Fact Check: ជួងបុរាណមួយនេះការពិតស្ថិតនៅក្នុងប្រទេសភូមា
សម័យអង្គរ ឬអាណាចក្រខ្មែរ គឺជាអាណាចក្រមួយដែលធ្លាប់មានឥទ្ធិពលបំផុតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ភាពរុងរឿងនេះ គេអាចសម្គាល់តាមរយៈការលាតសន្ធឹងផ្ទៃដីធំទូលំទូលាយ ពោរពេញដោយប្រាសាទសិលា និងផ្ទាំងចម្លាក់រាប់ពាន់ ប្រកបដោយក្បាច់រចនាគួរឲ្យកោតស្ញប់ស្ញែង។ ទន្ទឹមនឹងនេះ មានទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតជួងបុរាណមួយសន្លឹកនៅលើបណ្តាញសង្គម និងអះអាងថានោះគឺជាជួងរបស់អាណាចក្រអង្គរ។ ការអះអាងនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់ហ្វេសប៊ុកបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា រឿងពិតក្នុងសង្គម បានបង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពជួងបុរាណដ៏ធំមួយ។ ទំព័រហ្វេសប៊ុកដដែលនេះ បានបញ្ជាក់នៅក្នុងសំណេររបស់ខ្លួនផងដែរថា ជួងនេះគឺជាជួងសម័យអាណាចក្រអង្គរ។ រូបថតភ្ជាប់ជាមួយនឹងសំណេរនេះត្រូវបានអ្នកប្រើប្រាស់ប្រតិកម្ម និងបញ្ចេញមតិចម្រុះនៅលើបណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរកាលពីពេលថ្មីៗនេះ។ រូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកដែលបានសរសេររៀបរាប់ថា «ជួងសម័យអាណាចក្រអង្គរ មិនដឹងបាត់ទៅទីណាទេ? បើស្រលាញ់វត្ថុបុរាណនេះ សូម share ទាំងអស់គ្នា! យើងស្រលាញ់ យើងអភិរក្ស ទើបប្រទេសថ្កើងថ្កាន រុងរឿងឡើងវិញ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia […]
Continue Reading