Fact-Check: តើ​រូបថត​នេះ​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មែន​ទេ?

ប្រវត្តិសាស្ត្រ​កម្ពុជា–វៀតណាម តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជារឿយៗ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​អះ​អាង​ថា ជា​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា ដែល​រស់នៅ​វៀតណាម​ខាង​ត្បូង​សព្វថ្ងៃ​នេះ។ រូបថត​ជាមួយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ខ្មែរ​កម្ពុជា​ក្រោម​ស្រឡាញ់​ទឹក​ដី​កេរ្តិ៍​ដូនតា […]

Continue Reading

Fact Check: អ្នក​ទោសដែលចង​ភ្ជាប់​​នឹង​ច្រវាក់​​នោះ​​ មិន​មែន​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទេ​

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​សូវ​ជា​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហាដែល​ទាក់​ទង​ទៅ​នឹង​​ទឹក​ដី​កម្ពុជា​ក្រោម និង​ប្រជាជន​ខ្មែរ​រស់​នៅ​ទីនោះ ដែល​ត្រូវ​បាន​ចែក​រំលែក និង​ជជែក​ដេញ​ដោល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​ត្រូវ​បាន​ចង​ជាម​ួយ​នឹង​ច្រវាក់​ជើង​ និង​រាង​កាយ​នោះ ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ហ្វេសប៊ុក​ម្នាក់​ បាន​អះ​អាង​ថា​​គឺ​ជា​ទិដ្ឋ​ភាព​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ពី​សំណាក់​ជន​ជាតិ​វៀត​ណាម​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា […]

Continue Reading

Fact-Check: តើ​រូបថត​ទាំង​នេះ​បង្ហាញ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ដើម​ស.វ.​ទី​​១៩​មែន​ទេ?

ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​សតវត្សរ៍​ទី​១៩​ពី​សំណាក់​​កង​ទ័ព​វៀតណាម​នាពេល​នោះ តែង​តែ​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​រម្លឹក​ឡើង​វិញ​ជានិច្ច។ ក្នុង​ចំណោម​នោះ រូបថត​មួយ​ចំនួន​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​ព្រឹត្តការណ៍​ប្រវត្តិសាស្ត្រ​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ដល់​ទៅ​រាប់​ពាន់​ដឹង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​ទាំង​នោះ ត្រូវ​បាន​អះ​អាង​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​បួន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​រូបថត​ស​ខ្មៅ​ទាំង​នោះ បង្ហាញ​ការ​​ប្រហារ​ជីវិត​មនុស្ស​ដោយ​កាត់​ក្បាល​ […]

Continue Reading

Fact-Check: ឧកញ៉ា សឺន គុយ ត្រូវ​បាន​​ទាហាន​វៀតណាម​នៃ​រាជ​វង្ស​ង្វៀន​សម្លាប់​នៅ​ឆ្នាំ​១៨៤១

ខណៈ​ដែល​ពិធី​រំលឹក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នោះ ប្រធាន​បទ​ទឹក​ដី​កម្ពុជា​ក្រោម និង​ប្រជាជន​ខ្មែរ​នៅ​ទីនោះ ត្រូវ​បាន​ចែក​រំលែក និង​ជជែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​ខ្លី​មួយ​ដែល​បង្ហាញ​រូប​គំនូរ​រស់​រវើក​នៃ​វីរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមជាមួយ​សំឡេង​រៀប​រាប់​ថា បុព្វ​បុរស​ខ្មែរ​កម្ពុជា​រូប​នេះ ត្រូវ​បាន​របប​វៀតណាម​កុម្មុនីស្ត​សម្លាប់។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​រៀប​រាប់​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​​ដែល​បង្ហាញ​រូប​គំនូ​រស់​រវើក​នៃ​បុរស​ម្នាក់។ […]

Continue Reading