សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​នៅ​ខេត្ត Fujian នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ​

ខណៈ​ដែល​ប្រធាន​សភា​អាមេរិក លោក​ស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi)​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ដែន​ដី​កោះ​តៃវ៉ាន់​នោះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​នូវ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្នខាង​យោធា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ វីដេអូ​នេះ បាន​ភ្ជាប់​ជាមួយ​សំណេរ​ថា វា​ជា​ស្ថានភាព​នៅ​ដែនដី​កោះ​តៃវ៉ាន់ នៅ​មុន​ពេល​យន្តហោះ​ដឹក​លោកស្រី ប៉េឡូស៊ី ចុះ​ចត​នៅ​ទីក្រុង​តៃប៉ិ។ វីដេអូ​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​​ និង​ប្រតិកម្ម​បញ្ចេញ​មតិ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact […]

Continue Reading

សំណង់​លំនៅឋាន​បាក់​ស្រុត​នេះពុំ​បាន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ​

រូប​ថត​បី​សន្លឹក​ដែល​បង្ហាញ​​សំណង់​លំនៅឋាន​មួយ​បាក់​ស្រុត​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​នេះ។​ រូបថត​នេះ​ មិន​ត្រូវ​បាន​បញ្ជាក់​លម្អិត​នោះ​ឡើយ ដែលនាំ​ឱ្យ​​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​គិត​ថា ​ហេតុការណ៍​មួយ​នេះ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ […]

Continue Reading

តើ​រូបថត​ទាំង​នេះ​ជា​ទិដ្ឋភាព​ទឹក​ជំនន់កើត​ឡើង​ថ្មីៗ​នៅ​អាមេរិក ​ថៃ និង​វៀតណាម​​មែន​ឬ​ទេ?

ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា​ក្នុង​រយៈ​ពេល ២​សប្ដាហ៍​ចុង​ក្រោយ​នេះ បាន​បង្ក​ឱ្យ​លិច​លង់​ផ្នែក​មួយ​ចំនួន​នៅ​រាជ​ធានី​ភ្នំពេញ ហើយ​បញ្ហា​នេះ ត្រូវ​បាន​គេ​បន្ទោស​ទៅ​លើ​ការ​លុប​បឹង​ធម្មជាតិ​សំខាន់​នៅ​ទីក្រុង​ភ្នំពេញ។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ បាន​បង្ហោះ​រូបថត​ចំនួន ៤​សន្លឹក ដែល​បង្ហាញ​ទិដ្ឋភាព​ទឹក​ជំនន់​ផង​ដែរ ហើយ​រៀបរាប់​ថា ពេល​នេះ ទីក្រុង​ធំៗ​របស់​សហរដ្ឋ​អាមេរិក ថៃ និង​វៀតណាម កំពុង​លិច​លង់​ក្រោម​ទឹក​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា […]

Continue Reading

រូប​ថត​លោក​ មីង​ អ៊ុងឡាំង​ ពាក់​គ្រឿង​ឥស្សរិយយស​យ៉ាង​​ច្រើន ​ជា​រូប​ថត​កាត់​ត​

​ការ​តវ៉ា​ប្រឆាំង​ និង​រិះ​គន់​ទៅ​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មីង​ អ៊ុងឡាំង​ ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់លោក​ មីង​ អ៊ុង​ឡាំង​ ពាក់​គ្រឿង​ឥស្សរិយយស​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​យ៉ាង​ផុសផុល​​។​ ទោះជាយ៉ាងណា […]

Continue Reading

តើ​រូបថត​នេះ​ជា​អវកាស​យានិក​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្ដិត​យក​រូបភព​ភព​ទាំង​ប្រាំ​រះ​តម្រៀប​គ្នា​មែន​ឬទេ?

ព័ត៌មាន​អំពី​ភព​ប្រាំ​តម្រៀប​ជួរ​គ្នា​ ត្រូវ​បាន​ជជែក​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោង​ព្រាត​កាល​ពី​សប្ដាហ៍​មុន។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អវកាស​យានិក​ម្នាក់​ស្ថិត​នៅ​ក្នុង​ទីលំហ​អវកាស​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បាន​បញ្ជូន​អវកាស​យានិក​​នោះ​ទៅ​ទី​អវកាស ដើម្បី​ផ្ដិត​យក​រូបភាព​ភព​ទាំង​៥​រះ​តម្រៀប​ជួរ​គ្នា។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេង​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search […]

Continue Reading

ចម្លាក់​​ធ្វើ​ពី​ប្លាស្ទីក​នាំ​ឱ្យ​​មាន​ការ​​យល់​ច្រឡំ​ថា​ជា​គ្រោង​ឆ្អឹង​យក្ស​ត្រូវ​បាន​រក​ឃើញ​នៅ​ថៃ

រូប​ថត​ និង​វីដេអូ​ឃ្លីប​នា​នា​​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ដោយ​ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​ក្លែង​ក្លាយ​ មិន​ត្រឹម​ត្រូវ​​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​​ រូប​ថត​បួន​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​គ្រោង​ឆ្អឹង​ដ៏​ធំ​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​អះ​អាង​ថា​ គឺ​ជា​គ្រោង​ឆ្អឹង​បុរាណ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​។​ ការ​អះ​អាង​នេះ​ ទទួល​បាន​មតិ​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ និង​មាន​ការ​ចែក​ចាយ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ […]

Continue Reading

តើ​លោក​ ពូ​ទីន​ អង្គុយ​​លេង​ទោង​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​ ម៉ាក្រុង​ មែន​ដែរ​ឬ​ទេ​?

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​មក ការ​អះ​អាង​ជាច្រើន​ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​​ពី​ សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ក្នុង​ចំណោម​នោះ​ វីដេអូ​ឃ្លីប​មួយ​បង្ហាញ​អំពី​ទិដ្ឋភាព​លោក​ ពូ​ទីន​ និង​លោក​ ម៉ាក្រុង​ អង្គុយ​លេង​ទោង​យោង​គ្នា​ទៅ​វិញ​ទៅ​មក​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់។​ វីដេអូ​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​។​ ទោះ​​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia […]

Continue Reading

វីដេអូ​នេះ​បង្ហាញ​ទាហាន​អ៊ុយក្រែន​ដាក់​ទោស​លើ​ចោរ​លួច​ទ្រព្យ​សម្បត្តិ

ចាប់​តាំង​ពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង​មក វីដេអូ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​មួយ​នេះ ត្រូវ​បាន​ចែករំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​ទាហាន​ដាក់​ទោស​ទៅ​លើ​មនុស្ស​តាម​រយ​ៈ​ការ​ចង​នឹង​បង្គោល ហើយ​សម្រាត​ខោ​ចេញ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ការ​ប្រព្រឹត្ត​អំពើ​ទារុណ​កម្ម​ពី​សំណាក់​ទាហាន​អ៊ុយក្រែន​ទៅ​លើ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី។ វីដេអូ​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន វីដេអូ​រយៈ​ពេល​ប្រហែល ៥​នាទី​មួយ […]

Continue Reading

រូបថត Cristiano Ronaldo ហូប​បាយ​ដំណើប​ស្វាយ​ទុំ គឺ​ជា​រូបថត​កាត់​ត

តារា​ចម្រៀង​ថៃ​មួយ​រូប បាន​ហូប​ស្វាយ​ជាមួយ​បាយ​ដំណើប​នៅ​លើ​ឆាក​សម្ដែង​របស់​នាង​នៅ​ឯ​សហរដ្ឋ​អាមេរិក​កាល​ពី​ប៉ុន្មាន​ថ្មីៗ​នេះ ដែល​នាំ​ឱ្យ​តម្រូវការ​ស្វាយ​ទុំ​ និង​បាយ​ដំណើប​នៅ​ក្នុង​ប្រទេស​ថៃ​ហក់​ឡើង​ខ្ពស់។ បន្ទាប់​មក ស្រាប់​តែ​មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ Cristiano Ronaldo កីឡាករ​បាល់​ទាត់​​ដ៏​ល្បី​ល្បាញ​របស់​ពិភព​លោក ហូប​ផ្លែ​ស្វាយ​ជាមួយ​បាយ​ដំណើប ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ច្រើន​ទៅ​នឹង​រូបថត​នោះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ដំណើរការ​ស្វែង​រក​រូបថត យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត។​ ​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​មួយ […]

Continue Reading

ផ្ទាំង​ថ្ម​មួយ​នៅ​ក្នុង​រដ្ឋ​អាឡាស្កា​ ត្រូវ​បាន​កាត់​ត​​ដោយ​មាន​សំណង់​អគារ​នៅ​ពី​លើ​

រូបថត​ និង​វីដេអូ​ទេសភាព​ធម្មជាតិ​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​ ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​កាត់​ត​ មិន​ពិត​ផង​ដែរ​។ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ដែល​មាន​សំណង់​អគារ​សាង់​សង់​ពី​លើ​កំពូល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​។​ ការ​បង្ហោះ​នេះ​ បាន​ប្រតិកម្ម​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ […]

Continue Reading