ផ្ទាំង​ថ្ម​មួយ​ មាន​សណ្ឋាន​ជា​សត្វ​ស្វា​ហ្គោរីឡា​ ជា​រូប​ថត​កាត់​ត​

Altered International

រូប​ថត​ និង​វីដេអូ​ឃ្លីប​នៃ​ទេស​ភាព​ធម្មជាតិ​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នានា​​ ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​ក្លែង​ក្លាយ​ផង​ដែរ​។​ ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ផ្ទាំង​ថ្ម​មាន​ទម្រង់​រូប​រាង​ជា​សត្វ​ស្វា​ហ្គោរីឡា​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នា​នា​ជា​ច្រើន​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​មាន​ឈ្មោះ​ថា​ Beauty Love បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដោយ​បង្ហាញ​អំពី​ទិដ្ឋភាព​ផ្ទាំង​ថ្ម​មួយ​ មាន​សណ្ឋាន​ និង​ទម្រង់​ដូច​ទៅ​នឹង​សត្វ​ស្វា​ហ្គោរីឡា​ (Gorilla)។​ រូប​ថត​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​។​

រូប​ថត​ខាង​លើ​នេះ​អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត​ៗ​គ្នា​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាងលើ​ សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «Gorilla Rocks»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ផ្ទាំង​ថ្ម​សត្វ​ស្វា​ហ្គោរីឡា​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ ដែល​ត្រូវ​បាន​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មួយ​សន្លឹក​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នៃ​ផ្ទាំង​ថ្ម​មួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហ​ទំព័រ​ Dreamstime។​ គេហ​ទំព័រ​ដដែល​នេះ​ ពុំ​បាន​បង្ហាញ​សណ្ឋាន​ដូច​ជា​សត្វ​ស្វា​ហ្គោរីឡា​បេះ​បិទ​ដូច​ទៅ​នឹង​ការ​បង្ហោះ​ខាង​លើ​នោះ​ឡើយ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ បាន​សរសេរ​ និង​បញ្ជាក់​អំពី​ទីតាំង​ជា​ភាសា​អង់គ្លេស​ថា​ «Famous Faraglioni rocks off the island of Capri, view from sea under vast blue skies, Italy»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ផ្ទាំង​ថ្ម​ហ្វារ៉ាហ្គីអូនី​ (Faraglioni) ដ៏​ល្បី​នៅ​កោះ​កាប៊្រី​ (Capri)​ ពី​លំហ​សមុទ្រ​ ក្រោម​មេឃ​ពណ៌​ខៀវ​ នៃ​ប្រទេស​អ៊ីតាលី​»​។​

Dreams Time Link | Archived Link

ដូច​គ្នា​នេះ​ គេហទំព័រ​ Alamy ក៏​បាន​ផ្តល់​នូវ​ព័ត៌មាន​ និង​ទីតាំង​លម្អិត​អំពី​រូប​ថត​មួយ​សន្លឹក​ខាង​លើ​ផង​ដែរ​។​ ផ្ទាំង​ថ្ម​មួយ​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ជា​ទូ​ទៅ​ថា​​ ផ្ទាំង​ថ្ម​ហ្វារ៉ាហ្គីអូនី​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​។​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​​ពី​គេហ​ទំព័រ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Boats cruising around the Faraglioni rocks in the Tyrrhenian sea, along the coast of the island of capri, Italy»​ និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទូក​ជិះ​ជុំវិញ​ផ្ទាំង​ថ្ម​ហ្វារ៉ាហ្គីអូនី​​ (Faraglioni) ក្នុង​សមុទ្រ​ទីរិនៀន​ (Tyrrhenian) តាម​បណ្តោយ​ឆ្នេរ​នៃ​កោះ​កាប្រ៊ី​ ក្នុង​ប្រទេស​អ៊ីតាលី»​។​

Alamy Link | Archived Link

រូប​ថត​មាន​ទម្រង់​ដូច​គ្នា​មួយ​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហ​ទំព័រ​ Italy Cat ផង​ដែរ​។​ គេហ​ទំព័រ​ដដែល​ ក៏​បាន​បញ្ជាក់​អំពី​ទីតាំង​នៃ​តំបន់​មួយ​នេះ​ ជា​ភាសា​អង់​គ្លេស​ផង​ថា​ «The Faraglioni is one of the most important symbols of Capri. The tallest one measures 109 meters. They can only be reached by boat, and it is a natural spectacle»​ និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​ផ្ទាំង​ថ្ម​ហ្វារ៉ាហ្គីអូនី​​ គឺ​ជា​និមិត្ត​សញ្ញា​ដ៏​សំខាន់​បំផុត​មួយ​នៃ​កោះ​កាប្រ៊ី​ (Capri)។ កម្ពស់​ខ្ពស់​បំផុត​នៃ​ផ្ទាំង​ថ្ម​នេះ​ គឺ​មាន​ប្រមាណ​ ១០៩​ម៉ែត្រ​។ ពួក​យើង​អាច​​ទៅ​ដល់​ទីនោះ​បាន​ តាម​រយៈ​តែ​ទូក​ប៉ុណ្ណោះ​ ហើយ​វា​ជា​ទស្សនីយភាព​ធម្មជាតិ​ដ៏​ស្អាត​មួយ​»​។​

Italy Cat Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​ដូច​ដែល​រៀប​រាប់​ខាង​លើ​ត្រូវ​បាន​កាត់​ត​ មុន​នឹង​បង្ហោះ​ និង​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ស្គាល់​ថា​ គឺ​ជា​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​ហ្វារ៉ាហ្គីអូនី​​ (Faraglioni rocks) ដែល​មាន​ទីតាំង​ស្ថិត​នៅ​កោះ​កាប្រ៊ី​ (Capri Island) ក្នុង​ប្រទេស​អ៊ីតាលី​។​ ផ្ទាំង​ថ្ម​មួយ​នេះ​ ពុំ​បាន​បង្ហាញ​សណ្ឋាន​ និង​រូប​រាង​ដូច​បេះ​បិទ​ទៅ​នឹង​សត្វ​ស្វា​ហ្គោរីឡា​ ដូច​ដែល​បង្ហោះ​ខាង​លើ​នោះ​ឡើយ​។​

Avatar

Title:ផ្ទាំង​ថ្ម​មួយ​ មាន​សណ្ឋាន​ជា​សត្វ​ស្វា​ហ្គោរីឡា​ ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *