Fact Check: តើបុរសជាឪពុកម្នាក់នេះយំដោយសារតែការបាត់បង់ត្រីនាគរបស់ខ្លួនមែនឬ?
សព្វថ្ងៃនេះ នៅតាមបណ្តាញសង្គមនានា គឺពោរពេញទៅដោយព័ត៌មានជាច្រើន ដែលក្នុងនោះមានទាំងព័ត៌មានពិត ព័ត៌មានមិនពិត ព័ត៌មានចម្លែក ភ្ញាក់ផ្អើល និងព័ត៌មានសោកសង្រែងជាច្រើនដែលបានចែកចាយ និងផ្សព្វផ្សាយពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ក្នុងចំណោមនោះ មានព័ត៌មានមួយបានអះអាងថា បុរសម្នាក់ជាឪពុកបានយំសោក ក្រោយពីដឹងដំណឹងបាត់បង់ត្រីនាគដោយសារកូននោះ ត្រូវបានចុះផ្សព្វផ្សាយដោយភ្ជាប់រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពបុរសពីរនាក់កំពុងយំ។ ព័ត៌មាននេះ ត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមានប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថាការអះអាងភ្ជាប់ជាមួយនឹងរូបថតខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ គេហទំព័រសារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា Komsan Obsok (កម្សាន្តអផ្សុក) បានចុះផ្សាយនូវអត្ថបទបង្ហាញអំពីទិដ្ឋភាពរូបថតបុរសពីរនាក់កំពុងយំ។ រូបថតនេះ ត្រូវបានភ្ជាប់ជាមួយនឹងការសរសេរថា «តើឲ្យបន្ទោសអ្នកណា? ឪពុកយំស្ទើរតែធ្លាក់ថ្លើមក្តុកក្រោយ ត្រីនាគរបស់ខ្លួនដែលខំបង្កាត់ពូជអស់រាប់ម៉ីនដុល្លា ត្រូវរលាយ១ភ្លែតដោយសារតែកូនគាត់»។ រូបភាពផ្តាមចេញពីទំព័រសារព័ត៌មានដែលភ្ជាប់រូបថតឪពុក និងកូនប្រុសយំ ជាមួយនឹងរូបថតត្រីដែលកំពុងតែត្រូវបានដាក់អាំងចម្អិន។ Komsan Obsok News Report | Archived Link ដូចគ្នានេះផងដែរ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Sdach Reading ក៏បានចែកចាយព័ត៌មានខាងលើ […]
Continue Reading