Fact-Check: ភូមិ​កំណើត​​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន នៅ​តែ​ជា​ទឹក​ដី​កម្ពុជា​ដដែល

ការ​គូស​វាស និង​កំណត់​បង្គោល​ព្រំដែន​រវាងកម្ពុជា និង​ប្រទេស​ជិត​ខាង តែង​តែ​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ ហើយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ជា​ពិសេស​ការ​គូស​​ខ្សែ​បន្ទាត់​ព្រំដែន​ និង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ ថ្មីៗ​នេះ បញ្ហា​នេះ​បាន​លេច​ឡើង​លើ​បណ្ដាញ​សង្គម​ជា​ថ្មី ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​បាន​អះអាង​ថា ទឹក​ដី​កម្ពុជា​នៅ​ត្រង់​ចំណុច​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ខាង​ប្រទេស​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading

Fact-Check: តើ​ផ្ទះ​ទាំង​នេះ​ជា​លំនៅឋាន​សម្រាប់​និគម​ជន​វៀតណាម​នៅ​ខេត្ត​កំពង់ឆ្នាំង​​មែន​ទេ?

កាល​ពីចុង​ឆ្នាំ​២០១៩​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ផែនការ​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ការ​ផ្លាស់​ទី​ប្រជាជន ៤ ៥៦៣​គ្រួសារ​ពី​ការ​រស់​នៅ​លើ​ទឹក មក​រស់នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ចុង​ឆ្នាំ​នោះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤ ៥០០​គ្រួសារ​នោះ ក៏​មាន​ដែរ​ជន​ជាតិ​វៀតណាម ២ ៤៨០​គ្រួសារ។ ចាប់​តាំង​ពី​ពេល​នោះ​មក ផែនការ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​រូបថត​ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​មួយ​កន្លែង​ជាមួយ​ការ​អះ​អាង​ដែល​មាន​ន័យ​ថា […]

Continue Reading