តើ​វីដេអូ​នេះ​ជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ​ក្រោយ​ទាហាន​រំដោះ​ទឹក​ដី​បាន​ពី​រុស្ស៊ី​មែន​ឬទេ?

ខណៈ​ដែល​មាន​សេចក្ដី​រាយការណ៍​ថា កង​ទ័ព​អ៊ុយក្រែន​បាន​វាយ​ដណ្ដើម​បាន​ទឹក​ដី​ពី​ការ​កាន់​កាប់​ដោយកង​ទ័ព​រុស្ស៊ី​មក​វិញ​នោះ វីដេអូ​ឃ្លីប​មួយ​ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ទិដ្ឋភាព​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ ក្រោយ​កង​ទ័ព​រំដោះ​បាន​ទឹក​ដី​ពី​រុស្ស៊ី។ វីដេអូ​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​លើ​វីដេអូ​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​ដែល​បង្ហាញ​ក្រុម​មនុស្ស​ដ៏​ច្រើន​ហ៊ោ​កញ្ចៀវ​នៅ​ក្នុង​ហាង​អាហារ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហោរ​អបអរ​សាទរ បន្ទាប់​ពី​កង​ទ័ព​អ៊ុយក្រែន​រំដោះ​បាន​ទឹក​ដី​ជាច្រើន […]

Continue Reading