Fact-Check: តើ​លោក ស ខេង និង​លោក សម រង្ស៊ី ជួប​គ្នា​នៅ​ប្រទេស​បារាំង​មែន​ឬទេ?

ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ​បាន​ជូន​ដំណឹង​ថា រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​រយៈ​ពេល​ពីរ​សប្ដាហ៍​សម្រាប់​«ធុរៈ​ផ្ទាល់​ខ្លួន»។ ដំណើរ​របស់​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​រូប​នេះ​ទៅ​ប្រទេស​បារាំង នាំ​ឱ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក ស ខេង និង​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ឯ​ប្រទេស​បារាំង​ផង​ដែរ​នោះ បាន​ជួប​ពិភាក្សា​គ្នា។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ថែម​ទាំង​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​លោក ស ខេង ចាប់​ដៃ​គ្នា​ជាមួយ​លោក សម រង្ស៊ី ផង​ដែរ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ជឿ​ថា មេដឹកនាំ​ទាំង​ពីរ​រូប​នេះ បាន​ជួប​គ្នា​មែន។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​ រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជ​ន​កម្ពុជា​កំពុង​កាន់​អំណាច​ផង​នោះ ចាប់​ដៃ​គ្នា​ជាមួយ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​ អះ​អាង​ថា លោក ស ខេង និង​លោក […]

Continue Reading

Fact Check: រូប​ថត​និស្សិត​ជន​ជាតិ​​អាហ្វហ្កានីស្ថាន ត្រូវ​បាន​កាត់​ត​ជា​តា​រា​ចម្រៀង​ស្រី​ខ្មែរ​

រាជនី​សំឡេង​​មាស​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​កាល​ពី​ជំនាន់​ដើម​អ្នក​ស្រី​ រស់ សេរី​សុទ្ធា​​, អ្នក​ស្រី​ប៉ែន​ រ៉ន​​, និង​អ្នក​ស្រី​ហួយ​ មាស​ សុទ្ធ​សឹង​តែ​ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​អំឡុង​ទស្សវត្ស​ទី​៦០​ រហូត​មក​​ដល់​ពេល​បច្ចុប្បន្ន​យើង​នេះ​។​ ក្នុង​ចំណោម​នោះ​​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​ស្រី​ចំនួន​៣​នាក់​ និង​​អះ​អាង​ថា​នោះ​គឺ​ជា​​ទិដ្ឋ​ភាព​អ្នក​ស្រី​ រស់​ សេរី​សុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​ និង​អ្នក​ស្រី​ ហួយ​ មាស ខណៈ​ពេល​ដែល​ពួក​គាត់​ចេញ​ពី​សាលា​រៀន​។​  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Today-ថ្ងៃនេះ បាន​ធ្វើ​ការ​បង្ហោះ​នូវ​រូប​ថត​ស្រ្តី​៣នាក់​កំពុង​ដើរ​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​។​ រូប​ថត​ដដែល​នេះ​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​អះ​អាង​ថា​ គឺ​ជា​តារា​ចម្រៀង​ស្រី​របស់​ខ្មែរ​ដែល​ក្នុង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​កំពូល​តា​រា​ចម្រៀង​អ្នក​ស្រី​ រស់​ សេរីសុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​, និង​អ្នក​ស្រី​ ហួយ​ មាស។​ រូប​ថត​ និង​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «រូប​ស៊ីវិល័យ​តារា​ចម្រៀង​ខ្មែរ​ឆ្នាំ​៦០​,៧០​ មិន​ចាញ់​តារា​ចម្រៀង​សម័យ​បច្ចុប្បន្ន​ទេ​។ […]

Continue Reading

Fact Check: ​រូប​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាន់​ដោយ​លោក​ប្រធានាធិបតី​ ត្រាំ​ គឺ​ជា​រូប​ថត​កាត់​ត​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ទទួល​រង​នូវ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​កាន់​បង្ហាញ​រូប​ថត​លោក​ ហ៊ុន​ សែន​ ដោយ​ភា្ជប់​នឹង​ការ​សរសេរ​ថា​លោក​ ហ៊ុន សែន​ គឺ​ជា​មេ​ផ្តាច់​ការ​នោះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៩​កន្លង​មក​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ដូណាល់​ ត្រាំ​ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក កំពុង​​កាន់​រូប​ថត​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ លោក​ ហ៊ុន​ សែន​។​ រូប​ថត​ដដែល​នេះ​ ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ផង​ថា​ «ទិស​ដៅ​យើង​បន្ទាប់​ទៀត​ គឺ​មេ​ផ្តាច់​ការ​ ហ៊ុន​ សែន​»​។​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយនឹង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដែល​បានសរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​ថា​ «បើ​យើង​ជា​ខ្មែរ​ត្រូវ​តែ​ក្រោក​ឈរ​ឡើង​កម្ចាត់​មេដឹកនាំ​ផ្ដាច់​ការ​ចោល​ […]

Continue Reading

Fact-Check: តើ​នាវា​ទាំង​នេះ​ដឹក​ជញ្ជូន​ថ្ម និង​ខ្សាច់​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​មែន​ឬទេ?

អាជីវកម្ម​បូម​ខ្សាច់​ និង​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស គឺ​ជា​បញ្ហា​រស៊ើប​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រង​ការ​រិះ​គន់​យ៉ាង​ច្រើន​ជុំ​វិញ​បញ្ហា​នេះ​កាល​ពី​ជាង ៥​ឆ្នាំ​មុន។ បញ្ហា​មួយ​នេះ ក៏​ត្រូវ​បាន​ផុស​ផុល​ឡើង​វិញ ក្រោយ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បាន​បង្ហោះ​រូបថត​បី​សន្លឹក​ដែល​បង្ហាញ​នាវា​ដឹក​ជញ្ជូន​ខ្សាច់​នៅ​ផ្លូវ​ទឹក​ដែល​គេ​មិន​មាន​បញ្ជាក់​ទីតាំង​ច្បាស់​លាស់។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នោះ អះ​អាង​ថា នាវា​ទាំង​នោះ គឺ​ជា​នាវា​វៀតណាម​ដែល​ដឹក​ជញ្ជូន​ខ្សាច់​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។ ទោះ​ជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបថត​ចំនួន​បី​សន្លឹក​ដែល​បង្ហាញ​នាវា​ដឹក​ខ្សាច់​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​មួយ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា នាវា​ទាំង​នោះ គឺ​ជា​សាឡាង​វៀតណាម​ដែល​កំពុង​ដឹក​ខ្សាច់​ខ្មែរ​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជាង ១,៦០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ជាច្រើន និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «សាឡាង​យួន​ធំៗ​កំពុង​តែ​ដឹក​ខ្សាច់​ខ្មែរ​ទៅ​ស្រុក​យួន​ខណៈ​នេះ ១៧/០៨/២០២១»។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ចែក​រំលែក​ប៉ុស្តិ៍​របស់​ខ្លួន​នៅ​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ RFA Khmer វិទ្យុ​អាស៊ី​សេរី […]

Continue Reading

Fact-Check: តើ​ប្រធានាធិបតី​ស៊ីរី បាហ្សារ អាល់ អាសាដ ត្រូវ​បាន​​អាមេរិក​ទម្លាក់​ពី​អំណាច​ហើយ​មែន​ទេ?

ប្រទេស​ស៊ីរី​បាន​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ ហើយ​រូបភាព​វិនាស​កម្ម​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ដោយ​បាន​ប្រៀប​ធៀប​ស្ថានភាព​មុន និង​ក្រោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​អះ​អាង​ថា ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំណាច ដែល​នាំ​ឱ្យ​ប្រទេស​មួយ​នេះ ធ្លាក់​ទៅ​ក្នុង​សភាព​ខ្ទេច​ខ្ទាំ​បែប​នេះ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ការ​ប្រៀប​ធៀប​ស្ថានភាព​ប្រទេស​ស៊ីរី​នៅ​មុន និង​ក្រោយ​សង្គ្រាមផ្ទុះ​ឡើង។ នៅ​ក្នុង​សំណេរ​របស់​ខ្លួន ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា  ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ (Bashar al-Assad) ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំំណាច ដែល​នាំ​ឱ្យ​ប្រទេស​ស៊ីរី​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ខ្ទេច​ខ្ទាំង​ដោយសារ​សង្គ្រាម។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ទៀត​ថា នៅមុន​សង្គ្រាម​ផ្ទុះ​ឡើង ប្រទេស​ស៊ីរី​មាន​ទំហំ​សេដ្ឋកិច្ច​រហូត​ដល់​ទៅ​ជាង ៧៤​ពាន់​លាន​ដុល្លារ ហើយ​ប្រជាជន​ប្រទេស​មួយ​នេះ មាន​ចំណូល​ជា​មធ្យម​​ជិត ៤,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ទំព័រ​ហ្វេសប៊ុក​​នេះ អះ​អាង​បន្ត​ថា ក្រោយពី​​ប្រធានាធិបតី​ស៊ីរី លោក […]

Continue Reading

Fact Check: រូប​ថត​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​កាត់​ត​ជាមួយ​​ ធី សុវណ្ណថា​

​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ទទួល​រង​នូវ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ជា​ច្រើន​លើក​ ជា​ច្រើន​សារ​ ពី​សំណាក់​ក្រុម​អ្នក​ជំទាស់​ ឬ​អ្នក​នយោបាយ​ប្រឆាំង​នឹង​លោក​ ជា​ពិសេស​នៅ​លើ​បណ្តាញ​សង្គម​នា​នា​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​លោក​ ជាមួយ​នឹង​​លោក​ស្រី​ ធី​ សុវណ្ណថា​ កំពុង​អង្គុយ​ក្បែរ​គ្នា​នៅ​ក្នុង​រថយន្ត​នោះ​ ត្រូវ​បាន​បង្ហោះ​ ចែក​ចាយ​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដោយ​បាន​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊៊ុន​ សែន​ ជាមួយ​នឹង​លោក​ស្រី​ ធី​ សុវណ្ណ​ថា​ កំពុង​អង្គុយ​នៅ​ក្នុង​រថយន្ត​។​ លោក​ស្រី​ ធី​ សុវណ្ណ​ថា​ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ គឺ​ជា​អតីត​សកម្មជន​នយោបាយ​អតីត​គណបក្ស​ប្រឆាំង​ និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដ៏​ល្បី​ល្បាញ​ម្នាក់​ ដែល​ក្រោយ​មកលោក​ស្រី​បាន​​ងាក​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។  រូប​ថត​នេះ​ត្រូវ​បាន​​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ និង​​ប្រតិកម្ម​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​  រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកដែល​បាន​សរសេរ​អក្សរ​នៅ​លើ​រូប​ថត​ដូច្នេះ​ថា​ «ចៅ​លោក​តា​ពិត​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

Fact-Check: តើ​ជំងឺ​កូវីដ-១៩​​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ភ្នែក​របស់​អ្នក​ជំងឺ​ដែរ​ឬទេ?

កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​ចែក​រំលែក​នូវ​ព័ត៌មាន​របស់​ខ្លួន ដែល​ចុះ​ផ្សាយ​ថា ភ្នែក​ទាំង​គូ​របស់​នារី​ជន​ជាតិ​ថៃ​ម្នាក់ បាន​ប្រែ​ក្លាយ​ជា​ឡើង​ក្រហម​ស្ទើរ​តែ​មើល​អ្វី​មិន​ឃើញ ក្រោយ​ពី​បាន​ឆ្លង​ជំងឺ​កូវីដ-១៩។ ព័ត៌មាន​របស់​ទំព័រ​ហ្វេសប៊ុក​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​ចែក​រំលែក​នូវ​ព័ត៌មាន​មួយ​ដែល​មាន​ចំណង​ជើង​ថា «អ្នក​ជំងឺ​កូវីដ-១៩​នៅ​ថៃ បង្ហាញ​អាការ​ភ្នែក​ឡើង​ក្រហម​មើល​អ្វី​មិន​ចង់​ឃើញ»។ Facebook Post | Archived បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​នូវ​អត្ថបទ​បែប​នេះ វា​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​វីរុស​កូវីដ-១៩ ឬ​កូរ៉ូណា អាច​បង្ក​ឱ្យ​ភ្នែក​របស់​អ្នក​ជំងឺ​ប្រែ​ក្លាយ​ទៅ​ជា​ក្រហម ដែល​ប៉ះ​ពាល់​ដល់​គ្រាប់​ភ្នែក​របស់​អ្នក​ជំងឺ​ឬ​យ៉ាងណា។ Fact Crescendo Cambodia បាន​ពិនិត្យ​មើល​ព័ត៌មាន​ច្បាប់​ដើម ដែល​ចេញ​ដោយ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ស្វែង​យល់​ថា តើ​ភ្នែក​របស់​អ្នក​ជំងឺ​កូវីដ-១៩​ជន​ជាតិ​ម្នាក់​នេះ​ពិត​ជា​ប្រែ​ក្រហម ដោយសារ​ជំងឺ​កូវីដ-១៩ ឬ​យ៉ាង​ណា។ ព័ត៌មាន​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​នារី​ជន​ជាតិ​ម្នាក់ បាន​បង្ហោះ​ឃ្លីប​វីដេអូ​ ដែល​បង្ហាញ​ភ្នែក​ទាំង​គូ​របស់​នាង​ប្រែ​ជា​ក្រហម​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាកព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ក្នុង​សេចក្ដីរាយការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ទូរទស្សន៍​ថៃរ៉ាត់​របស់​ថៃ បាន​ឱ្យ​ដឹង​ថា នារី​ជន​ជាតិ​ថៃ​ម្នាក់​បាន​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​បណ្ដាញ​សង្គម TikTok ដែល​បង្ហាញ​ភ្នែក​ទាំង​គូ​របស់​នាង​ មាន​សភាប​ក្រហម​ទាំង​សង​ខាង។ នារី​ជន​ជាតិ​ថៃ​រូប​នេះ រៀបរាប់​ថា អាការៈ​ភ្នែក​របស់​នាង បាន​ប្រែ​ប្រួល​ទៅ​ជា​បែប​នេះ […]

Continue Reading

Fact Check: ទឹក​ធ្លាក់​មួយ​នេះ​មិន​មែន​ស្ថិត​នៅ​កោះ​ប៉ែន​ឡើយ​

ស្ថិត​នៅតាម​​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់​ចាម​ កោះ​ប៉ែន​ ជា​កន្លែង​សម្រាក​លម្ហែ​កាយ​យ៉ាង​ស្រស់​ស្អាត​ក្រៃ​លែង​ និង​ជា​តំបន់​កម្សាន្ត​មួយ​ដែល​សម្បូណ៍​ទៅ​ដោយ​បរិយាកាស​បរិសុទ្ធ​ ឆ្នេរ​ខ្សាច់​ពណ៌​ស​ ​ជាមួយ​នឹង​ស្ពាន​ធ្វើ​អំពី​ឈើ​ឫស្សី​ដ៏​ស្រស់​ត្រកាល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​។ ទន្ទឹម​នឹង​នោះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​ទឹក​ធ្លាក់ដ៏​ស្រស់​ស្អាត​​ចំនួន​៣​​សន្លឹកនៅ​លើ​បណ្តាញ​សង្គម​​ និង​បាន​អះ​អាង​ថា​ទឹក​ធ្លាក់​នោះ​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​លើ​កោះ​ប៉ែន​ ខេត្ត​កំពង់​ចាម​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​​តៗ​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺមិន​ត្រឹម​ត្រូវ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗនេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ Troll_NTS បាន​បង្ហោះ​រូប​ថត​ចំនួន​៣​សន្លឹក​ ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទឹក​ធ្លាក់​មួយ​កន្លែង​។ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ទីតាំង​ទឹក​ធ្លាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ ដោយ​អះ​អាង​មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​កំពង់​ចាម​។​ រូប​ថត​ដែល​ភ្ជាប់​នឹង​សំណេរ​អះ​អាង​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​​បាន​សរសេរ​រៀប​រាប់​ថា​ «កំពង់​ចាម​ កោះ​ប៉ែន​ កន​យើង​ស្គាល់​ទេ​ប្រាប់​ Admin ផង​?»។​  Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google […]

Continue Reading

Fact Check: ជួង​បុរាណ​​មួយ​នេះ​ការ​ពិត​ស្ថិត​នៅ​ក្នុង​ប្រទេស​ភូមា​

សម័យ​អង្គរ​ ឬ​អាណាចក្រ​ខ្មែរ​ គឺ​ជា​អាណាចក្រ​មួយ​ដែល​ធ្លាប់​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​។  ភាព​រុង​រឿង​នេះ​ គេ​អាច​សម្គាល់​​តាម​រយៈ​ការ​លាត​សន្ធឹង​ផ្ទៃ​ដី​ធំ​ទូលំ​ទូលាយ​ ពោរ​ពេញ​ដោយ​ប្រាសាទ​សិលា​ និង​ផ្ទាំង​ចម្លាក់​រាប់​ពាន់​ ប្រកប​ដោយ​ក្បាច់​រចនា​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង​។ ទន្ទឹម​នឹង​នេះ​​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​ជួង​បុរាណ​មួយ​សន្លឹកនៅ​លើ​បណ្តាញ​សង្គម​​ និង​អះ​អាង​ថា​នោះ​គឺ​ជា​ជួង​របស់​​អាណាចក្រ​អង្គរ។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ រឿង​ពិត​ក្នុង​សង្គម បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ជួង​បុរាណ​ដ៏​ធំ​មួយ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ ជួង​នេះ​គឺ​ជា​ជួង​សម័យ​អាណាចក្រ​អង្គរ។​  រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​នេះ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ប្រតិកម្ម​ និង​បញ្ចេញ​មតិ​ចម្រុះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​  រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ជួង​សម័យ​អាណាចក្រ​អង្គរ​ មិន​ដឹង​បាត់​ទៅ​ទីណា​ទេ​? បើ​ស្រលាញ់​វត្ថុ​បុរាណ​នេះ​ សូម​ share ទាំង​អស់​គ្នា​! យើង​ស្រលាញ់​ យើង​អភិរក្ស​ ទើប​ប្រទេស​ថ្កើង​ថ្កាន​ រុង​រឿង​ឡើង​វិញ»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

Fact Check: ​រូប​លោក​ ខឹម​ វាសនា​ ត្រូវ​បាន​កាត់​ត​នៅ​លើ​គម្រប​សៀវ​ភៅ​

ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្ដី​ និង​ការ​រិះ​គន់​​ចម្រុះ​យ៉ាង​ចំ​ៗ​ទៅលើ​ពិធីករ​ទូរទស្សន៍បាយ័ន​​លោក​ អេង​ រិទ្ធី​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ បាន​ធ្វើ​ឡើង​ជា​រឿយ​ៗ​ ជា​ពិសេស​ក្រោយ​ពេល​ដែល​លោក​ធ្លាប់​បាន​លើក​ឡើង​​ជា​សាធារណៈ​ថា​ នៅ​ស្រុក​ខ្មែរ​យើង​នេះ​គ្មាន​បង​ប្អូន​ជន​ជាតិ​វៀត​ណាម​នោះ​ទេ​។ នៅ​ក្នុង​ចំណោម​នោះ​​​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​លោក​​​ អេង​ រិទ្ធី​ អង្គុយ​អាន​សៀវ​ភៅ​មួយ​ដែល​មាន​គម្រប​រូប​លោក​ ខឹម​ វាសនា​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កែ​ច្នៃ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើប្រាស់​​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ ប្រជុំ​កំពូល​អ្នក​នយោបាយ​ ដោយ​បាន​បង្ហាញ​រូបថត​របស់​លោក​ អេង​ រិទ្ធី​ ​​ពិធីករ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​របស់​ទូរទស្សន៍បាយ័នកំពុង​តែ​អង្គុយ​អាន​សៀវ​ភៅ​។​ សៀវ​ភៅ​ដែល​លោក​កំពុង​អាន​នោះ​ មាន​ចំណង​ជើង​ថា​ «វិធី​ក្លាយ​ជា​ព្រំ​ជេរ​ម៉ែ​លោក​» ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​លោក​ ខឹម​ វាសនា​ ផ្តាម​ពី​លើ​គម្រប​សៀវ​ភៅ​ផង​ដែរ​។​ លោក​ ខឹម​ វាស​នា​ ត្រូវ​បាន​ស្គាល់​ជា​ទូ​ទៅ​ថា​ គឺ​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំងមួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។​​ រូប​ថត​នេះ​ក៏​ត្រូវ​បាន​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។​  ​រូប​ភាព​ផ្តាម​ចេញ​ពី​ក្រុម​ហ្វេស​ប៊ុក ​ប្រជុំ​កំពូល​អ្នក​នយោបាយ​ បាន​សរសេរ​រៀប​រាប់​ថា​ «អាន​ហើយ​ចេះ​បោក​»​។​ Facebook […]

Continue Reading

Fact Check: ​កោះ​មាន​សណ្ឋាន​​ជា​សត្វ​ដំរីការ​ពិត​​ជា​រូប​ថតកាត់​ត​

ការ​រីក​រាល​ដាល​ និង​រលក​នៃ​ការ​ឆ្លង​នូវ​​ជំងឺ​កូវីដ-​១៩​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​​វិស័យ​ទេស​ចរណ៍​ ដែល​ប្រទេសមួយ​ចំនួន​នៅ​តែ​កំពុង​តែ​បន្ត​ការ​ហាម​ឃាត់​ និង​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​ពល​រដ្ឋ​របស់​ខ្លួន​ផ្លាស់​ទី ឬ​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​។ នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​កោះ​ដែល​មាន​ទម្រង់​រូប​រាង​ជា​សត្វ​ដំរី​​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នានា​ជា​ច្រើន​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កែ​ច្នៃ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​កោះ​ដ៏​ស្រស់​ស្អាត​មួយ​។​ កោះ​ដដែល​នេះ​ គឺ​មាន​​សណ្ឋាន​ជា​សត្វ​ដំរី​នៅ​លើ​កំពូល​បង្អស់​របស់​កោះ​មួយ​នេះ​។​ ​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​ បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​កំពូល​កោះ​មួយ​ដែល​មាន​រូប​រាង​ជា​សត្វ​ដំរី​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។ រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​អន្តរ​ជាតិ​ Hotels.com ដែល​ជា​គេហទំព័រ​សម្រាប់​កក់​សណ្ឋាគារ​នានា​នៅ​ជុំ​វិញ​ពិភពលោក​។​ គេហ​ទំព័រ​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ទីតាំង​របស់​កោះ​​នេះ​ផង​ដែរ​ ដែល​កោះ​មួយ​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ឈូង​​សមុទ្រ​ផាំងង៉ា​ […]

Continue Reading

Fact-Check: លោក​ ហ៊ុន សែន មិន​បាន​បង្ហាញ​សុជីវធម៌​ទាំង​ស្រុង​ទៅ​កាន់​មន្ត្រី​ការទូត​អង់គ្លេស​មែន​ឬទេ?

ជំនួយ​​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ប្រភេទ​ AstraZeneca​ចំនួន ៤១៥,០០០​ដូស ដែល​ផ្ដល់​ដោយ​ចក្រ​ភព​អង់គ្លេស​មក​កម្ពុជា ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​សីហា​កន្លង​មក​នេះ ដោយ​មាន​វត្តមាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចូល​រួម​ទទួល​វ៉ាក់សាំង​នោះ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​មន្ត្រី​ទូត​អង់គ្លេស​លើក​ដៃ​សំពះ​ជម្រាប​សួរ​លោក ហ៊ុន សែន ប៉ុន្តែ មេដឹកនាំ​កម្ពុជា​រូបនេះ មិន​បាន​លើក​ដៃ​សំពះ​វិញ​ទេ។ រូបថត​មួយ​សន្លឹក​នេះ នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា លោក ហ៊ុន សែន គ្មាន​សុជីវធម៌​នោះ​ឡើយ ខណៈ​មន្ត្រី​ទូត​បរទេស​បាន​លើក​ដៃ​ជម្រាប​សួរតាម​របៀប​ខ្មែរ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ក្នុង​បណ្ដាញ​សង្គម ដែល​បង្ហាញ​បុរស​បរទេស​ម្នាក់​សំពះ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះអាង​ថា លោក​ ហ៊ុន សែន បង្ហាញ​ឥរិយាបថ​មិន​សម​រម្យ​ចំពោះ​បុរស​បរទេស​រូប​នោះ ដោយ​មិន​បាន​លើក​ដៃ​សំពះ​បុរស​បរទេស​រូប​នោះ​វិញ​ឡើយ។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​រៀបរាប់​ថា «អង់គ្លេស​អើយ កុំ​ជោរ​ជាមួយ​សម្ដេច! […]

Continue Reading

Fact Check: រថយន្ត​ទំនើប​​ Rolls-Royce លិច​ក្នុង​ទឹក​ជំនន់​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ផ្នែក​ខ្លះ​នៃ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​លិច​លង់​នៅ​ក្រោម​ទឹក​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ជោគ​ជាំ ហើយ​រូបភាព​នៃ​ទឹក​ជន់​លិច​នោះ ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​ព្រោង​ព្រាត​ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម។ ដោយ​នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​អំពី​សកម្មភាព​មនុស្ស​មួយ​ក្រុម​កំពុង​​រុញ​ច្រាន​រថយន្ត​ទំនើប​​ Rolls-Royce ដែល​លិច​ក្នុង​ទឹក​ជំនន់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​បាន​ភ្ជាប់​ថា​ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​អភិវឌ្ឍន៍​​របស់រាជ​​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​។​  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​អំពី​ទិដ្ឋភាព​រថយន្ត​ទំនើប Rolls-Royce ពណ៌​ខ្មៅ​ ចំនួន​មួយ​គ្រឿង​ ជន់លិច​នៅ​ក្នុង​ទឹក​ជំនន់​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​រុញ​ដោយ​មនុស្ស​មួយ​ក្រុម​។​ រូប​ថត​ដដែល​នេះ​ ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ហ្នឹង​ហើយ​គឺ​ជា​ប្រទេស​ដែល​អភិវឌ្ឍន៍ ជយោ​សម្តេច​តេជោ​ (សំដៅ​ទៅ​ដល់​ប្រទេស​កម្ពុជា​ ក្រោម​ការ​គ្រប់​គ្រង​ដោយ​​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​)។​  រូប​ថត​នេះ​ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ និង​បញ្ចេញ​មតិ​ចម្រុះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ថ្មី​ៗ​នេះ​។​  រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុកអ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ពេល​នៅ​លើ​គោក​ គេ​ហៅ​ថា​ រ៉ុល រ៉យ (Rolls-Royce) ពេល​នៅ​ក្នុង​ទឹក​ គេ​ហៅ​ថា​ រ៉យ​ រុញ​ (Royce Push) អា​នាង​រុញ​ប្រទេស​ដែល​អភិវឌ្ឍន៍​​គឺ​អ៊ីចឹង​​ជយោ​សម្ដេច​តេជោ​»​។​ […]

Continue Reading

Fact Check: អ្នក​ទោសដែលចង​ភ្ជាប់​​នឹង​ច្រវាក់​​នោះ​​ មិន​មែន​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទេ​

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​សូវ​ជា​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហាដែល​ទាក់​ទង​ទៅ​នឹង​​ទឹក​ដី​កម្ពុជា​ក្រោម និង​ប្រជាជន​ខ្មែរ​រស់​នៅ​ទីនោះ ដែល​ត្រូវ​បាន​ចែក​រំលែក និង​ជជែក​ដេញ​ដោល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​ត្រូវ​បាន​ចង​ជាម​ួយ​នឹង​ច្រវាក់​ជើង​ និង​រាង​កាយ​នោះ ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ហ្វេសប៊ុក​ម្នាក់​ បាន​អះ​អាង​ថា​​គឺ​ជា​ទិដ្ឋ​ភាព​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ពី​សំណាក់​ជន​ជាតិ​វៀត​ណាម​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​របស់​​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ការ​ចាប់​ចង​ក្រុម​មនុស្ស​មួយ​ក្រុម​ដោយ​ដាក់​នឹង​ច្រវាក់​ដៃ​ ​ជើង​ និង​ក​យ៉ាង​តឹង​រឹង​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​អះ​អាង​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ ទិដ្ឋ​ភាព​មួយ​នោះ​គឺ​ជា​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​ក្រោមពី​ជន​ជាតិ​វៀត​ណាម​។​​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិចម្រុះ​ និង​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ពាន់​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ័​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «មើល​សិន​ទៅ​មុន​នឹង​សម្រេច​ចិត្ត​ស្រលាញ់​​យួន​ នេះ​ជា​រូប​ភាព​ខ្មែរ​ក្រោម​ដែល​យួន​ធ្វើ​ទារុណ​កម្ម​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួនដូច​ខាង​ក្រោម​។ រូប​ថត​ដែល​មាន​ទម្រង់​ […]

Continue Reading

Fact-Check: តើ​រូបថត​មួយ​សន្លឹក​នេះ​គឺ​ជា​ពលករ​ខ្មែរ​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​មែន​ឬទេ?

កាល​ពី​ដើម​ខែ​សីហា​នេះ កម្ពុជា​បាន​សម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន៧​នៅ​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ប្រភេទ​ថ្មី ដែល​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​រយៈ​ពលករ​ខ្មែរ។ វិធានការ​នេះ បាន​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​ជាច្រើន​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ឬ​ត្រូវ​បង្ខំ​ចិត្ត​ឆ្លង​ដែន​តាម​ច្រក​របៀង​ត្រឡប់​ចូល​មក​ប្រទេស​កំណើត​វិញ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​នៅ​ទីតាំង​មួយ​ដែល​គេ​មិន​ស្គាល់ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ថា មនុស្ស​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ពលករ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត​បី​​សន្លឹក​​ដែល​បង្ហាញ​ក្រុម​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ហូរ​មួយ​កន្លែង និង​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីតាំង​មួយ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ក្រុម​មនុស្ស​នៅ​ក្នុង​រូបថត​ទាំង​នោះ គឺ​ជា​ពលករ​ខ្មែរ​ដែល​ព្យាយាម​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​រៀបរាប់​ថា «ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២១/August 4th 2021 របប​ ហ៊ុន សែន ធ្វើ​ឱ្យ​ពលករ​រង​ទុក្ខ​វេទនា ឆ្លង​ទឹក​ឆ្លង​គោក បុក​សម្រុក​មក​ច្រើន​ណាស់​ពលករ​ខ្មែរ​យើង តែ​ត្រូវ​បាន​អាជ្ញាធរ​ខាង​ខ្មែរ​ហាម​ឃាត់​មិន​ឱ្យ​ចូល ថែម​ទាំង​បណ្ដេញ​ត្រឡប់​ឱ្យ​មក​សម្រាក​នៅ​ខាង​ទឹក​ដី​ថៃ​ជា​បណ្ដោះ​អាសន្ន​វិញ»។ Facebook Post | […]

Continue Reading

Fact Check: តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​​បាន​ស្លាប់​​ដូចគេ​​អះ​អាង​មែន​ឬ​?

កាល​ពី​អំឡុង​ខែ​មិថុនា​ថ្មី​ៗ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ខក​ខាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជាច្រើន​ថ្ងៃ​ ដោយសារ​លោក​បាន​ជាប់​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​​ដើម្បី​តាម​ដាន​សុខភាព ក្រោយ​ពី​លោក​ប្រកាស​ថា បាន​ប៉ះ​ពាល់​ជាមួយ​បុគ្គលដែល​​ឆ្លង​កូវីដ-១៩។ ការ​អវត្ត​មាន​របស់​រូប​លោក​ បាន​ធ្វើ​ឲ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​​ថា មេដឹកនាំ​កម្ពុជា​រូប​នេះបាន​ទទួល​មរណភាព​ហើយ ហើយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដែល​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​អំពី​រូប​ថត​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​សំណេរ​រៀប​រាប់​ថា​ រូប​លោក​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកដែល​សរសេរ​រៀប​រាប់​ថា​ «អាងាប់​នេះ​ វា​ងាប់​ហើយ​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើលសារ​បង្ហោះ​នានា​ នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​​​សេចក្ដី​រាយ​ការណ៍​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ ដំណឹង​មរណភាព​របស់​មេដឹកនាំ​ប្រទេស […]

Continue Reading

Fact Check: បុរស​បរទេស​ម្នាក់​កាន់​​ផ្ទាំង​ក្រដាស​​ជា​ភាសា​ខ្មែរ​​ជា​រូប​​ថត​កាត់​ត​​​

សេចក្តី​សម្រេចការ​ហាមឃាត់​ និង​បិទ​ការធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅខេត្ត​មួយកាលពី​អំឡុងខែមេសាមុននេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ជជែក​ដេញ​ដោល​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​។​ ក្នុង​ចំណោម​នោះ​​​​ ​រូបថត​មួយ​សន្លឹក​​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ជន​បរទេស​ម្នាក់​កំពុង​ឈរក្បែរ​បង្អួច​ ​កាន់​​ផ្ទាំង​ក្រដាស​សរសេរ​ជា​អក្សរ​ខ្មែរ​ថា ​«បើ​មិន​បើក​ផ្លូវ​ សុំ​អង្ករ​មួយ​ការុង​» ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ដោយ​បង្ហាញ​រូប​របស់​បុរស​ជន​បរទេស​ម្នាក់​កំពុង​​ឈរ​កាន់​​ផ្ទាំង​ក្រដាស​មួយ​ក្បែរ​នឹង​មាត់​បង្អួច​។​​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​បាន​បង្ហាញផ្ទាំង​ក្រដាស​មួយ​សន្លឹក​ជាមួយ​សំណេរ​ថា​ «ថ្ងៃ​២៨​ បើ​មិន​បើក​ផ្លូវ​ សុំ​អង្ករ​មួយ​ការុង​ផង​»។ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកក៏​បាន​​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​ថា​ «ដំណឹង​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។  រូបថត​ដើមនេះ​​ ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុងគណនី Instagram របស់​លោក Seth […]

Continue Reading

Fact-Check: តើ​ក្មេង​ស្រី​ក្នុង​រូបថត​នេះ​កាន់​ផ្ទាំង​បដារ​មាន​សំណេរ​បែប​នេះ​មែន​ឬទេ?

ខណៈ​ដែល​ការ​បោះ​ឆ្នោត​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត​នោះ ការ​វាយ​ប្រហារ​គ្នា​ខាង​នយោបាយ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​រវាង​គណបក្ស​នយោបាយ​នានា​នៅ​កម្ពុជា។ ក្នុង​ចំណោម​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បាន​បង្ហោះ​រូបថត​ក្មេង​ស្រី​ម្នាក់​កាន់​បដារ​មួយ​ផ្ទាំង​ដែល​សរសេរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ គឺ​ជា​គណបក្ស​របស់​វៀតណាម។ រូបថត​រួម​ជាមួយ​ផ្ទាំង​បដារ​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀងផ​្ទាត់​ការ​ពិត​រក​ឃើញ​ថា រូបថត​ក្មេង​ស្រី​នោះ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ក្មេង​ស្រី​ម្នាក់ ដែល​កាន់​បដារ​សរសេរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា គឺ​ជា​គណបក្ស​របស់​ប្រទេស​វៀតណាម។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ ដែល​បង្ហាញ​ក្មេង​ស្រី​ម្នាក់​កាន់​បដារ​មាន​សំណេរ​ថា «គណ​បក្ស​ប្រជាជន​ជា​គណបក្ស​ផស់​[របស់]វៀតណាម»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​រូបថត​ដូច​គ្នា​ទាំង​ស្រុង និងខ្លឹមសារ​នៃ​បដារ​មួយ​ផ្ទាំង​នោះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ដើម​របស់​​សមាគម​គាំ​ទ្រ​ប្រជាធិបតេយ្យ (Democracy Supporters Association) ហៅ​កាត់​ថា DSA ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​កុមារី​ម្នាក​់​កាន​បដារ​ដែល​មាន​សំណេរ​ថា «សង្គ្រោះ​កោះ​កុង​ក្រៅ​ជា​ភារកិច្ច​របស់​យើង​ទាំង​អស់​គ្នា​! ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ការពារ​វា!»។ […]

Continue Reading

Fact-Check: តើ​លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​កូន​ប្រុស​លោក ហ៊ុន សែន មែន​ឬ​ទេ?

កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​​មតិ​មួយ​ចំនួន​ផ្គូរ​ផ្គង់​ថា​ជា​អនាគត​មេដឹកនាំ​បន្ត​វេន​ពី​ឪពុក​របស់​លោក បន្ទាប់​ពី​លោក​ត្រូវ​បាន​តែង​តាំង​ឱ្យ​កាន់​តំណែង​សំខាន់​នៅ​ក្នុង​ជួរ​កង​ទ័ព និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន ម៉ាណែត បាន​រង​ការ​ចោទ​ថា មិន​មែន​ជា​កូន​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន នោះ​ឡើយ ហើយ​ថា ជា​កូន​ប្រុស​របស់​លោក ឡេ ឌឹកថូ មេដឹកនាំ​មួយ​រូប​របស់​វៀតណាម និង​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់លោក ហ៊ុន សែន សព្វ​ថ្ងៃ​នេះ។ ក្នុង​នោះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ បាន​ចែក​រំលែក​នូវរូបថត​លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះអាង​ថា លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺ​ជា​យួន (វៀតណាម)។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផងដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា […]

Continue Reading

Fact-Check: តើ​ក្រុម​មនុស្ស​ចាស់​នៅ​ក្នុង​រូបថត​នេះ​ស្ថិតនៅ​ទីណា?

កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​​​ដែល​បង្ហាញ​ក្រុម​ស្ត្រី​វ័យ​ចាស់ ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ រៀបរាប់​ថា ស្ត្រី​ទាំង​នោះ ត្រូវ​បាន​កូន​ចៅ​បោះ​បង់​ចោល ប៉ុន្តែ គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ត្រូវបាន​គេ​បង្ហាញ​ឱ្យ​ដឹងនោះ​ឡើយ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្មជាច្រើន និង​មតិ​មួយ​ចំនួន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខាង​លើ ដែល​រៀបរាប់​ថា «រយ​លាន​អត្ថន័យ កាល​កូន​នៅ​ពី​តូច ម្ដាយ​មិន​ដែល​ហ៊ាន​ទុក​កូន​ចោល​ទេ ពេល​កូន​ធំ មាន​ប្រពន្ធ​ប្ដី តែង​តែ​ភ្លេច​គិត​ថា មាន​ម្ដាយ។ ស៊ែរ​ម្នាក់​១ បើ​អ្នក​ស្រឡាញ់​ម៉ាក់»។ Facebook Post | Archived Link Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅលើ​រូបថត​តាមរយៈ​​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូប​ថត​របស់ Google ដែល​នាំ​ឱ្យ​យើង​ជួប​ប្រទះ​រូបថត​ដូច​គ្នា​ទាំង​ស្រុង និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ​ផង​ដែរ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ជាមួយ​អត្ថបទ​មួយ​នៃ​គេហទំព័រ​ភាសា​វៀតណាម Saigon Fun កាល​ពីថ្ងៃទី​០៤ ខែ​មករាកន្លង​មក​នេះ។ អត្ថបទ​សារព័ត៌មាន​នេះ បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ពី​​ស្ត្រី​វ័យ​ចាស់​​មួយ​ក្រុម​​នៅ​ក្នុង​ចំណោម​ស្ត្រី​វ័យ​ចំណាស់ និង​កុមារ ១៤៩​នាក់ ដែល​គ្មាន​គ្រួសារ និង​គ្មាន​សាច់​ញាតិ។ […]

Continue Reading

Fact Check: រូប​ថត​តាំង​នៅ​ក្នុង​ខុទ្ទកាល័យ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​កាត់​ត

​ខណៈពេល​នឹង​មាន​​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នៅ​ឆ្នាំ​ក្រោយ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នោះ ការ​ចោទ​ប្រកាន់​ និង​វាយ​ប្រហារ​រិះគន់​រវាង​គណបក្ស​នយោបាយ​មួយ​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​ទៀត បានកើត​ឡើង​ព្រោង​ព្រាត​នៅ​លើ​បណ្តាញ​សង្គម​ ជាពិសេស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។​ ក្នុង​ចំណោម​នោះ​​​​ ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការិយាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​រូបតាំង​របស់​​មេដឹក​នាំ​​វៀត​ណាមនោះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០២១​​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ Cnrp Fresh News ដោយ​បាន​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជាលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​អង្គុយ​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​។​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​​បង្ហាញ​អំពី​រូប​ថត​តាំង​នៅ​ពី​ក្រោយ​កៅ​អី​ដែល​លោក​កំពុង​អង្គុយ​ផង​ដែរ​ ដោយ​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​របស់​លោក​កំពុង​តែ​ឈរ​ចាប់​ដៃ​ជាមួយ​នឹង​មេដឹក​នាំ​របស់​ប្រទេស​វៀត​ណាម​។​ រូប​ថត​នេះ​ ត្រូវ​បាន​​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អា​ខ្វាក់​ ក្បត់​ជាតិ​ខ្មែរ​ ធ្វើ​បដិវត្តន៍​ពណ៌​ ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស្រប​ច្បាប់​ប៉ុល​ពត​ យក​ទៅ​លក់​ឲ្យ​​យួន​ ដែល​ធ្វើ​ឲ្យ​​យួន​ឈ្លាន​ពាន​ និង​គ្រប់​គ្រង​ខ្មែរ​រហូត​មក​ដល់​ពេល​នេះ​»​។​ Facebook Post | Archived Link […]

Continue Reading

Fact Check: តើ​លោក​ ហ៊ុន សែន​ ពិត​ជា​គ្មាន​សក់​មែន​ដែរ​ឬ​ទេ​?

ការ​បញ្ចេញ​មតិ​រិះគន់​​​ និង​សកម្ម​ភាពធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ព្រះ​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ទន្ទឹម​នឹង​នេះ​​​ ​រូបថត​មួយ​សន្លឹក​​​បង្ហាញ​សភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ពុំ​មាន​សក់​ក្បាល​​ ខណៈ​ពេល​ដែល​សម្តេច​នរោត្តម​ សីហមុនី​ ទ្រង់​មាន​សក់​ជា​ធម្មតា​នោះ​​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ សកម្មជន​ហ្វេសប៊ុក​ដើម្បី​សង្គ្រោះ​ជាតិ​ Facebook Activist To save The Nation ដោយ​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជា​ ដែល​ក្នុង​នោះ​លោក​ ហ៊ុន​សែន ​ជា​នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ បាន​កំពុង​ឈរ​កាន់​ដៃ​ជាមួយ​នឹង​សម្ដេច​​ព្រះ​មហាក្សត្រ នរោត្តម​ សីហមុនី​​​។​​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​សម្តេច​ព្រះ ​នរោត្តម​ សីហមុនី​ ដែល​ទ្រង់​មាន​សក់​ជា​ធម្មតា​ ខណៈ​ពេល​ដែល​លោក​ ហ៊ុន​ សែន​ ពុំ​មាន​សក់​ក្បាល​នោះ​ឡើយ។​  អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ […]

Continue Reading

Fact-Check: តើ​ស្ទឹង​ប្រែ​ពណ៌​ជា​ក្រហម​ដូច​ឈាម​នេះស្ថិត​ក្នុង​ប្រទេស​ថៃ​មែន​ឬទេ?

ហេតុការណ៍​នានា​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​នៅ​ជិត​ខាង​នឹង​ប្រទេស​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ពិភាក្សា និង​ចែក​រំលែក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​ចំណោម​នោះ រូបថត​ស្ទឹង​មួយ​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ដូច​ឈាម ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ហេតុការណ៍​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រហូត​ដល់​ទៅ​រាប់​ម៉ឺន​ដង​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​ជាច្រើន​ដង​ផងដែរ​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា ការ​អះអាង​​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​កន្លង​មក​ថ្មី​ៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​ចែក​រំលែក​ឡើង​វិញ​នូវ​ប៉ុស្តិ៍​មួយ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​​ក្រុម​បណ្ដាញ​សង្គម​មួយ ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​ម៉ឺន​នាក់​ជា​សមាជិក។ Facebook Post | Archived Link ​ក្នុង​ប៉ុស្តិ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៦ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ បាន​បង្ហោះ​រូបថត​បី​សន្លឹក ដែល​បង្ហាញ​ទឹក​ពណ៌​ក្រហម​ដូច​ឈាម។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អ​ះ​អាង​ថា ស្ទឹង​មួយ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ប្រែ​ក្លាយ​ជា​ឈាម។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​គ្នា​រហូត​ដល់​ទៅ​ជាង ៤​ម៉ឺន​ដង​ឯណោះ រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​អះ​អាង​ថា «ស្ទឹង​ក្លាយ​ជា​ឈាម​កើត​មាន​នៅ​ប្រទេស​ថៃ បើ​តាម​ក្បួន​តម្រា​សាស្ត្រ​បុរាណ​បាន​បង្ហាញ​ថា ប្រទេស​ថៃ​អាច​មាន​កលិយុគ និង​មាន​ទុរភិក្ស​កើត​ឡើង ប្រជាជន​ថៃ​នឹង​កើត​ទុក្ខ​ធំ​អ្វី​មួយ​ជាក់​ជា​មិន​ខាន ប្រទេស​ថៃ​នឹង​កើត​មាន​ការ​កាប់​សម្លាប់​គ្នា​បង្ហូរ​ឈាម​ជា​មិន​ខាន។ នេះ​ខ្ញុំ​បក​ស្រាយ​តាម​តម្រា​បុរាណ​តែ​ប៉ុណ្ណោះ។ ប្រភព​រូបថត តំណាង​ស្ទឹង​ឈាម​នៅ​ប្រទេស​ថៃ»។ Facebook Post | […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​គឺ​ជា​សោកនាកម្ម​ដោយសារ​កូវីដ-១៩​នៅ​ប្រទស​ថៃ​មែន​ឬទេ?

ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ចែក​រំលែក​ជារឿយ​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ គឺ​ជា​ទិដ្ឋភាពនៃ​សោកនាដកម្ម​បណ្ដាល​មក​ពី​កូវីដ-១៩​នៅ​ប្រទេស​ថៃ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​ ​ដែល​បង្ហាញ​ក្រុម​និស្សិត​គោរព​សព​ ដែល​ត្រូវ​បាន​វេប​ខ្ចប់​នៅ​ក្នុង​ថង់​កៅស៊ូ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះអាង​ថា រូបថត​នេះ បង្ហាញ​ពី​សោកនាដកម្ម​នៃ​ស្ថានភាព​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ ថែម​ទាំង​អះអាង​ផង​ដែរ​ថា ប្រទេស​ថៃ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជិត ២​ម៉ឺន​នាក់ និង​ស្លាប់ ២០០​នាក់​ក្នុង​មួយ​ថ្ងៃ។ រូបថត​ព្រម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្តជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​កើត​ទុក្ខ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​រៀបរាប់​ថា «ស្ថានភាព​នៅ​ថៃ មិន​ទាន់​ហួស​ពេល​ទេ​ខ្មែរ​យើង​ទ្រាំ​នៅ​ផ្ទះ​សិន​ទៅ បើ​គ្មាន​ការ​ចាំ​បាច់ មើល​ថៃ​ជា​គំរូ​ទៅ ឆ្លង ១​ថ្ងៃ​ជិត ២០០០០​នាក់ ស្លាប់​មួយ​ថ្ងៃ ២០០​នាក់ សោក​នាដកម្ម ការពារ​ខ្លួន​អ្នក​ស្មើ​នឹង​ការពារ​ក្រុម​គ្រួសារ​អ្នក សូម​កុំ​ជួប​ជុំ​គ្នា​ផឹក​ស៊ី​អី ប្រយ័ត្ន​ស្ដាយ​ក្រោយ ស៊ែរ​តៗ​គ្នា​ផង រូបភាព​ថ្មី​ពី​ថៃ»។ Facebook Post | Archived […]

Continue Reading

Fact Check: តើ​រូបថត​នេះ​ជា​ទិដ្ឋ​ភាព​ថ្ងៃ​​លិច​នៅ​លើ​កោះ​រុង​​របស់​កម្ពុជា​​មែនដែរ​ឬ​ទេ​​?

រូបថត​ទេសភាព​កោះ​នានា​ និង​ទីតាំង​ទេសចរណ៍​សំខាន់ៗ​របស់​ប្រទេស​​កម្ពុជា ត្រូវ​បាន​ចែក​រំលែក​ជាហូរ​ហែរ​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​បណ្ដាញ​សង្គម​ផ្សេង​ទៀត។ ក្នុង​​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​នៃ​តំបន់​ទេសចរណ៍​មួយ​កន្លែង​​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​ ជាមួយ​នឹង​ការ​អះ​អាង​ថា​ វាគឺ​ជា​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​នៅ​កោះ​រុង​​នៃ​ប្រទេស​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​ទំព័រ​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ Free Fun Post បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញអំពី​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​នៅ​កោះ​មួយ​។​ រូប​ថត​នេះ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ និង​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ដដែរ​ថា​ ទិដ្ឋ​ភាព​នេះ​គឺ​ជា​កោះ​រុង​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ទេស​ភាព​ថ្ងៃ​លិច​នៅ​កោះ​រុង​យើង​ហ្នឹង​ បើ​មាន​ឱកាស​ទៅ​លេង​ផង​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។ រូប​ថត​​ដូច​គ្នា​មួយ​​សន្លឹក​​នេះ​ ​បាន​​រក​​ឃើញ​​នៅ​ក្នុង​គេហ​ទំព័រ​ Unsplash ដែល​ជា​គេហ​ទំព័រ​សម្រាប់​ការ​ប្រើ​ប្រាស់​រូប​ថត​​ដោយ​សេរី​​មិន​គិត​ថ្លៃ​។ រូប​ថត​មួយ​នេះ ​ត្រូវ​បាន​បង្ហោះឡើង​​ដោយ​លោក​ […]

Continue Reading