ទាហាន​ដែល​ត្រូវ​បាន​អះ​អាង​ថា​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន​ នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ

កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ​ ហើយ​ការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​មីនា​នេះ។ ថ្មីៗ​នេះ​ទៀត កម្ពុជា​ក៏​ចាប់ផ្ដើម​​ចាក់​វ៉ាក់សាំង​ CoviShield​ សម្រាប់​ពលរដ្ឋ​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង។ កម្ពុជា​ទទួល​បាន​​វ៉ាក់សាំង Covishield ដែល​ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca ​នៅ​ក្រោម​យន្តការ​សម្រប​សម្រួល​របស់​អង្គការ​សុខភាព​ពិភព​លោក។ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន បាន​ជំរុញ​ឱ្យ​មាន​នូវ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​នេះ ដែល​នាំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​បន្ថែម​ទៀត​ទៅ​លើ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ចិន​មួយ​ប្រភេទ​នេះ។ ទោះជា​យ៉ាងណា ការ​ផ្ទៀត​ផ្ទាត់​ការ​ពិត​ បាន​បង្ហាញ​ការ ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា​នេះ គណនី​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ជា​បន្ត​បន្ទាប់ បន្ទាប់​ពី​ពួកគេ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម (Sinopharm)។ គណនី​ហ្វេសប៊ុក​មួយ​នេះ បាន​ក្រើន​រំឭក​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ចិន​នេះ។ គណនី​ហ្វេសប៊ុក​មួយ​នេះ​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​​រូបថត​បុរស ២​នាក់ និង​ប័ណ្ណ​ព័ត៌មាន​ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង​។ ការ​អះ​អាង​បែប​លើ​បណ្ដាញ​សង្គម​នេះ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​។ រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​នេះ រៀបរាប់​ថា «អ្នក​ចាក់​វ៉ាក់សាំង​ចិន​ស្លាប់​បណ្ដើរៗ​ហើយ​បង​ប្អូន។ ជន​រួម​ជាតិ​ខ្មែរ​សូម​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន​ក្រែង​ចាក់​បះ​វ៉ាក់សាំង​ចិន»។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ក៏​បាន​អះ​អាង​​ថា ពិធី​បុណ្យ​សព​មួយ​កំពុង​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​សម្រាប់​បុរស​ម្នាក់​ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ចិន​ ដែល​វ៉ាក់សាំង​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយ​ទេ។  […]

Continue Reading