តើលោក សម រង្ស៊ី បានឈរលើកមេដៃក្បែរអាសង្ហាមែនដែរឬទេ?
ស្របពេលដែលសកម្មជនគាំទ្របក្សប្រឆាំងមួយរូបឈ្មោះអាសង្ហា ដែលកំពុងរស់នៅកូរ៉េខាងត្បូង ត្រូវបានសមត្ថកិច្ចប្រទេសនេះចាប់ខ្លួននោះ រូបថតមួយសន្លឹកបង្ហាញអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឈរលើកមេដៃកៀកនឹងសកម្មជនរូបនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម ហើយមានការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតនេះ គឺជាមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែកនូវរូបថតមួយសន្លឹកដែលបង្ហាញលោក សម រង្ស៊ី ពាក់អាវធំពណ៌ខៀវ ក្រវ៉ាត់កឆ្នូត និងស្ពាយកាបូបពីក្រោយខ្នង។ រូបថតដដែលនេះ ក៏បង្ហាញឱ្យឃើញលោក សម រង្ស៊ី បង្ហាញសញ្ញាមេដៃ និងឈរថតកៀកជាមួយនឹងសកម្មជនគាំទ្របក្សប្រឆាំងម្នាក់នៅកូរ៉េខាងត្បូង ដែលគេហៅថា អាសង្ហា។ រូបថតនេះ ត្រូវបានចែករំលែកជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនទៀត បានបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេរថា «ចប់បាត់! សម រង្ស៊ី រវល់ដើរលេងស្របពេលដែលកូនធម៌ខ្លួនឈ្មោះ អាសង្ហា ស្ថិតនៅក្នុងគុកកូរ៉េ។ ជុន ចាន់បុត្រ […]
Continue Reading