សំឡេងផ្សព្វផ្សាយចុះបញ្ជីអាជីវកម្មត្រូវបានកាត់តបន្ថែមលើវីដេអូឃោសនាបោះឆ្នោត
កាលពីដើមខែនេះ អាជ្ញាធរមូលដ្ឋាននៅតាមស្រុកនានាបានចុះផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចុះបញ្ជីអាជីវកម្ម និងសិប្បកម្មក្រៅប្រព័ន្ធរបស់ពួកគេឱ្យបានមុនដាច់ខែនេះ។ បន្ទាប់មក ក៏មានវីដេអូមួយដែលបង្ហាញមនុស្សមួយក្រុមចុះផ្សព្វផ្សាយព័ត៌មាននៅតាមផ្សារនោះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ វីដេអូនេះទទួលបានការចែករំលែកបន្ត និងការបញ្ចេញមតិយ៉ាងច្រើនផុសផុល។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា វីដេអូនេះ ត្រូវបានកាត់តឱ្យខុសពីខ្លឹមសារដើម។ ការអះអាងលើបណ្ដាញសង្គម វីដេអូមួយមានរយៈពេលប្រហែល ៣នាទីកន្លះ ដែលបង្ហាញមនុស្សមួយក្រុមធ្វើដំណើរផ្សព្វផ្សាយឱ្យអាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះបញ្ជីអាជីវកម្មរបស់ខ្លួននោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន។ វីដេអូនេះ ទទួលបានការចូលទស្សនារហូតដល់ជិត ២សែនដង […]
Continue Reading