Fact-Check: តើ​រូបថត​ទាំង​នេះ​គឺ​ជា​ការ​បោះតង់​ដោយ​ជន​ជាតិ​វៀតណាម​តាម​ព្រំដែន​កម្ពុជា​មែន​ឬទេ?

ចាប់​តាំង​ពី​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​មក វៀតណាម​បាន​បោះ​តង់ និង​ដាក់​ពង្រាយ​កង​ទ័ព​របស់​ខ្លួន​ចូល​មក​តំបន់​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ដែល​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​វៀតណាម​ធ្វើ​បែប​នេះ​ក្នុង​បំណង់​អ្វី។ ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា រូបថត​ទាំង​ពីរ​សន្លឹក​នេះ បង្ហាញ​នូវ​ការ​បោះ​តង់​របស់​ជន​ជាតិ​វៀតណាម​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​ពាន់​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ២៤​ម៉ោង​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត បាន​រក​ឃើញ​ថា រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២១ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញសង្គម​ជាមួយ​ការ​អះ​អាង​​​ថា រូបថត​ទាំង​ពីរ​នេះ គឺ​ទិដ្ឋភាព​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​បោះ​តង់​នៅ​តាម​​បន្ទាត់​ព្រំដែន​កម្ពុជា។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ដល់​ទៅ​ជិត ១,០០០​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​យ៉ាង​ច្រើនផង​ដែរ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​គ្រុប​​ហ្វេសប៊ុក​ដទៃ​ទៀត ដែល​មានគណនី​ហ្វេសប៊ុក​រាប់​សិប​ពាន់​ជា​សមាជិក។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​បាន​រៀបរាប់​ថា «គ្រោះ​មហន្តរាយ​ជាតិ​បាន​មក​ដល់​ហើយ ខ្មែរអើយ​ៗ​ក្រោក​ឡើងៗ ពេល​នេះ​មេដឹកនាំ​យួន​បាន​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ចេញ​មក​បោះ​តង់​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខេត្ត​ស្វាយរៀង។ តាម​ការ​អះ​អាង​របស់​អាជ្ញាធរ​យួន បាន​បញ្ជាក់​ថា ធ្វើ​នេះ​គឺ​ដើម្បី​ការពារ​ Covid-19។ បើ​តាម​ការ​អះ​អាង​របស់​ពលរដ្ឋ​ខ្មែរ​យើង​ថា យួន​បាន​បោះតង់​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ហួស​បន្ទាត់​ព្រំដែន​រាប់​រយ​គីឡូម៉ែត្រ តែ​គ្មាន​អាជ្ញាធរ​ខ្មែរ​ណា​ហ៊ាន​ក្អក​ឡើយ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading