Fact Check: តើ​លោក​ ទ្រី​ ភាព​ ថត​រូប​​កាន់​កូន​ឈើ​មែន​ទេ​?

បរិស្ថាន​ និងធន​ធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ថ្មី​ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ស​ង្គម​យក​មក​ជជែក​ ដេញ​ដោល​ និង​ធ្វើ​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ចំនួន​ ៣​​នាក់ នា​ពេល​ថ្មី​ៗ​នេះ។​ ​​ជាក់​ស្តែង​ ការ​រិះគន់​នេះ​ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​លោក​ ទ្រី​ ភាព​ ផង​ដែរ​ ដោយ​ក្នុង​នោះ​រូបថត​របស់​លោក ទ្រី​ ភាព​ កាន់​កូន​ឈើ​មួយ​សន្លឹក​​នេះ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ​ ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមជា​ច្រើន​។ ទោះ​​ជា​យ៉ាង​ណា​ ការ​​ផ្ទៀង​ផ្ទាត់​របស់​យើង​បាន​បង្ហាញ​ថា រូបថត​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​វា​ត្រូវ​បាន​កែច្នៃ​មុន​នឹង​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​​ពី​​ថ្ងៃ​​ទី​​២៤​​​​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​មាន​អ្នក​​ប្រើ​ហ្វេស​ប៊ុក​​ម្នាក់​​ ​​​​​​បង្ហោះ​​រូប​​ថត​​ចំនួន​ពីរ​​សន្លឹក​​​​​​ ដែល​ក្នុង​មួយ​សន្លឹក​នោះ​ បាន​បង្ហាញ​​អំពី​​រូប​ថត​របស់​លោក​ ទ្រី​ ភាព​ កំពុង​តែ​កាន់​កូន​ឈើ​មួយ​ដើម​ ដោយ​មាន​តួ​អក្សរ​សរសេរ​ថា​ «ខ្ញុំ​ស្រលាញ់​ដើម​ឈើ​» បោះ​ពុម្ភ​នៅ​លើ​អាវយឺត​របស់​លោក​។​ លោក​ ទ្រី​ ភាព​ ត្រូវ​បាន​គេ​ស្គាល់​ថា ​គឺ​ជា​អគ្គ​នាយក​របស់​​ក្រុម​ហ៊ុន​​ទ្រី​ ភាព ​​គ្រុប​​។ រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។ រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ ដោយ​អម​ជាមួយ​នឹង​រូប​ថត​ថា​​ «​​​សម័យ​តេជោ​៖ អ្នក​ការពារ​បរិស្ថាន​ ធន​ធាន​ធម្មជាតិ​និង​ការពារ​ព្រៃ​ឈើ​ក្លាយ​ជា​ជន​ក្បត់​ជាតិ​ […]

Continue Reading