Fact Check: តើក្រុមតាលីបង់ពិតជាបានរាំលេងសប្បាយ ក្រោយពីបានដណ្តើមទីក្រុងកាប៊ុលមែនឬ?
កាលពី២សប្ដាហ៍មុននេះ ក្រុមតាលីបង់បានចូលទៅកាន់កាប់រដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន ដោយបានធ្វើដំណើរសម្រុកទៅកាន់គោលដៅសំខាន់ៗចំនួន ២កន្លែង គឺទីស្នាក់ការកណ្ដាលនៃនាយកដ្ឋានសន្តិសុខជាតិ និងក្រសួងទំនាក់ទំនង។ ការវាយដណ្តើម និងគ្រប់គ្រងរដ្ឋធានីនៃប្រទេសមួយនេះ ក៏បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះវីដេអូឃ្លីបមួយបង្ហាញអំពីទិដ្ឋភាពមនុស្សកាន់កាំភ្លើងមួយក្រុមកំពុងតែរាំសប្បាយនៅក្នុងកម្មវិធីមួយ។ វីដេអូនេះត្រូវបានគេចែកចាយ និងអះអាងថា គឺជាក្រុមតាលីបង់ក្រោយពីបានដណ្តើមរដ្ឋធានីកាប៊ុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា ការអះអាងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះវីដេអូឃ្លីបមួយ ដែលមានរយៈពេលប្រមាណជាង៤នាទី ដោយបានបង្ហាញអំពីទិដ្ឋភាពក្រុមមនុស្សកំពុងតែរាំលេងសប្បាយ។ អ្នកប្រើប្រាស់ដដែលនេះ ក៏បានសរសេរសំណេរអះអាងផងដែរថា ក្រុមមនុស្សទាំងនោះ គឺជាក្រុមតាលីបង់ដែលទើបតែដណ្តើមបានទីក្រុងកាប៊ុលនាពេលថ្មីៗនេះ។ វីដេអូភ្ជាប់ជាមួយនឹងការអះអាងនេះ ត្រូវបានបញ្ចេញមតិចម្រុះ និងចែកចាយតៗគ្នាជាច្រើនដងផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍អ្នកប្រើប្រាស់ហ្វេសប៊ុកបានសរសេររៀបរាប់ថា «ក្រោយពួកគេដណ្ដើមបានក្រុងកាប៊ុល ពួកតាលីបង់បានរាំលេងយ៉ាងសប្បាយ»។ Facebook Post | Archived Link ដូចគ្នានេះផងដែរ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Spean Newstv ក៏បានបង្ហោះនូវវីដេអូឃ្លីបមួយនេះផងដែរ […]
Continue Reading