Fact Check: ទឹក​ធ្លាក់​មួយ​នេះ​មិន​មែន​ស្ថិត​នៅ​កោះ​ប៉ែន​ឡើយ​

ស្ថិត​នៅតាម​​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់​ចាម​ កោះ​ប៉ែន​ ជា​កន្លែង​សម្រាក​លម្ហែ​កាយ​យ៉ាង​ស្រស់​ស្អាត​ក្រៃ​លែង​ និង​ជា​តំបន់​កម្សាន្ត​មួយ​ដែល​សម្បូណ៍​ទៅ​ដោយ​បរិយាកាស​បរិសុទ្ធ​ ឆ្នេរ​ខ្សាច់​ពណ៌​ស​ ​ជាមួយ​នឹង​ស្ពាន​ធ្វើ​អំពី​ឈើ​ឫស្សី​ដ៏​ស្រស់​ត្រកាល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​។ ទន្ទឹម​នឹង​នោះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​ទឹក​ធ្លាក់ដ៏​ស្រស់​ស្អាត​​ចំនួន​៣​​សន្លឹកនៅ​លើ​បណ្តាញ​សង្គម​​ និង​បាន​អះ​អាង​ថា​ទឹក​ធ្លាក់​នោះ​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​លើ​កោះ​ប៉ែន​ ខេត្ត​កំពង់​ចាម​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​​តៗ​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia […]

Continue Reading