Fact-Check: តើលោក ស ខេង និងលោក សម រង្ស៊ី ជួបគ្នានៅប្រទេសបារាំងមែនឬទេ?
ថ្មីៗនេះ ក្រសួងមហាផ្ទៃបានជូនដំណឹងថា រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានធ្វើដំណើរទៅប្រទេសបារាំងរយៈពេលពីរសប្ដាហ៍សម្រាប់«ធុរៈផ្ទាល់ខ្លួន»។ ដំណើររបស់រដ្ឋមន្ត្រីមហាផ្ទៃរូបនេះទៅប្រទេសបារាំង នាំឱ្យមានការអះអាងលើបណ្ដាញសង្គមថា លោក ស ខេង និងលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅឯប្រទេសបារាំងផងដែរនោះ បានជួបពិភាក្សាគ្នា។ អ្នកប្រើប្រាស់បណ្ដាញសង្គម ថែមទាំងបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញលោក ស ខេង ចាប់ដៃគ្នាជាមួយលោក សម រង្ស៊ី ផងដែរ។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ក្នុងនោះមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនជឿថា មេដឹកនាំទាំងពីររូបនេះ បានជួបគ្នាមែន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែសីហាកន្លងមកថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចផងនោះ ចាប់ដៃគ្នាជាមួយលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេស។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែល អះអាងថា លោក ស ខេង និងលោក […]
Continue Reading