កាយ​វិការ​ ចលនា​ ប្រកួត​ ដើម្បី​បញ្ចេញ​ញើស​ និង​ជាតិ​ពុល​ផ្សេង​ៗ​នៅ​ក្នុង​ខ្លួន​នោះ​ ការ​អះ​អាង​មួយ​បានលើក​ឡើង​យ៉ាង​ព្រោង​ព្រាត​ថា​ ប្រទេស​ស៊ុយ​អែត​ បាន​ចាត់​ទុក​ការ​រួម​ភេទ​ ទៅ​ជា​កី​ឡា​ផ្លូវ​ការ​មួយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ដោយ​ទំព័រ​ហ្វេសប៊ុក​ និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia​ រក​ឃើញ​ថា​ ការ​អះអាង​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ឈ្មោះ​ថា​ «Shane Sinclair» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ព័ត៌មាន​មួយ​ ដោយ​បាន​រាយការណ៍​ថា​ ប្រទេស​ស៊ុយ​អែត​ បាន​ក្លាយ​ជា​ប្រទេស​ទី​មួយ​ លើក​ដំបូង​គេ​ ដែល​ដាក់​ចូល​ និង​ចាត់​ទុក​ការ​រួម​ភេទ​ គឺ​ជា​កីឡា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ខ្លួន​។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប្រតិកម្ម​ និង​ចែក​ចាយ​ជា​ច្រើន​ដង​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​មាន​ការ​បញ្ចេញ​មតិ​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​។​ Facebook Post | Archived Link ការ​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ ក៏​ទទួល​បាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង​ ខណៈ​ដែល​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជា​ច្រើន​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​។​ […]

Continue Reading

តើ​កម្ពុជា​មាន​ពលករ​ចំណាក​ស្រុក​ច្រើន​ជាង​គេ​លើ​ពិភព​លោក​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​​បាន​បំបែក​កំណត់ត្រា​របស់​សៀវភៅ​កំណត់ត្រា​ពិភព​លោក​ហ្គីណេស (Guinness World Records)​ដោយ​បាន​ប្រមូល​មនុស្ស​ច្រើន​បំផុត​រាំ​ចង្វាក់​ភ្លេង​ម៉ាឌីហ្សុន និង​បង្កើត​បេះដូង​ក្រដាស​ច្រើន​គេ​កាល​ពី​ខែ​មេសា​នោះ​មក ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា កម្ពុជា​ក៏​ជាប់​កំណត់ត្រា​ជា​ប្រទេស​មាន​ពលរដ្ឋ​​ចំណាក​ស្រុក​ច្រើន​ជាងគេ​នៅ​លើ​ពិភព​លោក​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ និង​មាន​ការ​បញ្ចេញម​តិ​យោបល់​ផ្សេង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កម្ពុជា​បាន​ជាប់​នៅ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភព​លោក Guinness World Records ក្នុង​នាម​ជា​ប្រទេស​មាន​​ប្រជាជន​ចំណាក​ស្រុ​កច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក។ ការ​អះ​អាង​នេះដែល​ភ្ជាប់​មក​ជាមួយ​រូបថត​មនុស្ស​ដ៏​ច្រើន​កុះករ​លី​កញ្ចប់​ឥវ៉ាន់​នៅ​លើ​ស្មា​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ខណៈ​ដែល​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក ដែល​រៀបរាប់​ថា «កំណត់ត្រា​ពិភព​លោក​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​របប ហ៊ុន សែន ***នៅ​មាន​ច្រើន​ទៀត សូម​ជួយ​បន្ថែម***»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​ជា​ភាសា​ថៃ​ផង​ដែរ និង​ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម Amazing World Culture Club ដែល​មាន​គណនី​បណ្ដាញ​សង្គម​ជិត ៥​ម៉ឺន​ជា​សមាជិក​នៅ​ក្នុង​ក្រុម​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​ថៃ​ថា «กัมพูชาได้ลงบันทึกสถิติโลก ว่ามีแรงงานข้ามชาติมากที่สุดในโลก […]

Continue Reading

តើ​មេ​បក្ស​ប្រឆាំង សម រង្ស៊ី ត្រូវ​បាន​ម៉ាឡេស៊ី​បណ្ដេញ​ចេញ​ពី​ប្រទេស​គេ​ដូច​ការ​អះ​អាង​មែន​ឬទេ?

បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្វើ​ដំណើរ​ទៅ​ដល់​ម៉ាឡេស៊ី ការ​អះ​អាង​មួយ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​បណ្ដេញ​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​រូប​នេះ​ចេញ​ពី​ប្រទេស​គេ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ដោយ​បណ្ដា​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ចុង​ខែ​ឧសភា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះអាង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បណ្ដេញ​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។ ការ​អះ​អាង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បែប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន Fresh News ដែល​រាយការណ៍​ថា មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​​បណ្ដេញ​ចេញ​ពី​ប្រទេស​នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា​កន្លង​មក​នេះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived) ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Fresh News ដែល​ដាក់​ចំណង​ជើង​ថា «នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បណ្ដេញ​ទណ្ឌិត សម រង្ស៊ី និង​បក្ខ​ពួក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី» ដែល​សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ […]

Continue Reading

រូប​ភាព​បង្គន់​ចល័ត​ប្រើ​ដោយ​ដ្រូន​​គ្រាន់​តែ​ជា​រូបភាព​បង្កើត​ឡើង​ដោយ​ AI តែ​ប៉ុណ្ណោះ​

ខណៈ​ដែល​រូបថត​ប្លែក​ៗជាច្រើនអំពី​ប្រទេស​ចិន ត្រូវ​បាន​គេ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​បង្គន់​ចល័ត​ប្រើ​ដោយ​ប្រព័ន្ធ​ដ្រូន​មួយ​គ្រឿង​ ត្រូវ​បាន​បង្ហោះ​ដោយ​លើ​បណ្ដាញ​សង្គម​ជា​​ការ​អះ​អាង​ថា​ ប្រទេស​ចិន​បាន​បង្កើត​ប្រភេទ​បង្គន់​ចល័ត​មួយ​នេះ​​​ដោយ​ជោគ​ជ័យ​។​ ការអះអាង​ខាង​លើ​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ សំណេរ​ខាង​លើ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ SciTej – វិទ្យាសាស្ត្រ​និងប​ច្ចេកវិទ្យា បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​​បង្គន់​ចល័ត​មួយ​គ្រឿង​ ​ដោយ​ភ្ជាប់​ជាមួយ​ស្លាប​កង្ហារ​ដ្រូន​ និង​បាន​អះ​អាង​ថា​ ប្រភេទ​​បង្គន់​ចល័ត​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជោគ​ជ័យ​ដោយ​ប្រទេស​ចិន​​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​ចែក​រំលែក​ជាច្រើន​រយ​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «ចិន​បាន​បង្កើត​បង្គន់​ចល័ត​បំពាក់​ដ្រូន​ ដោយ​ជោគ​ជ័យ​»។​ Facebook Post | Archived Link រូប​ថត​ជាមួយ​សំណេរ​ដូច​គ្នា​បែប​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ ​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ផង​ដែរ​។​ សូម​មើល​រូប​ថត​ និង​ខ្លឹម​សារ​ទាំង​ស្រុង​តាម​រយៈ​តំណភ្ជាប់​មាន​នៅ​ទីនេះ (archived link), ឬ​តំណ​ភ្ជាប់​មួយទៀត​នៅទីនេះ (archived link), […]

Continue Reading

​ហាង​កាហ្វេជម្រាល​ភ្នំ​មួយ​នៅ​វៀតណាម​​ ត្រូវ​បានអះអាងថា​ជា​ហាង​កាហ្វេ​នៅគិរីរម្យ

ខណៈ​ដែល​រូបថត​ទេសភាព​ប្រទេស​កម្ពុជា ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជារឿយៗ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​សំណង់​នៅ​លើ​ជម្រាល​ភ្នំ​​​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​នឹង​សំណេរ​រៀប​រាប់​ថា​ វា​ជា​ទិដ្ឋភាព​​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ ខេត្ត​កំពង់​ស្ពឺ​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ពាន់​ដង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ សំណេរ​ខាង​លើនេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​​ពី​ថ្ងៃ​ទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ទំព័រ​ហ្វេសប៊ុក​មួយ​​ដែល​មាន​ឈ្មោះ​ថា​ សំណង់​អចលនទ្រព្យ​ ២៥ ខេត្ត​ក្រុ​ង បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​ហាង​កាហ្វេ​នៅ​លើ​ជម្រាល​ភ្នំ​​មួយ​កន្លែង​។​ រូប​ថត​ខាង​លើ​​ ត្រូវ​បាន​ភ្ជាប់​នឹង​ការ​អះ​អាង​ថា​ វា​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​គិរីរម្យ ក្នុង​ភូមិ​សាស្រ្ត​ទឹក​ដី​​ខេត្ត​កំពង់​ស្ពឺ​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ម៉ឺន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «គិរីរម្យ​ កំពង់​ស្ពឺ​យើង​ហ្នឹង​ មិន​ឆ្ងាយ​ទេ​»។​ Facebook Post | Archived Link រូប​ថត​ដែល​ភ្ជាប់​នឹង​ការ​លើក​ឡើង​បែប​នេះ​ ក៏​ទទួល​បាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង​ ខណៈ​ដែល​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជា​ច្រើន​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ផង​ដែរ​។​ Facebook Post | Archived […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា លោក សាន សុជា សឹក​ភ្លាម​មាន​ប្រពន្ធ​ភ្លែត

បន្ទាប់​ពីព្រះ​សង្ឃ សាន សុជា បាន​លា​ចាក​សិក្ខាបទ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ ការ​អះអាង​មួយ បាន​លើក​ឡើង​ថា លោក​មាន​ភរិយា​ភ្លាមៗ​ក្រោយ​ពី​លា​ចាក​ភ្នួស។ ការ​អះ​អាង​នេះ បាន​បង្ហោះ​រូបថត​ស្ត្រី​ម្នាក់​ឱប​លោក សាន សុជា ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជា​គ្រហស្ថ​ម្នាក់។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ព្រោង​ព្រាត និង​បញ្ចេញ​មតិ​ចម្រុះ​បែប។ ទោះជាយ៉ាងណា បន្ទាប់​ពី​កិច្ច​សម្ភាស​ជាមួយ​ស្ត្រី​ដែល​ឱប​លោក សាន​ សុជា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​អះ​អាង​កាល​ពី​ចុង​សប្ដាហ៍​មុន​ថា អតីត​ព្រះ​សង្ឃ សាន សុជា បាន​រៀប​ការ​ប្រពន្ធ​ភ្លាមៗ ក្រោយ​​ពី​លា​ចាក​ភ្នួស​មក​ជា​គ្រហស្ថ​ធម្មតា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា​កន្លង​មក​នេះ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​ផង​ដែរ​នូវ​វីដេអូ​ដែល​បង្ហាញ​រូបថត​​​លោក សាន សុជា និង​ស្ត្រី​ម្នាក់​បាន​ឱប​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក​បន្ត ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ហេតុ​តែ​គេ​មាន​សិល្ប៍​សឹក​ភ្លាម​មាន​ប្រពន្ធ​ភ្លែត។ បួស​សន្សំ​ទ្រព្យ​ជិត​ចេញ​ MV ហើយ​បង​ប្អូន។ និពន្ធ​ចម្រៀង និង​ទំនុក​ភ្លេង​ដោយ​រូប​ខ្ញុំ​បាទ​ផ្ទាល់ អ្នក​ច្រៀង​ដោយ​ប្អូន​ប្រុស យ៉ាង ជីង […]

Continue Reading

​ព្រះ​ឆាយាល័ក្ខ​​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២​ តើ​ជា​ការ​ពិត​មែន​ឬទេ?

ខណៈដែល​ប្រវត្តិសាស្ត្រ​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម នៅតែ​ជា​ប្រធានបទ​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​​ជារឿយៗ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​បុរស​ម្នាក់​ក្នុង​ឈុត​សម្លៀក​បំពាក់​ជា​រាជវង្ស​វៀតណាម​នោះ​ ត្រូវ​បាន​គេអះ​អាង​ថា​ ជា​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២​ ដែល​បាន​ធ្វើ​ឱ្យមាន​ការ​បាត់​បង់​ទឹក​ដី​ព្រៃ​នគរ​ (កម្ពុជា​ក្រោម​) ទៅ​ប្រទេស​វៀតណាម​។​ ការអះ​អាង​នេះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ដោយ​​មាន​ការ​ចែក​ចាយ និង​ប្រតិកម្ម​​ជា​ច្រើន​ដង​​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​បុរស​ម្នាក់​​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អ្នក​មាន​បុណ្យ​ស័ក្តិ និង​ពាក់​ដួន​ ដោយ​បាន​ភ្ជាប់​នឹង​ការលើក​ឡើង​​ថា​ រូបថត​មួយ​សន្លឹក​នេះ​​ព្រះ​​ឆាយាល័ក្ខ​របស់​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​រៀប​រាប់​ថា «អាជ័យសេដ្ឋាទី​ពីរ​យក​ប្រពន្ធ​យួន​អស់​ព្រៃនគរ អាជ័យសេថោក​ទី​បី​យក​ប្រពន្ធ​យួន​ហាន់ណូយ​ងាប់​អស់​បីលាន​នាក់ អស់​ប្រទេស​ទាំង​មូល តើ​វា​ឈ្មោះ​អ្វី? ចូល​ខមិន​(បិតា​បង្កើត​របប​ប្រល័យ​ពូជ​សាសន៍)»។ Facebook Post | Archived Link រូបថត​ដែល​ភ្ជាប់​នឹង​ការ​លើក​ឡើង​​បែប​នេះ ក៏​ទទួល​បាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង​ ខណៈ​​ដែល​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ។ សូម​មើល​រូបថត និង​ខ្លឹមសារ​សំណេរ​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived […]

Continue Reading

រូប​ថត​លោក​ ពូ​ទីន​ ជាប់​ខ្នោះ​ដៃ​ គឺ​ជា​រូប​ភាព​កាត់​ត​តែ​ប៉ុណ្ណោះ​

រូប​ថត​ និង​វីដេអូ​ឃ្លីប​នា​នា​ជា​ច្រើន​​ទាក់​ទង​ទៅ​នឹង​សង្រ្គាម​​រុស្ស៊ី​-អ៊ុយ​ក្រែន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ចាប់​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​កាល​ពី​ជាង ១​ឆ្នាំ​មុន ដោយ​ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​​មិន​ត្រឹម​ត្រូវ​ផង​ដែរ​។​ ទន្ទឹម​​​នោះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​លោក​ ពូទីន​ ស្ថិត​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ទាហាន​ និង​ដៃ​​ជាប់​ខ្នោះ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ដោយ​​មាន​ការ​ចែក​ចាយ និង​ប្រតិកម្ម​​ជា​ច្រើន​ដង​​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​​នេះ ​ត្រូវ​បាន​កាត់​ត។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​ ប្រធានាធិបតី​​​រុស្ស៊ី​ លោក​ ពូទីន​ ក្នុង​សម្លៀក​បំពាក់​ជា​ទាហាន​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​​​ដៃ​​ជាប់​ខ្នោះ​ផង​ដែរ​​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ដឹង​ថា​ អា​នេះ​ជា​មនុស្ស​ចង្រៃ​ហើយ​ នៅ​មាន​អា​ភ្លើ​គាំទ្រ​ទៀត​»។​ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម Twitter  ជាមួយ​ការ​អះអាង​ថា […]

Continue Reading

រូបថត​ទីក្រុង​ Venice ​ត្រូវ​បាន​កាត់​ត​ឱ្យ​មាន​រូបរាង​ជា​បេះដូង​

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ទីក្រុង​មួយ​ថត​ពី​លើ​ផ្ទៃ​អាកាស​មាន​សណ្ឋាន​ជា​បេះ​ដូង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​ទីក្រុង Venice របស់​អ៊ីតាលី។ រូបថត​មួយ​សន្លឹក​នេះ​ទទួល​បាន​ការ​ចែក​រំលែក​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ជឿ​ថា ជា​ការពិត​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ Google Reverse Image Search យើង​រក​ឃើញ​ថា វា​ជា​រូបថត​​កាត់​ត​​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​សំណង់​លំនៅឋាន​ព័ទ្ធ​ទៅ​ដោយ​ទឹក​មាន​រូប​រាង​ដូច​បេះដូងនោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា វា​គឺ​ជា​ទីក្រុង​ Venice ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​​ប្រទេស​អ៊ីតាលី។ រូបថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជិត ៣​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន ដែល​បង្ហាញ​ឱុ្យ​ឃើញ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​យល់​ថា​ជា​ទិដ្ឋភាព​ពិត​ប្រាកដ​នៃ​ទីក្រុង​ Venice។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ដោយ​ទំព័រ​ហ្វេសប៊ុក Italia – Italy ដែល​សរសេរ​រៀបរាប់​ក្នុង​ន័យ​ថា Venice ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទីក្រុង​ប្រកប​ដោយ​ផ្លូវ​ទឹក​ជាច្រើន​ ប៉ុន្តែ ក៏ល្បី​ល្បាញ​ដោយសារ​ស្ពាន​ស្រស់​ស្អាត ការ​ជិះ​ទូក​លេង​កម្សាន្ត និងពិធី​បុណ្យ​កានីវ៉ាល់នៅ​តាម​ដង​ផ្លូវ។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ។ សូម​មើល​នៅ​ទីនេះ (archived) ឬ​នៅ​ទីនេះ (archived)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

រូបថត​​លោក ហ៊ុន ម៉ាណែត កាន់​ទង់​ជាតិ​វៀតណាម គឺ​ជា​រូប​ថត​កាត់​ត​តែ​ប៉ុណ្ណោះ

ខណៈ​ដែល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​ដឹង​ថា​ជា​អនាគត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​បន្ត​ពី​ឪពុក​របស់​លោក​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ កាន់​ទង់​ជាតិ​វៀតណាម​នៅ​ក្នុង​ពិធី​កង​ទ័ព​មួយ​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ជឿ​ថា​ជា​រូបថត​ត្រឹម​ត្រូវ​ពិត​ប្រាកដ ហើយ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត​តែ​ប៉ុណ្ណោះ។ SOCIAL MEDIAL CLAIM រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ជា​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា កាន់​ទង់​ជាតិ​វៀតណាម​នៅ​ក្នុង​ពិធី​មួយ​របស់​កង​ទ័ព​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ហើយ ហើយ​បាន​លេច​ឡើង​លើ​បណ្ដាញ​សង្គម​ជាថ្មី​នៅ​កាល​ពី​សប្ដាហ៍​មុន​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​សរសេរ​រៀបរាប់​ក្នុង​ន័យ​ថា មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​រូប​នេះ កាន់​ទង់​ជាតិ​វៀតណាម​នៅលើ​ទឹក​ដី​ខ្លួន​ឯង ដែល​ជា​ការ​លើក​តម្កើង​ឥទ្ធិពល​វៀតណាម​នៅ​កម្ពុជា។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​មាន​សំណេរ​រៀបរាប់​ថា «ខ្ញុំ​អត់​យល់​ ហេតុ​អ្វី​ខ្មែរ​យើង​អ្នក​ធំៗ​ចូល​ចិត្ត​លើក​តម្កើង​ទង់​ជាតិ​យួន​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឯង​ម៉្លេះ ចំណែក​យួន​គេ​មិន​ដែល​លើក​តម្កើង​ទង់​ជាតិ​កម្ពុជា​ទឹក​ដី​របស់​គេ​សោះ»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី ៣​ឆ្នាំ​មុន ជាមួយ​ការ​អះអាង​ថា វៀតណាម​បាន​ចាប់​ខ្លួន​លោក ហ៊ុន ម៉ាណែត និង​​លោក ទៀ បាញ់ […]

Continue Reading

សំណេរ​មួយ​លើ​ហ្វេសប៊ុក​របស់​រដ្ឋ​មន្ត្រី​ព័ត៌មាន​ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ខ្លឹមសារ​ដើម

ស្រប​ពេល​លោក​នា​យករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​​ក្លា​យ​ជា​​ផ្ទាំង​ស៊ីប​​នៃ​ពាក្យ​​ចរចាម​អារ៉ាម​ ការ​​រិះគន់​ និង​​ការ​​ចោទ​ប្រកាន់​ផ្សេង​ៗ​​នៅ​ក្នុង​ឆា​ក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំ​​មក​ហើយ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​មួយ​​ថា​ លោក​ ខៀវ​ កាញារីទ្ធ ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ដើម្បី​ដាក់​កាមេរ៉ា​តាម​បណ្ដោយ​ផ្លូវ​ ដែល​ត្រូវ​ដង្ហែ​សព​​នាយករដ្ឋ​មន្ត្រី​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្មជា​ច្រើន​យ៉ាង​ផុស​ផុល​​នា​ពេល​ថ្មី​​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​រប​ស់​យើង​ រក​​ឃើញ​​ថា សំណេរ​ខាង​លើ​​ គ្រាន់​តែ​ជា​រូបភាព​​កាត់​ត​​តែ​​ប៉ុណ្ណោះ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម រូប​ថត​ផ្ដាម​ ដោយ​ភ្ជាប់ជាមួយ​សំណេរ​​កាល​ពី​ថ្ងៃ​អង្គារ​ ម្សិល​មិញ​នេះ​ បាន​លើក​ឡើង​ថា លោក​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ បាន​​ចុះ​ពិនិត្យ​ទីតាំងដា​ក់កា​មេរ៉ាតាម​បណ្តោយផ្លូ​វដែលត្រូវដ​ង្ហែ​សពសម្តេច​ ហ៊ុន​ សែន។​ ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​​ពី​​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អះ​អាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ ដែល​រៀបរាប់​ថា «ចុះពិ​និត្យ​ទីតាំងដា​ក់កា​មេរ៉ាតាម​បណ្តោយផ្លូ​វដែលត្រូវដ​ង្ហែ​សពសម្តេច​ ហ៊ុន​ សែន​​​​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​សារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នេះ​​ តាម​រយៈ​ការ​ពិនិត្យ​មើល​សារ​បង្ហោះ​របស់​លោក​រដ្ឋ​មន្រ្ដី​ក្រសួង​ព័ត៌មាន​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិតដូច​ខាង​ក្រោម​នេះ។ កាល​ពី​​ថ្ងៃ​សុក្រ​ ទី​១៩​ […]

Continue Reading

តើ​កីឡាករ​ថៃ​មួយ​រូប​ត្រូវ​បាន​ហាម​ឃាត់​ចូល​រួម​ប្រកួត​ស៊ីហ្គេម​មួយ​ជីវិត​ឬ?

បន្ទាប់​ពី​ការ​ប្រកួត​បាល់ទាត់​វគ្គ​ផ្ដាច់​ព័ត្រ​រវាង​ក្រុម​ជម្រើស​ជាតិ​ថៃ និង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ដែល​បញ្ចប់​ទៅ​ដោយ​ចម្រូង​ចម្រាស់​នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កីឡាករ​ខ្សែ​ការពារ​ថៃ Jonathan Khemdee ត្រូវ​បាន​គណៈកម្មាធិការ​ស៊ីហ្គេម​សម្រេច​ហាម​ឃាត់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​អស់​មួយ​ជីវិត។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ និង​បញ្ចេញ​មិត​យោបល់​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ SOCIAL MEDIAL CLAIM ការ​អះ​អាង​កំពុង​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កីឡាករ​ខ្សែ​ការពារ​ថៃ Jonathan Khemdee ត្រូវ​បាន​គណៈកម្មាធិការ​កីឡា​ស៊ីហ្គេម​​ហាម​ឃាត់​ចូល​រួម​ក្នុង​ការ​ប្រកួត​អស់​មួយ​ជីវិត។ ការ​អះអាង​នេះ បាន​កើត​ឡើង​​មួយ​​ថ្ងៃ​ក្រោយ​ពី​ការ​ប្រកួត​បាល់​ទាត់​ដ៏​ចម្រូង​ចម្រាស់​រវាង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិថៃ និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​នៅ​ក្នុង​វគ្គ​ផ្ដាច់ព័ត្រ ដែល​ក្រុម​កីឡាករ​ឥណ្ឌូណេស៊ី​យក​ឈ្នះ​ក្រុម​កីឡាករ​ថៃ​ជាមួយ​លទ្ធផល ៥ ទល់​នឹង ២។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេងៗ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាងកាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «គណៈកម្មាធិការ SEA Games សម្រេច​បណ្ដេញ​ចេញ​ពី​គ្រប់​ការ​ប្រកួត​អស់​មួយ​ជីវិត! ពូជ​លួច​ប្លន់​ជា​ចរឹត​របស់​វា»។ Facebook Post | Archived Link ការ​អះ​អាង​​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​បន្ត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក […]

Continue Reading

ក្រោយ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត តើ​លោក ប្រាយុទ្ធ លា​ឈប់​ពី​ឆាក​នយោបាយ​មែនឬ?

បន្ទាប់​ពីការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ​លោក​នាយករដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ច័ន្ទអូឆា ដែល​ចាញ់​ការ​បោះ​ឆ្នោត បាន​សម្រេច​លា​ឈប់​ពី​នយោបាយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល និង​​​មាន​​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន។ ទោះជាយ៉ាងណា Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា នាយករដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បាន​ប្រកាស​ទទួល​ស្គាល់​នៃ​ការ​ចាញ់​ការ​បោះ​ឆ្នោត និង​លា​ឈប់​ពី​នយោបាយ​ដោយ​ស្ងៀម​ស្ងាត់។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១​ពាន់​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពីថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «លោក ប្រាយុទ្ធ ប្រកាស​ទទួល​ស្គាល់​ខ្លួន​ចាញ់ និង​សុំ​ចូល​និវត្តន៍​ដោយ​ស្ងៀម​ស្ងាត់»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន​ផង​ដែរ។ សូម​មើល​រូបភាព​ខាង​ក្រោម​នេះ ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​​ឈ្មោះ ព័ត៌មាន​ពិត ដែល​បាន​បង្ហោះ​ការ​អះ​អាង​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣។ […]

Continue Reading

រូបថត​លោក ហ៊ុន សែន អង្គុយ​កៀក​ ធី សុវណ្ណថា គឺ​ជា​រូបភាព​កាត់ត​តែ​ប៉ុណ្ណោះ

បន្ទាប់​ពី​អតីត​យុវតី​គាំ​ទ្រ​បក្ស​ប្រឆាំង អ្នក​នាង ធី សុវណ្ណថា ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​រង​ក្រុង​អរិយក្សត្រ​មួយ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​នាង​អង្គុយ​ជាប់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​លើ​សាឡុង​តែ​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ដោយ​សម្ងាត់។ ទោះជាយ៉ាងណា ការ​ផ្ទៀងផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបភាព​នេះ ត្រូវ​បាន​កាត់​ត​តែ​ប៉ុណ្ណោះ។ SOCIAL MEDIAL CLAIM រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​​អ្នក​នាង ធី សុវណ្ណថា អង្គុយ​ក្បែរ​គ្នា​នៅ​លើ​សាឡុង​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​គណនី​ហ្វេសប៊ុក​មួយ​កាល​ពី​សប្ដាហ៍​មុន។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​​អះ​អាង​​ថា អ្នក​នាង ធី សុវណ្ណថា អតីត​យុវតី​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ដែល​បាន​ប្ដូរ​ទៅ​គាំ​ទ្រ​គណបក្ស​កាន់​អំណាច​វិញ​នោះ បាន​លួច​ជួប​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មុន​នឹង​ត្រូវ​បាន​ប្រកាស​តំណែង​អភិបាល​រង​ក្រុង​អរិយក្សត្រ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «បែក​ធ្លាយ​រូបថត​លួច​ជួប​គ្នា ហ៊ុន សែន-ធី សុវណ្ណថា មុន​ប្រកាស​តំណែង​អភិបាល​រង​ក្រុង​អរិយក្សត្រ»។ Facebook Post | Archived Link FACT CHECK Fact […]

Continue Reading

តើ​អ្នក​ក្លែង​បន្លំ​ប័ណ្ណ​ចូល​កម្មវិធី​បិទ​ស៊ីហ្គេម​នឹង​ត្រូវ​ផាក​ពិន័យ និង​ជាប់​ឃុំ​មែន​ឬទេ?

ខណៈ​ដែល​កម្មវិធី​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣២​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​នេះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ បាន​លើក​ឡើង​ថា អ្នក​ក្លែង​បន្លំ​ប័ណ្ណ​ចូលរួម​ក្នុង​កម្មវិធី​មួយ​នេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ ២​លាន​រៀល និង​ត្រូវ​ចាប់​ដាក់​ឃុំ ២៤​ម៉ោង​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ គឺ​ជា​ព័ត៌មាន​មិន​ត្រឹម​ត្រូវ។ SOCIAL MEDIAL CLAIM ការ​អះ​អាង​មួយ​ដែល​កំពុង​តែ​ល្បី​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ បាន​លើក​ឡើង​ថា អ្នក​ក្លែង​បន្លំ​ប័ណ្ណ​ចូល​រួម​កម្មវិធី​បិទ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២​នា​ថ្ងៃ​ស្អែក​នេះ នឹង​ត្រូវ​ទទួល​រង​ការ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ២​លាន​រៀល និង​ដាក់​ឃុំ​ខ្លួន​រយៈ​ពេល ២៤​ម៉ោង។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន ក៏​បាន​​បញ្ចេញ​មតិ​យ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នូវ​ការ​អះ​អាង​មួយ​ដែល​រៀបរាប់​ថា «ដោយសារ​អ្នក​ក្លែង pass កាល​ពី​ថ្ងៃ​បើក​ជាង ២០០០​នាក់ យើង​ខ្ញុំ​សូម​ជម្រាប​ជូន​ថា ថ្ងៃ​បិទ​បើ​ចាប់​បាន​បុគ្គល​ណា​យក pass ទៅ copy​បន្លំ​ចាប់​បាន គឺ​ផាក​ពិន័យ​២លាន​រៀល និង​យក​ទៅ​ឃុំ​២៤​h សូម​ share ព័ត៌មាន​នេះ​ផង»។ Facebook Post | Archived Link ការ​អះ​អាង​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​បន្ត ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក […]

Continue Reading

រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នាំ​ឱ្យ​យល់​ច្រឡំ

បន្ទាប់​ពី​ផ្នែក​មួយ​ចំនួន​នៃ​ដីធ្លី និង​ព្រៃឈើ​នៅ​តំបន់​ការពារគិរិរម្យ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​វិនាសកម្ម​ព្រៃឈើ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា ជា​រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។ រូបថតនេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ ១សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត ២​សន្លឹក​ទៀត​ដែល​បង្ហាញ​ពី​ការ​ការ​បំផ្លាញ​ព្រៃឈើ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​«ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន» ដែលបង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជិត ៨០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះយ៉ាងច្រើន​ផង​ដែរ បន្ទាប់​រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​​ថា «ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ទំព័រហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន។ Facebook Post | Archived Link ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​​ទៀត​ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៣៥០​ដង​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់ ២៤​ម៉ោង​ផង។ Facebook Post | […]

Continue Reading

កីឡាការិនីកម្ពុជា​​ ប៊ូ​ សំណាង​ មិន​បាន​ឈ្នះ​​មេដាយ​មាស​​ដូច​ការ​អះ​អាង​នោះ​ឡើយ​

បន្ទាប់​ពី​វីដេអូ​កីឡាការិនី​កម្ពុជា ប៊ូ សំណាង តស៊ូ​រត់​ក្រោម​ដំណក់​ទឹក​ភ្លៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​រួច​មក ការ​អះអាង​មួយ​បាន​និយាយ​ថា កីឡាការិនី​រូប​នេះ​ បាន​ទទួល​មេដាយ​មាស​យ៉ាង​លំបាក​។​ ការ​អះអាង​នេះ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្មជា​ច្រើន​យ៉ាង​ផុស​ផុល​​នា​ពេល​ថ្មី​ៗ​នេះ​​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម ការ​អះ​អាង​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា អត្តពលិក​រត់​ប្រណាំង​កម្ពុជា ប៊ូ សំណាង បាន​ឈ្នះ​មេដាយ​មាស បន្ទាប់​ពី​នាង​តស៊ូ​រត់​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង​នៅ​ក្នុង​ការ​ប្រកួត​វិញ្ញាសារ​រត់​ចម្ងាយ ៥,០០០​ម៉ែត្រ។ ការ​អះ​អាង​ដដែល​នេះ ក៏​បាន​បង្ហោះ​នូវ​រូបថត​ ៣​សន្លឹក ដែល​បង្ហាញ​អត្តពលិក ប៊ូ សំណាង រត់​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង និង​មាន​ទឹក​មុខ​យំ នៅ​ឯ​ទីលាន​រត់​ប្រណាំង​។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅជាង​​ ១​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​​នៃ​ការ​អះ​អាង​ និង​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៩​​​ ខែ​ឧសភា​ ដែល​រៀបរាប់​ថា «​​ប្អូន​ស្រី​ ប៊ូ​ ​សំណាង​ ទទួល​បាន​មេដៃ​មាស​យ៉ាង​លំបាក​​ក្នុ​ងកា​ររ​ត់ប្រណាំង​ ៥,០០០​ម៉ែត្រ​ក្រោមដំណក់ភ្លៀង»​។​ Facebook Post | Archived […]

Continue Reading

រូប​ចម្លាក់​ថ្មីៗ​ចម្លង​តាម​រចនា​បថ​បុរាណ​បង្ក​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ

ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន បាន​លើក​ឡើង​ថា ចំណែក​រូបចម្លាក់​សម័យ​អង្គរ​ជាច្រើន​ដុំ ត្រូវ​បាន​គេ​រក​ឃើញ បន្ទាប់​ទឹក​ស្រះ​មួយ​កន្លែង​បាន​រីង​ស្ងួត ហើយ​ក៏​មាន​ការ​អំពាវ​នាវ​ឱ្យ​ទៅ​ប្រមូល​វត្ថុ​សិល្បៈ​ទាំង​នោះ​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ផងដែរ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក និង​បញ្ចេញ​មតិ​យោបល់​យ៉ាង​សុះ​សាយ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ល្បី​សុះ​សាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ បាន​លើក​ឡើង​ថា បំណែក​រូប​ចម្លាក់​សម័យ​អង្គរ​ជាច្រើន​ដុំ ត្រូវ​បាន​គេ​រក​ឃើញ បន្ទាប់​ពី​ទឹក​ស្រះ​មួយ​កន្លែង​បាន​រីង​ស្ងួត​អស់ ហើយ​ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រមូល​បំណែក​រូប​ចម្លែក​នេះ​យក​ទៅ​ថែ​រក្សា​ទុក​នៅ​សារមន្ទីរ​ផង​ដែរ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន​ និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកនៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ក្ដៅៗ សូម​យក​ចូល​សារមន្ទីរ​ផង 06/05/2023 អាកាស​ធាតុ​ក្ដៅ​ហួត​ហែង ធ្វើ​ឱ្យ​រីង​ទឹក​ស្រះ​អស់ ក៏​ឃើញ​សុទ្ធ​ព្រះ​បុរាណ​ទាំង​ពីរ​សាសនា​ក្នុង​សម័យ​អង្គរ។ ទីកន្លែង​មិន​ស្ថិត​នៅ​ក្បែរ​បុរាណដ្ឋាន​ទេ»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មិត​យោបល់​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជារូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ឈ្មោះ ខ្មែរ​ កណ្ដាល ដែល​រក្សា​ទុក​សំណេរ​ដើម​ទាំង​ស្រុង។ Facebook Post | Archived Link […]

Continue Reading

រូប​ថត​កីឡាការិនី​ វ៉ិត​ ចន្ថា​ ឈ្នះ​មេដាយ​មាស​​​កាល​ពី​ឆ្នាំ​មុន​ មិន​មែន​ក្នុង​ស៊ីហ្គេម​នៅ​កម្ពុជា​ទេ

ខណៈ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ (SEA Games)​​នោះ រូបថត​​កីឡាការិនី​មាន​ពិការភាព​ម្នាក់​​​រត់​កាន់​ទង់​ជាតិ​កម្ពុជា​​នោះ ត្រូវ​បាន​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម​​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ​កីឡាការិនី​​រូប​នេះ​បាន​ឈ្នះ​មេដាយ​មាស​​នា​ព្រឹត្តិការណ៍​ស៊ីហ្គេមលើក​ទី​៣២​នេះ​ តែ​​ពុំ​មាន​ការ​ចាប់​អារម្មណ៍​ និង​ផ្សព្វ​ផ្សាយ​នោះ​ឡើយ។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​យ៉ាងច្រើន​នា​ពេល​ថ្មី​ៗ​នេះ​​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​​កីឡាការិនី​ម្នាក់​​​រត់​កាន់​ទង់​ជាតិ​កម្ពុជា​​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​កាល​ពី​ថ្មី​ៗ​នេះ​ ដោយ​មាន​ការ​អះ​អាង​ថា​ ​កីឡាការិនី វ៉ិត​ ចន្ថា​ បាន​ឈ្នះ​មេដាយ​មាស​​នា​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២​ ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ​។​ រូបថត​ជាមួយ​នឹង​ការ​អះអាង​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ ១​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​​នៃ​ការ​អះ​អាង​​ទៅ​លើ​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨​​ ខែ​ឧសភា​ ដែល​រៀបរាប់​ថា «​​អត់​មាន​អ្ន​កចាប់​អារម្មណ៍​ និង​ផ្សាយ​សោះ​ វ៉ិត​ ចន្ថា​ ​មេ​ដាយ​​មាស​​ជូន​កម្ពុជា​ SEA Games 2023»​។​ Facebook Post | Archived Link រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ​។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ១ (archived), ២ […]

Continue Reading

រូបថត​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​វៀតណាម​ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​នាំ​ឱ្យ​យល់​ច្រឡំ

ខណៈ​ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម (SEA GAME)​លើក​ទី​៣២​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នារី​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​វៀតណាម កាន់​ស្លាក​កម្ពុជា​នោះ និង​ដើរ​មុខ​ក្រុម​អត្តពលិក​កម្ពុជា​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ជា​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ។ ការ​បង្ហោះ​ខ្លឹមសារ​ជាមួយ​រូបថត​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹមត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ស្លៀក​ពាក់​ឈុត​សម្លៀក​បំពាក់​វៀតណាម​កាន់​ស្លាក​អក្សរ​«Cambodia»​ដើរ​មុខ​ក្រុម​អត្ត​ពលិក​កម្ពុជា​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ បាន​រៀបរាប់​ក្នុង​ន័យ​ថា នារី​ក្នុង​រូបថត​នេះ ត្រូវ​បាន​មេដឹកនាំ​កម្ពុជា​តម្រូវ​ឱ្យ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​វៀតណាម​នៅ​ក្នុង​ពិធី​បង្ហាញ​ក្រុម​អត្តពលិក​កម្ពុជា​នៅ​ថ្ងៃ​បើក​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា SEA GAME លើក​ទី​៣២ នៅ​កម្ពុជា។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប ដោយ​បង្ហាញ​ការ​យល់​ស្រប​ទៅ​នឹង​ខ្លឹមសារ​នៃ​ការ​បង្ហោះ​នេះ​ផង​ដែរ។ សំណេរ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នេះ បាន​កែ​ប្រែ​វិញ​នៅរសៀល​ថ្ងៃ​នេះ ដោយ​នៅ​សល់​ត្រឹម​សំណេរ​ថា «ឈាម​ខ្មែរ​អ្នក​ជាតិ​និយម… ហួស​ចិត្ត»។ Facebook Post | Archived Link ទោះបីជា​មាន​ការ​កែ​ប្រែ​ខ្លឹមសារ​ក៏​ដោយ យើង​នៅ​តែ​រក​ឃើញ​សំណេរ​ដើម​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​សំណើរ​ដើម​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​រៀបរាប់​ថា «ឈាម​ខ្មែរ​អ្នក​ជាតិ​និយម! តើ​ខ្មែរ​ខ្វះ​សម្លៀក​បំពាក់​របស់​ខ្មែរ​ណាស់​ទៅ​ឬ​បាន​ជា​ក្រុម​អា​អ្នក​ដឹកនាំ​ទាំង​នោះ​ថោក​អី​ក៏​ថោក​ម៉្លេះ អា​ថោក? …… ហួស​ចិត្ត»។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ […]

Continue Reading

រូបថត​តារា​ចម្រៀង​កម្ពុជា​ក្នុង​បទ​ចម្រៀង​មួយ​​ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ចំណង​ជើង​ដើម

បន្ទាប់​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​បាន​ផលិត​បទ​ចម្រៀងមួយបទ​សម្រាប់​អបអរ​ព្រឹត្តិការណ៍ SEA Game នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​តារាង​ចម្រៀង​កម្ពុជា​បួន​រូប​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​មួយ​មាន​ចំណង​ជើង​ថា «បំផ្លាញ​អ្វី​ដែរ​ខ្មែរ​មាន» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​មក​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​តារា​ចម្រៀង​ល្បី​របស់​កម្ពុជា​ជាមួយ​សំណេរ​«បំផ្លាញ​អ្វី​ដែរ​ខ្មែរ​មាន» ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ដើម​សប្ដាហ៍​នេះ ហើយ​បន្ទាប់​មក​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ រូបភាព​នេះ ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​យោបល់​ដ៏​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២៣។ Facebook Post | Archived Link Facebook Post | Archived Link រូបភាព​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង។ សូម​មើល​ការ​បង្ហោះ​រូបភាព​នេះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ១ (archived) ២ (archived) ៣ (archived)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ រូបភាព​ដែល​បង្ហាញ​តារា​ចម្រៀង​ជួរ​មុខ​របស់​កម្ពុជា​កាន់​ដៃ​គ្នា​នេះ […]

Continue Reading

រូបភាព​ត្រី​ចម្លែក​​នៅ​ទន្លេ​មេគង្គ​ពី​អតីត​កាល​​​គ្រាន់​តែ​ជា​រូបភាព​​បង្កើត​ឡើង​ដោយ AI ​ប៉ុណ្ណោះ

រូបភាព​ស​ខ្មៅ​ជិត​២០​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ចាប់​បាន​ត្រី​ធំ​ចម្លែកៗ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោត​ព្រាត​ជាមួយ​ការ​អះអាង​ថា ត្រី​ចម្លែកៗ​ទាំង​នោះ គឺ​ជា​សត្វរស់នៅ​តាម​ដង​ទន្លេ​មេគង្គ​កាល​ពី ១៥០​ឆ្នាំ​មុន។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​កាល​ពី​ខែ​មុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត ១៩​សន្លឹក​ដែល​បង្ហាញ​ត្រី​ធំ​ចម្លែកៗ​ដែល​ត្រូវ​មនុស្ស​មួយ​ក្រុម​ចាប់​បាន​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ ដោយ​មាន​ការ​អះ​អាង​ថា ត្រី​ទាំង​នោះ គឺ​ជា​ប្រភេទ​សត្វ​ទឹក​ចម្លែកៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​កាល​ពី ១៤០​ឆ្នាំ​មុន ហើយ​វា​បាន​ផុត​ពូជ​អស់​ទៅ​ហើយ។ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជាង ១​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អះ​អាង​ និង​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មេសា ដែល​រៀបរាប់​ថា «កាល ១៤០​ឆ្នាំ​មុន មាន​សត្វ​ត្រី​ធំៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​យើង តែ​បច្ចុប្បន្ន​នេះ​បាន​ផុត​ពូជ​ហើយ។ តើ​កាល​ជំនាន់​ដើម​មាន​អ្វី​ខ្លះ​កើត​ឡើង?»។ Facebook Post | Archived Link រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ១ (archived), ២ (archived), ៣ (archived)។ រូបភាព​ទាំង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ផង​ដែរ ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ការ​អះ​អាង​ជា​ភាសា​ខ្មែរ​ខាង​លើ​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ជា​ភាសា​អង់គ្លេសថា «Crocodile tooth […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​អ្នក​​គាំទ្រ​វៀត​ណាម​​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​​នៅ​កម្ពុជា​មែន​ឬ​ទេ​?

បន្ទាប់​ពី​ការ​ប្រកួត​រវាង​ក្រុម​បាល់​ទាត់ជម្រើស​ជាតិ​ឡាវ និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​នៅ​ពូល B កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​អ្នក​គាំទ្រកាន់​ទង់​ជាតិ​​វៀត​ណាម​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​នៅ​ក្នុង​ការ​ប្រកួត​នោះ។ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​នា​ពេល​ថ្មី​ៗ​នេះ​​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​​អ្នក​​គាំទ្រជា​ច្រើន​រូប​ ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឈុត​ពណ៌​ក្រហម​ និង​​កាន់​ទង់​ជាតិ​វៀត​ណាម​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្មី​ៗ​នេះ​ ដោយ​មាន​ការ​អះ​អាង​ថា​ ទិដ្ឋភាព​នោះ​ គឺ​ជា​ទិដ្ឋភាព​​អ្នក​គាំទ្រ​វៀតណាម​ នា​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​កីឡដ្ឋាន​មួយ​ ក្នុង​ប្រទេស​កម្ពុជា​។​ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជិត​ ៣​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អះ​អាង​ និង​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ ដែល​រៀបរាប់​ថា «​​គួរ​អោយ​ព្រួយ​បារម្ភ​ស៊ី​ហ្គេម​ស្រុកខ្មែរ​ តែសំបូរទង់ជាតិយួនច្រើនណាស់ ឃើញ​ហើយដេកមិនលក់ទេលោកអើយ»​។​ Facebook Post | Archived Link រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ​។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ១ (archived), ២ (archived), ៣ […]

Continue Reading

រូប​ថត​លោក​ ប៊ូខាវ​ មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​​ ត្រូវ​បាន​ផ្សាយ​ឡើង​​វិញ​

ខណៈ​ពេល​កម្ពុជា​​បាន​​​នឹង​កំពុង​ទទួល​រៀបចំ​ និង​ស្វាគមន៍​កីឡាករ​ និង​កីឡាករនី​ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការ​ណ៍ប្រកួត​​ស៊ីហ្គេម​លើ​ក​ទី​៣២ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៥​ ដល់​​ថ្ងៃទី​១៧​ ខែ​ឧសភា ឆ្នាំ​២០២៣​ខាង​មុខ​​នេះ​ រូប​ថត​​កំពូល​កីឡា​ករ​ប្រដាល់​ថៃ ប៊ូខាវ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​បាន​អះ​អាង​ថា​ លោក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ដង​។​ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការផ្សព្វ​​ផ្សាយ​ខាង​លើ​ គឺ​ធ្វើ​ឱ្យមាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «31Sports»​ បាន​ចែក​ចាយ​រូប​​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក ​Buakaw Banchamek (​ប៊ូ​ខាវ​​) ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ លោក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​។​ ការ​បង្ហោះនេះ​ បាន​​កើត​ឡើង​ស្រប​ពេល​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​ បាន​ក្លាយ​ជា​​ប្រធាន​បទ​​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ទាំង​សងខាង​​។​ ការ​ផ្សព្វផ្សាយ​​ខាង​លើ​​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​រៀប​រាប់​ភ្ជាប់​​​ថា​ «ប៊ូខាវ​ បាន​​មក​​ដល់​​ប្រទេស​​កម្ពុ​ជា​យើង​ហើយ​ 🇰🇭»។​ Facebook Post | Archived […]

Continue Reading

តើ​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ជា​ព្រះ​សង្ឃ​អាក្រក់​ដូច​ការ​អះ​អាង​មែន​ឬទេ?

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បានអះ​អាង​ថា ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ជា​សង្ឃ​ក្លែង​ក្លាយ ​ប្រព្រឹត្ត​អំពើ​សាហាវ​ព្រៃ​ផ្សៃ និង​​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង​លើ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការអះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «អា​ខ្មៅ​ម្នាក់​នេះ ជា​មនុស្ស​បាតផ្សារ សាហាវ​ព្រៃផ្សៃ ប្រព្រឹត្ត​តែ​អំពើ​ខុស​ច្បាប់​ ដល់​តែ​ច្បាប់​ចាត់ការ វា​បាន​រត់​គេច​ខ្លួន​ទៅ​ពួន​សំងំ​នៅ​ក្រៅ​ប្រទេស​បាន​លួច​លាក់​ធ្វើ​ជា​សង្ឃ​ក្លែង​ក្លាយ ដើរ​បោក​គេ​ឯង ដើម្បី​ជីវិត​រស់​ដែល​ខ្លួន​បាន​រត់​គេច​ចេញ​ពី​សំណាញ់​ច្បាប់»។ Facebook Post | Archived Link ការ​អះអាង​ខាង​លើ​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ហៅ​ព្រះ​សង្ឃ​មួយ​អង្គ​ថា​ ជា«​ក្មេង​ពាល» និង​ជា​ព្រះ​សង្ឃ​ក្លែង​ក្លាយ​ដោយ​គ្រាន់​តែ​គ្រង​ស្បង​ចីវរ​តែ​ប៉ុណ្ណោះ។ សូម​ស្ដាប់ និង​ទស្សនា​​​វីដេអូ​លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ដើមអម្ពិល (DAP News)។ Archived Link ការ​ថ្លែង​របស់​លោក ហ៊ុន សែន ក៏ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន […]

Continue Reading

ទទួល​ទាន​ទឹក​ត្រជាក់ និង​ងូត​ទឹក​ភ្លាមៗ​នា​រដូវ​ក្ដៅ​បែប​នេះ មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ឬទេ?

ខណៈ​ដែល​រលក​កម្ដៅ​​ខ្លាំង​កំពុង​វាយ​ប្រហារ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍​នោះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ បាន​ណែនាំ​មហាជន​កុំ​ឱ្យ​ទទួល​ទាន​ទឹក​ត្រជាក់ និង​ងូត​ទឹក​ត្រជាក់ ដោយសារ​វា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយនៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា វេជ្ជ​បណ្ឌិត​បាន​ណែនាំ​កុំ​ឱ្យ​ផឹក​ទឹក​ត្រជាក់​នៅ​ពេល​អាកាស​ធាតុ​ក្ដៅ​ឡើង​ដល់ ៤០​អង្សា ដោយសារ​ទឹក​ត្រជាក់​អាច​ធ្វើ​ឱ្យ​សរសៃ​ឈាម​តូចៗ​ផ្ទុះ​បែក​បាន និង​ហាម​ងូត​ទឹក​ត្រជាក់​ភ្លាមៗ ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ខាង​ក្រៅ​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​មតិ​យោបល់​យ៉ាង​ច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដែល​បង្ហោះ​ដោយ​​អ្នក​បង្កើត​មាតិកា​ម្នាក់​នៅ​លើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣។ Facebook Post | Archived Link ទោះជាយ៉ាងណា ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​កែប្រែ​សំណេរ​របស់​ខ្លួន​ទៅ​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ ហើយ​ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​បាន​កែ​ប្រែ​សំណេរ​របស់​ខ្លួន។ Facebook Post | Archived Link ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ ចាន់ធី សម្រស់ធម្មជាតិ ក៏​បាន​បង្ហោះ​ការ​អះ​អាង​ដដែល​នេះ​ផង​ដែរ​ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រឹត​តែ​ច្រើន​ថែម​ទៀត។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះ​អាង​ដដែល​នេះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣។ Facebook […]

Continue Reading

​តើ​​នេះ​គឺ​​ជា​​នាវា​មុជ​ទឹក​​​ដែល​ប្រទេស​​ថៃ​​ទើ​ប​ទិញ​មែន​​ឬ​?​

បន្ទាប់​ពី​ប្រទេស​កម្ពុជា និង​ថៃ​មាន​គំនិត​មិន​ស្រប​គ្នា​ជុំ​វិញ​កីឡាករ​គុន​ខ្មែរ ឬ​មួយ​ថៃ​នោះ​មក រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​នាវា​មុជ​ទឹក​មួយ​គ្រឿង​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​​អះ​អាង​ថា ​វាគឺ​ជា​នាវា​មុជ​ទឹក​​ដែល​ប្រទេស​ថៃ​ទើប​តែ​ទិញ​មក​បង្អួត​ខ្មែរ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ ទោះជា​យ៉ាង​ណា Fact Crescendo Cambodia រក​ឃើញ​ថា រូប​ថត​ភ្ជាប់​នឹង​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មេសា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​សន្លឹក​​ដែល​បង្ហាញ​​នាវា​មុជ​ទឹក​មួយ​គ្រឿង​ និង​​បានលើក​ឡើង​ថា​ នោះ​គឺ​ជា​នា​វា​មុជ​ទឹក​ ដែល​ប្រទេស​ថៃ ទើប​តែ​​ទិញ​មក​ ក្រោយ​ពី​ខឹង​ប្រទេស​កម្ពុជា​​​អំពី​រឿង​កីឡា​គុន​ខ្មែរ​។​​ ​ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេក​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​ខ្មែរ​​ថា​ «​​តាំង​ពី​ខឹង​ខ្មែរ​រឿង​គុន​ខ្មែរ​មក​ សុទ្ធ​តែ​ទិញ​នាវា​មុជ​ទឹក​ មក​បង្អួត​»​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​​ ដែល​បង្ហាញ​ទិដ្ឋភាព​នាវា​មុជ​ទឹក​មួយ​គ្រឿង​ ដោយ​មាន​ទង់​ជាតិ​ប្រទេស​ថៃ​ភ្ជាប់​ជាមួយ​​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​នេះ​ តាម​រយៈ​ Google Reverse Image […]

Continue Reading

រូបច​ម្លា​ក់នៅ​ប្រទេសហ្គាណា​ ត្រូវ​បាន​អះអាង​​មិន​ត្រឹម​ត្រូវ​ថា ជាស្ត្រីខ្មែរ​ក្នុង​​សម័យ​ខ្មែរ​ក្រហម​

ស្រប​ពេល​ប្រវត្តិសាស្ត្រ​​កម្ពុ​ជា និង​វៀតណាម​ តែង​​តែ​​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ និង​​ការ​​ចែក​​រំលែក​នៅ​លើ​​បណ្ដាញ​សង្គម​ជា​រឿយ​ៗ​​នោះ រូបថត​មួ​យ​សន្លឹក​ដែល​បង្ហាញ​រូប​ចម្លាក់​ស្ដ្រី​ៗ​មួយ​កំណាត់​ខ្លួន​​កប់​នៅ​ក្នុង​ដី​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ស្រ្ដី​ខ្មែរ​​ពី​​សំណាក់​ជន​ជាតិ​វៀតណាម​។ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​ជា​ច្រើន​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២៣​ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​ចម្លាក់​ស្ត្រី​ត្រូវ​បាន​ដាក់​ខ្នោះ​នៅ​នឹង​លើ​រាង​កាយ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណរ​រៀបរាប់​ថា វា​ជា​ស្ត្រី​កម្ពុជា​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដែល​ត្រូវ​បាន​វៀតណាម​ចាប់​ខ្លួន និង​ធ្វើ​ទារុណកម្ម។ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេក​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​​​ថា​ «​​ស្ដ្រី​ខ្មែរ​សម័យ​ខ្មែរ​ក្រហម​ ត្រូវ​បាន​យួន​ចាប់​ធ្វើ​ទារុណ​កម្ម​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ តាម​រយៈ​គេហទំព័រ​ Reddit​ បង្ហាញ​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ […]

Continue Reading

រូបថត​ការ​ប្រកួត​ប្រដាល់​នៅ​អាមេរិក​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​យល់​ច្រឡំ

ខណៈ​មាន​ការ​ជជែក​គ្នា​ច្រើន​អំពី​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​នោះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ច្រើន​កុះករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ឆ្នាំ​១៩២៦។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​កុះ​ករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​ការ​អះ​អាង​ថា រូបថត​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ជិត ១០០​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់ និង​ចោទ​សួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​រូបថត​ចាស់​មួយ​សន្លឹក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹកកាល​ពី​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «តើ​បង​ប្អូន​ជឿ​ឬ​អត់? ប្រវត្តិសាស្ត្រ​ប្រដាល់​គុន​ខ្មែរ​ល្បី​តាំង​ពី​ឆ្នាំ​១៩២៦ ចំនួន​មនុស្ស ១២០,៥៥៧។ ដូច​មិន​ដែល​ឃើញ​សារព័ត៌មាន​ចេញ​ផ្សាយ​ផង (ប្រភព​ហ្វេសប៊ុក)»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​យក​ទៅ​បង្ហោះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១​ពាន់​ដង និង​មតិ​យោបល់​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ចាស់​មួយ​សន្លឹក​ដោយ​ទំព័រ​ហ្វេសប៊ុក King Fighter កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​នេះ […]

Continue Reading

តើ​សីតុណ្ហភាព​នៅ​ថៃ​កើន​ឡើង​ដល់​ក្បែរ ៦០​អង្សា​មែន​ឬទេ?

ខណៈ​ដែល​ថៃ​កំពុង​ប្រឈម​មុខ​នឹង​រលក​កម្ដៅ​ដ៏​ខ្ពស់​នៅ​ក្នុង​រដូវ​ប្រាំង​នេះ ការ​ផ្សាយ​មួយ​ដោយ​សារព័ត៌មាន​មួយ​នៅ​កម្ពុជា បាន​និយាយ​ថា សីតុណ្ហភាព​នៅ​ថៃ​កើន​ឡើង​ដល់​ក្បែរ ៦០​អង្សា​ហើយ​។ ការ​ផ្សាយ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​យ៉ាងច្រើន បាន​បញ្ចេញ​មតិ​បែប​ព្រួយ​បារម្ភ និង​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ផ្សាយ​ព័ត៌មាន​នេះ។ ទោះជាយ៉ាងណា យើង​ផ្ទៀង​ផ្ទាត់​ឃើញ​ថា ការ​ផ្សាយ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បាន​ផ្សាយនៅ​ថ្ងៃ​នេះ​​ថា ប្រទេស​ថៃ​កំពុង​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​នៃ​កម្ដៅ​រហូត​ដល់​ក្បែរ ៦០​អង្សា​នៅ​តាម​តំបន់​មួយ​ចំនួន​របស់​ប្រទេស​មួយ​នេះ។ ការ​ផ្សាយ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ ក៏​បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​ទៅ​នឹង​ការ​ផ្សាយ​បែប​នេះ ក្នុង​នោះ​មួយ​ចំនួន​បាន​សម្ដែង​ក្ដី​បារម្ភ ហើយ​មួយ​ចំនួន​ទៀត បាន​បង្ហាញ​ការ​សង្ស័យ​ទៅ​លើ​ការ​ផ្សាយ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សាយ​របស់​ទំព័រហ្វេសប៊ុក​ស៊ីស៊ីថាមស៍​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ថៃ​ប្រកាស​អាសន្ន​ពី​កំដៅ​កើន​ឡើង​ក្បែរ​៦០​អង្សា​សេ​ក្នុង​តំបន់​មួយ​ចំនួន ខណៈ​អាជ្ញាធរ​កំពុង​សំដែង​ការ​ព្រួយ​បារម្ភ​ជាខ្លាំង The Nation Thailand»។ Facebook Post | Archived Link បន្ទាប់​ពី​ការ​ផ្សាយ​បែប​នេះ​របស់​សារព័ត៌មាន​ស៊ីស៊ី​ថាមស៍ ការ​អះ​អាង​មួយ​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​ការ​អះអាង​ដ៏​ល្បី​សុះ​សាយ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដែល​រៀបរាប់​ថា «ប្រទេស​ថៃ​ប្រកាស​អាសន្ន​កម្ដៅ​ឡើង​ដល់ ៦០​អង្សា​សេ​ក្នុង​ប្រទេស​របស់​ខ្លួន ខណៈ​កម្ពុជា​យើង​សូម​ថែ​រក្សា​សុខភាព​អំឡុង​ពេល​នេះ​ផង។ អរគុណ»។ Facebook […]

Continue Reading

ចំណង​ជើង​អត្ថបទ​ព័ត៌មាន​របស់ Fresh News ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ចំណង​ជើង​ដើម

  ខណៈ​ដែល​សារព័ត៌មាន Fresh News ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា ជា​សារព័ត៌មាន​ស្និទ្ធ​នឹង​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​មួយមាន​ចំណង​ជើង​ថា «កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១៤ ខាង​ពង្រាយ​អ្នក​កាត់​សក់​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​នេះ ទទួល​បាន​មតិ​យោបល់​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ចំណង​អត្ថបទ​ព័ត៌មាន​នេះ គ្រាន់​តែ​ជា​រូបភាព​​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ផ្ដាម​មួយ​សន្លឹក​ដែល​បង្ហាញ​​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Fresh News មាន​ចំណង​ជើង​ថា «កម្ពុជា​ជាប់​ចំណាក់​ទី​១៤ ខាង​ពង្រាយ​អ្នក​ជំនាញ​កាត់​សក់​ប្រចាំ​ភូមិ​ច្រើន​បំផុត​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣» ត្រូវ​បាន​​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ News Fresh។ ការ​បង្ហោះ​រូបភាព​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិ​មួយ​ចំនួន និង​ប្រតិកម្ម​ចម្រុះ​បែប​ជាច្រើន​ផង​ដែរ ៣​ថ្ងៃ​ក្រោយ​ពី​រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម News Fresh កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​ថា «កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១៤​ខាង​ពង្រាយ​អ្នក​ជំនាញ​កាត់​សក់​ប្រចាំ​ភូមិ​ច្រើន​បំផុត​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣»។     Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

តើ​ក្រុម​បាល់​ទាត់​ Manchester City ត្រូវ​បាន​ពិន័យ​ និង​កាត់​ ៣០​ពិន្ទុ​ មែន​ដែរ​ឬ​ទេ​?

បន្ទាប់​ពី​ក្រុម​បាល់​ទាត់​ Manchester City រង​ការ​ចោទ​ប្រកាន់​ថា​បាន​ល្មើស​នឹង​ច្បា​ប់​ហិរញ្ញវត្ថុចន្លោះ​ពីឆ្នាំ២០០៩​ ដល់​ឆ្នាំ​២០១៨​​មក​នោះ​ ការ​​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា​ ក្រុម​បាល់​ទាត់​អង់គ្លេស​មួយ​នេះ​ ត្រូវ​បាន​ស្ថាប័ន​លីគ​កំពូល​របស់​អង់គ្លេស​ ពិន័យ​ ដោយ​ដក​ ៣០​ពិន្ទុ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មេសា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Man City Fans Cambodia» បាន​អះ​អាង​ថា​ ក្រុម​បាល់ទាត់ Manchester City ត្រូវ​បាន​ស្ថាប័ន​ Premier League ពិន័យ​​ដោយ​កាត់​ ៣០​ពិន្ទុ​។​ ការ​ពិន័យ​ខាង​លើ​​ ត្រូវ​បាន​កើត​ឡើង​ក្រោយ​ពី​ក្រុម​បាល់​ទាត់​មួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​ថា​ បាន​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ និងបាត់បង់​ប្រជាប្រិយ​ភាព​លីគ (Premier League) ដែល​ជា​លីគ​កំ​ពូលរបស់​អង់គ្លេស។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ […]

Continue Reading

តើ​រូបថត​ចាស់​មួយ​សន្លឹក​នេះ​ជា​ការ​លេង​ជះ​ទឹក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​នៅ​កម្ពុជា​នា​អតីត​កាល​មែន​ឬទេ?

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ទូទាំង​ប្រទេស​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​លេង​ជះ​ទឹក​នៅ​កម្ពុជាកាល​ពី​អតីត​កាល។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​បង្ហោះ​ខ្លឹមសារ​ជាមួយ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា រូបថត​មួយ​សន្លឹក​នេះគឺ​ជា​ការ​លេង​ជះ​ទឹក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាល​ពីជាង ៥០​ឆ្នាំ​មុន។ រូបថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​​ចែក​រំលែក​បន្ត​ដល់​ទៅជាង ៥ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ជាច្រើន​ទៅ​នឹង​ការ​បង្ហោះ​រូប​ថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ នរៈ ឧរង្គៈ Nakrak Urunga កាល​ពីថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​អំឡុង​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​សង្ក្រាន្ត​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (១, ២, ៣, ៤)។ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ និង​ចែក​រំលែក​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ផង​ដែរ​ចំ​ពេល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន Thmey Thmey 25 ដែល​បាន​ចុះ​ផ្សាយ​រូបថត​មួយ​សន្លឹក​នេះ​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៣។ Thmey […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​​តាំងប​ង្ហា​ញបេះដូង​ក្រដាស​នៅ​​ប្រាសាទ​អង្គរ​វត្ត​​មែន​ដែរ​ឬ​ទេ​?

បន្ទាប់ពី​បេះដូង​ក្រដាស​ច្រើន​បំផុត ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ប្រាសាទ​អង្គរវត្ត​ដែល​បំបែក​កំណត់ត្រា​ពិភព​លោក​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ រូប​ថត​ដែល​បង្ហាញ​ប្រាសាទ​អង្គរ​វត្ត​​ជាមួយ​នឹង​សួនបេះ​​ដូង​ក្រដាស​​​ចម្រុះ​ពណ៌​ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​យ៉ាង​ផុស​ផុល​ពី​សំណាក់​​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Cam News Center» បាន​បង្ហោះ​រូប​ថត​ចំនួន​ ៦​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ (ថត​ពី​លើ​ផ្ទៃ​អាកាស​) ជាមួយ​នឹង​សួន​បេះដូង​ក្រដាស​ ចម្រុះ​ពណ៌​ជា​ច្រើន​។​ ការ​បង្ហោះ​នេះ​ បាន​កើត​ឡើង​ក្រោយ​ពី​កម្ពុជា​បាន​បំបែកកំ​ណត់ត្រាឯ​តទគ្គកម្មពិភពលោក “បេះដូង​ច្រើ​នជា​ងគេ​លើ​ពិភពលោក​” នៅ​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​ ក្នុង​ខេត្ត​សៀម​រាប​។​ ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «សួន​បេះដូង​បំបែកកំណត់​ត្រា​ពិភពលោក​ #ខ្មែ​រធ្វើបាន​ 🇰🇭»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​​ […]

Continue Reading

អ្នក​ស្រី​ តាំង ហ្គិចលៀង​ មិន​បាន​ទទួល​មរណភាព​​ដូច​ការ​លើក​ឡើង​នោះ​ឡើយ

ក្រោយ​ពី​មាន​ប្រតិកម្ម​ចម្រុះ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​​សម្ដី​របស់​​អ្នក​ស្រី​ តាំង ហ្គិចលៀង​ ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា ស្ត្រី​រូប​នេះ​បាន​ទទួល​មរណភាព។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​យ៉ាងច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​របស់​អ្នកស្រី តាំង ហ្គិចលាង ជាមួយ​សំណេរ​ថា អ្នកស្រី​បាន​ទទួល​មរណភាព​ហើយ។ ការ​អះ​អាង​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេក​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​​​ថា​ «ចូលរួម​រំលែ​កទុក្ខដ​ល់បង​ស្រី​ដែល​ត្រូវ​បាន​អ្នក​ក្រ​ស្អ​ប់គ្រប់គ្នា​​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​បណ្ដា​សារព័ត៌មាន​ និង​វីដេអូ​ថ្លែង​សូម​ទោស​របស់​អ្នក​ស្រី​ តាំង​ ហ្គិច​លៀង​​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។ ដំណឹង​មរណភាព​របស់​អ្នក​ស្រី​ គួរ​តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្ដា​សារព័ត៌មាន​ និងតាម​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ​​សំខាន់ៗ​ដទៃ​ទៀត ប៉ុន្តែ ​គិត​ត្រឹម​មក​ដល់​ថ្ងៃ​ទី​០៧​​ ខែ​មេសា​​នេះ​ […]

Continue Reading

ទាហាន​ជើង​ចាស់​អាមេរិក​ម្នាក់ ត្រូវ​បាន​គេ​អះអាង​មិន​ត្រឹម​ត្រូវ​ថាជា​មន្ត្រី​ចិន

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​នៅ​តែ​បន្ត​កើត​ឡើង​ឈាន​ចូល​ឆ្នាំ​ទី​ពីរ​ហើយ​នោះ ការ​អះ​អាង​មួយ​លើក​ឡើង​ថា បុរស​ម្នាក់​ដែល​បាន​លាត់​អាវ​ឡើង​លើ​នៅ​មុខ​មន្ត្រី​អាមេរិក គឺ​ជា​មន្ត្រី​ចិន​ដែល​ព្យាយាម​ប្រាប់​ទៅ​ពួកគេ​ថា ជម្លោះ​ត្រូវ​ដោះស្រាយ​ដោយ​ប្រើ​បេះដូង មិន​មែន​តែ​បញ្ញា​នោះ​ឡើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​ខាង​លើ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​ខែ​មុន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​លាត់​អាវ​របស់​ខ្លួន​ឡើងលើ​បង្ហាញទៅ​មន្ត្រី​អាមេរិកពីរ​​រូប​ដែល​អង្គុយ​សង​ខាង។ ការ​អះ​អាង​ដដែល​នេះ បាន​បន្ត​ថា បុរស​រូប​នោះ គឺ​ជា​មន្ត្រី​ចិន​ដែល​និយាយ​ប្រាប់​មន្ត្រី​អាមេរិក​ទាំង​ពីរ​រូប​នោះថា ជម្លោះ​នៅ​លើ​ពិភព​លោក ត្រូវប្រើ​បេះដូង​សម្រាប់​ដោះ​ស្រាយ មិន​មែន​តែ​បញ្ញា​មួយ​មុខ​នោះ​ឡើយ។ ការ​អះ​អាង​នេះ ទទួលបាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១៣០០​ដង ហើយមាន​ការ​បញ្ចេញ​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដញ​សង្គម​យ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ដែល​រៀបរាប់​ថា «សុខ​ចិត្ត​លាត់​អាវ​ឱ្យ​មើល​ទ្រូង​ដែល​មាន​បេះដូង​ដូចៗ​គ្នា! សូម​កុំ​មាន​ការ​ប្រកាន់​ពូជ​សាសន៍​គ្នា​អី ជីវិត​នីមួយៗ​សុទ្ធ​តែ​មាន​សាច់​ញាតិ​ជាទីស្រឡាញ់​ដូចៗគ្នា រួប​រួម​ជួយ​គ្នា​ដើមបី​ការ​រស់​នៅ​មិន​ល្អ​ទេ​ឬ? ហេតុអី​ចាំ​បាច់​ត្រូវ​តែ​សម្លាប់​គ្នា កូន​អ៊ុយក្រែន​ក៏​ដូច​ជា​កូន​រុស្ស៊ី កូន​ចិន​ក៏​ដូចជា​កូន​តៃវ៉ាន់​ទាំង​អស់​គ្នា​ត្រូវ​ការ​ភាព​ជួប​ជុំ ត្រូវការ​ស្នាម​ញញឹម និង​ការ​ឱប​ថ្នាក់​ថ្នម​គ្នា គ្មាន​នរណា​ត្រូវការ​ក្ដី​ព្រាត់​ប្រាស​គ្នា​នោះ​ទេ! មន្ត្រី​ចិន​ក្រោក​លាត់​អាង​បង្ហាញ​អង្គ​ប្រជុំ​ថា ជម្លោះ​ពិភព​លោក​ពិត​ជា​ត្រូវ​ការ​ប្រើ​បេះដូង កុំ​ប្រើ​បញ្ញា​តែ​ម្យ៉ាង​ឱ្យ​សោះ»។ Facebook Post | Archived Link ចំណែក​ឯ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត បាន​បង្ហោះ​រូបថត​បុរស​នេះ​ដដែល ហើយ​អះអាង​ថា បុរស​ម្នាក់​នោះ គឺ​ជា​រដ្ឋ​មន្ត្រី​មួយ​រូប​របស់​តៃវ៉ាន់។ […]

Continue Reading