Fact Check: តើ​តារា​កំប្លែង​អង់​គ្លេស​លោក​ Mr. Bean ពិត​ជា​ស្លាប់​មែន​ឬ​?​

False International

តារា​កំប្លែង​ជន​ជាតិ​អង់​គ្លេស​ដ៏​​មាន​ប្រជា​ប្រិយភាព​ភ្លូក​ទឹក​ភ្លូក​ដី​ និង​ល្បី​សុះ​សាយ​​លោក ​រ៉ូវេន​ អាធិ្ឋសុន​ (Rowan Atkinson)​ ត្រូវ​បាន​ស្គាល់​តាម​រយៈ​កម្មវិធី​កំប្លែង​របស់​ទូរទស្សន៍​ដែល​មាន​ចំណង​ជើង​ថា​ «Mr. Bean»​។ កាល​ពី​ថ្មី​ៗ​នេះ​​ ព័ត៌​មាន​មួយ​ដែល​បាន​អះ​អាង​ថា​តារា​កំប្លែង​លោក​ប៊ីន​ ទទួល​មរណៈ​ភាព​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​ជុំ​វិញ​សកល​លោក​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ មាន​អត្ថបទ​សារព័ត៌​​មាន​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ពិត​ជា​គួរ​អោយ​សោក​ស្តាយ​តារា​កំប្លែងលោក​​ប៊ី​ន​​ (Mr. Bean) ដ៏​ល្បី​ម្នាក់​បាន​ស្លាប់​ទាំង​ដែល​…» ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​ដោយ​គេហ​ទំព័រ​សារ​ព័ត៌​មាន​មួយ​ដែល​មាន​ឈ្មោះ​ថា​ WeShare News។​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​សារ​ព័ត៌​មាន​ខាង​លើ បង្ហាញ​នូវ​រូប​ថត​របស់​លោក​ប៊ី​ន​ (Mr. Bean) ភ្ជាប់​​នឹង​ពាក្យ​ជា​ភាសា​អង់​គ្លេស​ថា​ «RIP [Rest In Peace]»​​ ឬ​ប្រែ​សម្រួល​ជាភាសា​ខ្មែរ​មាន​ន័យ​ថា​ «សូម​ដួង​វិញ្ញាណ​លោក​បាន​ដល់​ទី​ស្ងប់​សុខ»។​

WeShare News Report | Archived Link

ដូច​គ្នា​នេះ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មេសា​ ឆ្នាំ​២០២០​កន្លង​ទៅ​​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Top MV ក៏​ធ្លាប់​បាន​បង្ហោះ​នូវ​អត្ថបទ​ដោយ​បាន​ភ្ជាប់​រូប​ថត​លោក​​ប៊ី​ន​ ជា​មួយ​នឹង​ការ​រៀប​រាប់​ថា​ លោក​បាន​ទទួល​មរណៈ​ភាព​បាត់​ទៅ​ហើយ​។​ 

​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «​​សូម​ដួង​វិញ្ញាណ​លោក​ បាន​ដល់​ទី​ស្ងប់​សុខ​(RIP Mr Bean)😭🙏🙏»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្តើម​ត្រួត​ពិនិត្យ​ និង​ផ្ទៀត​ផ្ទាត់​លើ​ការ​អះ​អាង​មួយ​នេះ​ តាម​រយៈ​ការ​សាក​សួរ​បំភ្លឺ​ទៅ​កាន់​ទីភ្នាក់​ងារ​ផ្ទាល់​របស់​តារា​កំប្លែងលោក​​ប៊ី​ន​ (Mr. Bean) និង​សេច​ក្តី​រាយការណ៍​បណ្តា​សារព័ត៌​មាន​អន្តរជាតិ​ ដែល​នាំ​ឲ្យ​យើង​ទទួល​បាន​ខ្លឹម​សារ​នៃ​ការ​ពិត​ដូច​ខាងក្រោម​។​

ដំណឹង​មរណភាព​របស់​តារា​កំប្លែង​អង់គ្លេស​​កំពូល​ម្នាក់​នេះ​ គួរ​តែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ និង​ផ្សព្វ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នានា​ ឬ​​តាម​រយៈ​ក្រុម​គ្រួសារ​​របស់​ខ្លួន​ផ្ទាល់​។​

តាម​រយៈ​ការ​បំភ្លឺ​របស់​ទីភ្នាក់​ងារ​ផ្ទាល់​របស់​តារា​កំប្លែងលោក​​ប៊ី​ន​ “PBJ Management” បញ្ជាក់​តាម​សារ​អេឡិចត្រូនិក​​ជា​ភាសា​អង់​គ្លេស​ថា​ «We can safely say that Mr Atkinson is absolutely fine»​ ឬ​ប្រែ​ជាភាសា​ខ្មែរ​មាន​ន័យ​ថា​ «យើង​អាច​និយាយ​បាន​ដោយ​សុវត្ថិភាព​ថាលោក អាធិ្ឋសុន​ (Atkinson) គឺ​ពិត​ជា​មាន​សុខភាព​ល្អ​ណាស់​»​។​ ការ​បញ្ជាក់​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​​ក្រុម​ការ​ងារ​របស់​យើង​ នៅ​ក្នុង​ប្រទេស​ស្រី​លង្កា បាន​ធ្វើ​ការ​ទាក់​ទង​សាក​សួរ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​​​នេះ​។​

ដូច​គ្នា​នេះ​ ​​គេហទំព័រ​សារ​ព័ត៌​មាន ​India News ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​​នេះ​ បាន​បង្ហាញ​ និង​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ “British actor Rowan Atkinson, who is widely known for his roles in the comedy show Mr. Bean and the film Johnny English, is not dead. There are no credible reports about the news of his death and no such information was provided by his family. An old hoax about Rowan Atkinson’s demise surfaced on social media once again and shocked fans who rushed to Twitter as they couldn’t believe that their beloved Mr. Bean was dead” ឬប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «តារា​សម្តែង​ជន​ជាតិ​អង់គ្លេសលោក ​រ៉ូវេន​ អាធិ្ឋសុន ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ក្នុង​តួនាទី​​របស់​គាត់​នៅ​ក្នុង​កម្មវិធី​កំប្លែង​ Mr. Bean និង​ខ្សែ​ភាពយន្ត​ Johnny English មិន​ទាន់​ស្លាប់​នោះ​ទេ​។ ​មិន​មាន​របាយ​ការណ៍​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ អំពី​ដំណឹង​នៃ​ការ​ស្លាប់​របស់​គាត់​ និង​មិន​មាន​ព័ត៌មាន​បែប​នេះ​ត្រូវបាន​ផ្តល់​ដោយ​គ្រួសារ​របស់​គាត់​ទេ​​»។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ដែល​ផ្តិត​ចេញ​ពី​គេហ​ទំព័រ​សារព័ត៌​មាន​ខាង​លើ ដោយ​បាន​បញ្ជាក់​ថា​លោក​​ប៊ី​ន​ពុំ​បាន​ស្លាប់​ដូច​ការ​អះ​អាង​នោះ​​ឡើយ​​។​

India News Report | Archived Link

ករណី​ខាង​លើ​មួយ​នេះ​ ក៏​ត្រូវ​បាន​ផ្ទៀត​ផ្ទាត់​ដោយ​ក្រុម​ការ​ងារ​របស់​យើង​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​ (Fact Crescendo Sri Lanka) ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​រ​បស់​ស្រី​លង្កា​ (Sinhala) ថា​ «මියගිය බවට පළවන පුවත් අසත්‍යයි!» ឬ​ប្រែ​សម្រួល​ជាភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate ដែល​មាន​ន័យ​ថា​ «ព័ត៌​មាន​អះ​អាង​ថា​លោក​ Mr. Bean ស្លាប់​ជា​ព័ត៌​មាន​មិន​ពិត​»។​

Fact Crescendo Report | Archived Link

លោក ​រ៉ូវេន​ អាធិ្ឋសុន​ (Rowan Atkinson) ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថាលោក​​ប៊ី​ន​​ (Mr. Bean) ធ្លាប់​បា​ន​គេ​អះ​អាង​ថា​ លោក​ទទួល​មរណៈ​ភាព​បែប​នេះ​ជា​ច្រើនដង​ ជា​ច្រើន​​សារ​មក​ហើយ​ ដែល​ចុង​ក្រោយ​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ចុង​ខែ​ឧសភា​ ឆ្នាំ​២០២១​​នេះ។​​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ AFP ដែល​បាន​បង្ហាញ​នូវ​សារ​បង្ហោះ​ និង​ការ​អះ​អាង​ស្រដៀង​គ្នា​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​។​

AFP Fact Check | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត និង​ការ​អះអាង​​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ ​តារា​កំប្លែង​អង់​គ្លេស​លោក ​រ៉ូវេន​ អាធិ្ឋសុន​ (Rowan Atkinson) ឬ​លោក​ប៊ីន​​ ​គឺ​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ​ទេ​ នេះ​បើ​តាម​ការ​បញ្ជាក់តាម​រយៈ​សារ​អេឡិចត្រូនិក​របស់​ទីភ្នាក់​ងារ​ “PBJ Management” ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ថ្មី​ៗ​​នេះ​។​

Avatar

Title:តើ​តារា​កំប្លែង​អង់​គ្លេស​លោក​ Mr. Bean ពិត​ជា​ស្លាប់​មែន​ឬ​?​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *