សំណេរមួយលើហ្វេសប៊ុករបស់រដ្ឋមន្ត្រីព័ត៌មានត្រូវបានកាត់តឱ្យខុសពីខ្លឹមសារដើម
ស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយជាផ្ទាំងស៊ីបនៃពាក្យចរចាមអារ៉ាម ការរិះគន់ និងការចោទប្រកាន់ផ្សេងៗនៅក្នុងឆាកនយោបាយរបស់លោកជាច្រើនឆ្នាំមកហើយ រូបថតភ្ជាប់ដោយសំណេរមួយថា លោក ខៀវ កាញារីទ្ធ ចុះត្រួតពិនិត្យទីតាំងដើម្បីដាក់កាមេរ៉ាតាមបណ្ដោយផ្លូវ ដែលត្រូវដង្ហែសពនាយករដ្ឋមន្ត្រី។ ការបង្ហោះនេះ ត្រូវបានចែកចាយ និងប្រតិកម្មជាច្រើនយ៉ាងផុសផុលនាពេលថ្មី។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា សំណេរខាងលើ គ្រាន់តែជារូបភាពកាត់តតែប៉ុណ្ណោះ។ ការអះអាងលើបណ្តាញសង្គម រូបថតផ្ដាម ដោយភ្ជាប់ជាមួយសំណេរកាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានលើកឡើងថា លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចុះពិនិត្យទីតាំងដាក់កាមេរ៉ាតាមបណ្តោយផ្លូវដែលត្រូវដង្ហែសពសម្តេច ហ៊ុន សែន។ ការអះអាងបែបនេះ ត្រូវបានចែករំលែកបន្ដជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ហើយក៏មានការបញ្ចេញមតិចោទសួរពីភាពត្រឹមត្រូវនៃការអះអាងនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៣ ខែឧសភា ដែលរៀបរាប់ថា «ចុះពិនិត្យទីតាំងដាក់កាមេរ៉ាតាមបណ្តោយផ្លូវដែលត្រូវដង្ហែសពសម្តេច ហ៊ុន សែន»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើសារដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមនេះ តាមរយៈការពិនិត្យមើលសារបង្ហោះរបស់លោករដ្ឋមន្រ្ដីក្រសួងព័ត៌មាន ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ កាលពីថ្ងៃសុក្រ ទី១៩ […]
Continue Reading