លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរស់រានមានជីវិតធម្មតា មិនដូចការអះអាងនោះឡើយ
ស្របពេលពាក្យចរចាមអារ៉ាម ឬការអះអាងផ្សេងៗទាក់ទងនឹងសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបង្កើតឡើងជារឿយៗនោះ រូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពលោក ហ៊ុន សែន ស្ថិតនៅក្នុងសម្លៀកបំពាក់សម្រាកនៅក្នុងមន្ទីរពេទ្យមួយកន្លែងត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ម្នាក់ ដោយភ្ជាប់នឹងជាមួយអក្សរ R.I.P. ជាអក្សរកាត់មកពីពាក្យពេញថា “Rest in Peace” ដែលមានន័យជាភាសាខ្មែរថា «សូមទៅកាន់សុគតិភព»។ ការបង្ហោះបែបនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម ព្រមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតសន្លឹក ដែលបង្ហាញទិដ្ឋភាពលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ក្នុងឈុតសម្លៀកបំពាក់សម្រាកនៅក្នុងមន្ទីរពេទ្យ។ ការបង្ហោះរូបថតខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមភ្ជាប់ និងអះអាងថា លោកបានទទួលមរណភាពហើយ។ ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់ចែកចាយ និងបញ្ចេញមតិប្រតិកម្មយ៉ាងផុសផុល។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «RIP Hun Sen» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «សូមទៅកាន់សុគតិភព លោក […]
Continue Reading