បន្ទាប់ពីការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិឡាវ និងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនៅពូល B កាលពីថ្ងៃអាទិត្យកន្លងមកនេះ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពអ្នកគាំទ្រកាន់ទង់ជាតិវៀតណាមជាច្រើន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាទិដ្ឋភាពនៅក្នុងការប្រកួតនោះ។ ការបង្ហោះនេះ ត្រូវបានចែកចាយ និងប្រតិកម្មនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម រូបថតមួយសន្លឹក ដែលបង្ហាញទិដ្ឋភាពអ្នកគាំទ្រជាច្រើនរូប ស្ថិតក្នុងសម្លៀកបំពាក់ឈុតពណ៌ក្រហម និងកាន់ទង់ជាតិវៀតណាម ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម កាលពីថ្មីៗនេះ ដោយមានការអះអាងថា ទិដ្ឋភាពនោះ គឺជាទិដ្ឋភាពអ្នកគាំទ្រវៀតណាម នាព្រឹត្តិការណ៍ស៊ីហ្គេម នៅកីឡដ្ឋានមួយ ក្នុងប្រទេសកម្ពុជា។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តរហូតដល់ទៅជិត ៣ពាន់ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ហើយក៏មានការបញ្ចេញមតិចោទសួរពីភាពត្រឹមត្រូវនៃការអះអាង និងរូបថតនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី០៣ ខែឧសភា ដែលរៀបរាប់ថា «គួរអោយព្រួយបារម្ភស៊ីហ្គេមស្រុកខ្មែរ តែសំបូរទង់ជាតិយួនច្រើនណាស់ ឃើញហើយដេកមិនលក់ទេលោកអើយ»។ Facebook Post | Archived Link រូបភាពជាមួយការអះអាងបែបនេះ ក៏ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀតផងដែរ។ សូមមើលខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ ១ (archived), ២ (archived), ៣ […]
Continue Reading