ផ្ទាំងថ្មមួយ មានសណ្ឋានជាសត្វស្វាហ្គោរីឡា ជារូបថតកាត់ត
រូបថត និងវីដេអូឃ្លីបនៃទេសភាពធម្មជាតិជាច្រើន ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមនានា ក្នុងនោះមានទាំងរូបថត និងវីដេអូក្លែងក្លាយផងដែរ។ ក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពផ្ទាំងថ្មមានទម្រង់រូបរាងជាសត្វស្វាហ្គោរីឡា ត្រូវបានទំព័រហ្វេសប៊ុកមួយបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនានាជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលទំព័រហ្វេសប៊ុក បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកាត់ត។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយមានឈ្មោះថា Beauty Love បង្ហោះរូបថតមួយសន្លឹក ដោយបង្ហាញអំពីទិដ្ឋភាពផ្ទាំងថ្មមួយ មានសណ្ឋាន និងទម្រង់ដូចទៅនឹងសត្វស្វាហ្គោរីឡា (Gorilla)។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកបញ្ចេញប្រតិកម្មចម្រុះ និងចែកចាយជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គមនាពេលថ្មីៗ។ រូបថតខាងលើនេះអាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដ ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបញ្ចេញមតិ និងចែករំលែកបន្តៗគ្នា។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើ សរសេររៀបរាប់ជាភាសាអង់គ្លេសថា «Gorilla Rocks» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ផ្ទាំងថ្មសត្វស្វាហ្គោរីឡា»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ […]
Continue Reading