Fact-Check: តើ​រូបថត​នេះ​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មែន​ទេ?

ប្រវត្តិសាស្ត្រ​កម្ពុជា–វៀតណាម តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជារឿយៗ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​អះ​អាង​ថា ជា​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា ដែល​រស់នៅ​វៀតណាម​ខាង​ត្បូង​សព្វថ្ងៃ​នេះ។ រូបថត​ជាមួយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ខ្មែរ​កម្ពុជា​ក្រោម​ស្រឡាញ់​ទឹក​ដី​កេរ្តិ៍​ដូនតា បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​រូប​ស្មូនមនុស្ស​ស្ថិត​ក្នុង​សម្លៀក​បំពាក់​កង​ទ័ព ហើយ​ធ្វើ​ទារុណកម្ម​ទៅ​លើ​មនុស្ស។ ទំព័រហ្វេសប៊ុក​ដដែល អះអាង​ថា រូប​ស្មូន​នេះ គឺ​បង្ហាញ​ពី​ទង្វើ​ទារុណកម្ម​ដែល​ទាហាន​វៀតណាម​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម នៅ​ភាគ​ត្បូង​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ។ រូបថតជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​ខាង​លើ ដែល​សរសេរ​រៀបរាប់​ថា «ប្រវត្តិសាស្ត្រ​អា​យួន​ធ្វើ​បាប​ខ្មែរ កូន​ចៅ​គ្រប់​ជំនាន់ គួរ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់ មួយ​ណា​ជា​មិត្ត មួយ​ណា​ជា​សត្រូវ​ស៊ូ​ពូ សូម​យល់​បាន​ច្បាស់ កុំ​ឱ្យ​ប្រវត្តិសាស្ត្រ​កុហក​យើង​បាន​ណា»។ Facebook Post | Archived ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់ផ្ដើម​​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត និង​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត Yandex ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​រូបថត​មួយ​សន្លឹក​នេះ និង​ព័ត៌មាន​លម្អិត​អំពី​រូបថត​នេះ​ផង​ដែរ។ […]

Continue Reading