Fact-Check: តើ​ក្រុម​តាលីបង់​ព្យួរ​ក​បុរស​ម្នាក់​នឹង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​មែន​ឬទេ?

ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់ បាន​ចូល​កាន់​អំណាច​ទាំងស្រុង​លើ​ប្រទេស​អាហ្វហ្កានីស្ថាន​នា​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក​នេះ បន្ទាប់​ពី​កង​ទ័ព​អាមេរិក​សម្រេច​ដក​ចេញ​ពី​ប្រទេស​នេះ ក្រោយ​​ធ្វើ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​អស់​រយៈ​ពេល ២០​ឆ្នាំ​មក​នោះ។ ក្រោយ​ពី​ពួកគេ​ឡើង​គ្រប់​គ្រង​ប្រទេស​អាហ្វហ្កានីស្ថាន​មក រូបថត វីដេអូ និង​ព័ត៌មាន​ជាច្រើន បាន​លើក​ឡើង​អំពី​អំពើ​ហិង្សា​ដែល​ក្រុម​នេះ​ចាប់​ផ្ដើម​អនុវត្ត​ទៅ​លើ​ប្រជាជន​មួយ​ចំនួន ដែល​ជា​អ្នក​ធ្លាប់​បម្រើ​ការ​ជាមួយ​កង​ទ័ព​អាមេរិក។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​ត្រូវ​បាន​ព្យួរ​នឹង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា បុរស​ម្នាក់​នោះ ត្រូវ​បាន​ពួក​តាលីបង់​ព្យួរ​ក​នឹង​ឧទ្ធម្ភាគចក្រ​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ថ្កោល​ទោស​ទៅ​លើ​ទង្វើ​របស់​ពួក​តាលីបង់​ផង​ដែរ។ ទោះជាយ៉ាងណា […]

Continue Reading

Fact-Check: រូបថត​មួយ​សន្លឹក​នេះ​មិន​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​សម្លាប់​កង​ទ័ព​អាមេរិក​១៣​នៅ​អាហ្វហ្កានីស្ថាន​ទេ

កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក​នេះ ក្រុម​​ប្រដាប់​អាវុធ​តាលីបង់ (Taliban) បាន​វាយ​ដណ្ដើម​កាន់​កាប់​ប្រទេស​អាហ្វហ្កនីស្ថាន​ទាំង​មូល។ ខណៈ​កង​ទ័ព​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត កំពុង​ជម្លៀស​បុគ្គលិក​របស់​ពួកគេ​ចេញ​ពី​ប្រទេស​នេះ​​នោះ ការ​វាយ​ប្រហារ​មួយ​បាន​កើត​ឡើង​នៅ​ឯ​ព្រលាន​យន្តហោះ​ទីក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ដែល​បណ្ដាល​ឱ្យ​បុគ្គលិក​យោធា​អាមេរិក​ចំនួន ១៣​នាក់​ស្លាប់​ ហើយ​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស។ ក្រោយ​ហេតុការណ៍​វាយ​ប្រហារ​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក ដោយ​រៀបរាប់​ភ្ជាប់​ទៅ​នឹង​ទាហាន​អាមេរិក​ដែល​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។ រូបថត​មួយ​សន្លឹក​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​តៗ​គ្នា​ជាច្រើន​រយ​ដង។ ទោះជាយ៉ាងណា […]

Continue Reading

Fact Check: ​មិន​ទាន់​មាន​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ណា​ម្នាក់​មក​ដល់​​កម្ពុជា​នៅ​ឡើយ​ទេ​​

​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​​កាល​ពី​សប្តាហ៍​មុន​នេះ​ ពី​ការ​ទទួល​យក​​ជន​ភៀស​ខ្លួន​​ ជន​ជាតិ​អាហ្វហ្គានីស្ថាន​​ប្រមាណ​ជាង​ ៣០០​នាក់​ ​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​​បណ្តោះ​អាសន្ន​ ​មុន​នឹង​ពួក​គេ​ស្វែង​រក​​ប្រទេស​ទី​៣​​ដើម្បី​ស្នាក់​នៅ​បន្ត​។ ការ​ប្រកាស​នេះ​​ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ទាំង​ការ​សាទរ​ និង​ការ​រិះ​គន់​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​។​ ទន្ទឹម​នឹង​នេះ​​ ​មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​មនុស្សមួយ​ក្រុម​កំពុង​អង្គុយ​នៅ​ក្នុង​យន្ត​ហោះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​អះ​អាង​ថា​ ជា​​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo […]

Continue Reading