Fact-Check: ឱសថ​បុរាណ​ចិន​លានហួ ឈីងវ៉េន មិន​មែន​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩​ទេ

ឱសថ​បុរាណ​ចិន ​លៀនហួ ឈីងវ៉េន (Lianhua Qingwen)​ចំនួន ៨៨,០០០​ប្រអប់ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​នេះ ដែល​ពិធី​ប្រគល់ និង​ទទួល​ឱសថ​បុរាណ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ឡើ​នៅ​ទីស្ដីការ​ក្រសួង​សុខាភិបាល​រវាង​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian)។ ឱសថ​បុរាណ​ចិន​នេះ ត្រូវ​បាន​ផ្ដល់​ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​សភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​កម្ពុជា ក្រោម​ទម្រង់​ជា​ជំនួយ​សម្រាប់​ចូល​រួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ចំ​ពេល​ដែល​កម្ពុជា​កំពុង​តែ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នោះ។ ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​អំពី​ពិធី​ប្រគល់ និង​ទទួល​ឱសថ​បុរាណ​នេះ មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ថា វា​គឺ​ជា​ឱសថ​ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩។ ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រាប់​រយ​ដង​យ៉ាង​ឆាប់​រហ័ស និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​ផង​ដែរ។ ទោះជាយ៉ាងណា ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ផង​ដែរ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា​នេះ ការ​អះ​អាង​លើ​ទំព័រ​ហ្វេសប៊ុក​​មួយ បាន​និយាយ​ថា ឱសថ​បុរាណ​ចិន លានហួ ឈីងវ៉េន (Lianhua Qingwen ឬ LHQW) គឺ​ជា​គ្រាប់​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​ ៤​សន្លឹក ក្នុង​នោះ​រូបថត ២​សន្លឹក បង្ហាញ​ពី​គ្រាប់ និង​ប្រអប់​ឱសថ​នោះ​ដោយ​មាន​ការ​សរសេរ​ថា […]

Continue Reading