Fact-Check: ព្រះសង្ឃបូជាព្រះកាយក្នុងភ្នក់ភ្លើងមិនមែនជាព្រះសង្ឃខ្មែរកម្ពុជាក្រោមទេ
ការបាត់បង់ទឹកដីកម្ពុជាក្រោមទៅវៀតណាម គឺជាប្រធានបទនៃការជជែក និងការចែករំលែកជាច្រើនឆ្នាំមកហើយ។ ការដាក់បញ្ចូលទឹកដីកម្ពុជាក្រោមទៅវៀតណាម ត្រូវបានរៀបចំជាពិធីរំលឹកជារៀងរាល់ឆ្នាំនៅថ្ងៃទី៤ មិថុនា ពីសំណាក់ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅកម្ពុជា និងរស់នៅបណ្ដាប្រទេសដទៃទៀត។ ទន្ទឹមគ្នានេះ វីដេអូឃ្លីបមួយត្រូវបានបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ព្រះសង្ឃក្នុងវីដេអូនោះ គឺជាព្រះសង្ឃខ្មែរក្រោមដែលបានបូជាព្រះកាយខ្លួនឯង ដើម្បីការពារសាសនា វប្បធម៌ ប្រពៃណី និងពលរដ្ឋខ្មែរកម្ពុជាក្រោម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរកឃើញថា ការអះអាងលើវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះវីដេអូមួយដែលបង្ហាញនូវព្រះសង្ឃមួយអង្គបូជាព្រះកាយទាំងរស់នៅក្នុងភ្នក់ភ្លើង។ ទំព័រហ្វេសប៊ុកមួយនេះ បានអះអាងថា ព្រះសង្ឃខ្មែរកម្ពុជាក្រោមបានបូជាព្រះកាយនៅក្នុងភ្នក់ភ្លើង ដើម្បីរក្សាសាសនា វប្បធម៌ ប្រពៃណី និងរក្សាទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្ននេះស្ថិតនៅជាផ្នែកមួយនៃប្រទេសវៀតណាម។ វីដេអូឃ្លីបជាមួយការអះអាងបែបនេះ ត្រូវបានអ្នកប្រើហ្វេសប៊ុកចែករំលែករាប់រយដង ហើយអ្នកប្រើហ្វេសប៊ុកជាច្រើនទៀត បានបញ្ចេញប្រតិកម្ម និងមតិយោបល់ចម្រុះបែបទៅនឹងវីដេអូឃ្លីបមួយនេះ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ រៀបរាប់ថា «ការបូជាព្រះកាយរបស់ព្រះសង្ឃកម្ពុជាក្រោម ដើម្បីរក្សាសាសនា វប្បធម៌ ប្រពៃណី និងរក្សាទឹកដីកម្ពុជាទុកឱ្យកូនខ្មែរជំនាន់ក្រោយ»។ Facebook Post | Archived Link ការពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់នូវវីដេអូឃ្លីបមួយនេះ […]
Continue Reading