Fact Check: រូប​លោក​ ហ៊ុន​ សែន​ រួម​ដំណើរ​ជា​មួយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ជា​រូប​ថត​កាត់​ត​

Altered Political

ការ​បញ្ចេញ​មតិ​រិះគន់​​​ និង​សកម្ម​ភាពធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ព្រះ​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​

ក្នុង​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ រួម​ដំណើរ​តាម​រយៈ​ម៉ូតូ​ជាមួយ​នឹង​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម​ សីហមុនី​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​ហ្វេក​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ កម្ពុជា​ក្រោម​ មាតុភូមិ​ខ្មែរ​ ដែល​បង្ហាញ​នូវ​ទិដ្ឋ​ភាព​ព្រះ​មហាក្សត្រ​​កម្ពុជា សម្ដេច​ព្រះ​ នរោត្តម​ សីហមុនី​ បាន​រួម​ដំណើរ​តាម​រយៈ​ម៉ូតូ​ជា​មួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​។

រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ​បង្ហាញ​នូវ​ទិដ្ឋភាព​ការ​ជិះ​ម៉ូតូ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​។​

Facebook Post | Archived Link

រូប​ថត​មួយ​សន្លឹក​ខាង​លើ​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ សែន​ និង​សម្តេច​ព្រះ​ ​នរោត្តម​ សីហមុនី​ រួម​ដំណើរ​តាម​រយៈ​ម៉ូតូ​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ Cambodia ផង​ដែរ​។​

Cambodia Link | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​ 

រូប​ថត​មួយ​សន្លឹក​​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បង្ហោះ​ឡើង​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​កន្លង​ទៅ​។​ នៅ​ក្នុង​អត្ថ​បទ​របស់​លោក​ លោក ហ៊ុន​ សែន​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ត្រូវ​បាន​ថត​នៅ​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​ត្រង់​ចំណុច​ស្ពាន​កោះ​កុង​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ​បាន​សរសេរ​រៀប​រាប់​ថា​ «ល្ងាចនេះ ខ្ញុំនឹងទៅចូលរួមពិធីបុណ្យសមុទ្រ នៅខេត្តកំពត។ ពិធីបុណ្យសមុទ្រនេះ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ធ្នូ ឆ្នាំ២០១៩។ សូមអញ្ជើញបងប្អូនជនរួមជាតិ និង​ក្មួយៗ​យុវជន​ចូល​រួម​សប្បាយ​រីករាយ​ជាមួយ​កម្មវិធី​សម្តែង​សិល្បៈ​យប់នេះផង និងទិញទំនិញនៅ​តាមស្តង់ជា​ច្រើន​ដែលបានរៀបចំនៅទីតាំង​ប្រារព្ធកម្មវិធីព្រមទាំង​ស្នាក់​នៅ​កម្សាន្ត​សប្បាយនៅតំបន់ឆ្នេរសមុទ្រខេត្តកំពត។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និង​បានសប្បាយ​រីករាយក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ដែរ​ រូប​ថត​មួយ​សន្លឹក​​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​មួយ​ទៀត​​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​​គេហទំព័រ​សារព័ត៌​មាន​ Post Khmer ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​លោក​ ហ៊ុន​ សែន​ បាន​រួម​​ដំណើរ​ជា​មួយ​​សម្ដេច​ព្រះ នរោត្តម​ សីហមុនី​ នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​សារ​ព័ត៌​មាន​ Post Khmer ដែល​មាន​ចំណង​ជើង​អត្ថ​បទ​សរសេរ​រៀប​រាប់​ថា​ «នាយក​រដ្ឋមន្ត្រី​សុំ​អភ័យ​ទោស​ដែល​មិន​ពាក់​មួក​សុវត្ថិភាព​ពេល​បើកបរ​ម៉ូតូ»។​

Post Khmer News Report | Archived Link

តាម​គេហទំព័រ​មួយ​ផ្សេង​ទៀត​មាន​ឈ្មោះ​ថា​ Youth Cambodia ​ចុះ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ២០១៦​កន្លង​ទៅ​ ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​ធ្វើ​ដំណើរ​តាម​រយៈ​ម៉ូតូ​ផង​ដែរ​។​ ​រូប​ភាព​ផ្តាម​ចេញ​ពី​​គេហ​ទំព័រ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «មន្រ្តី​ខុទ្ទកាល័យ​សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ សម្តេច​តេជោ​ អាច​នឹង​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​ទៅ​កាន់​កន្លែង​ប៉ុស្តិ៍​នគរ​បាល​ ដើម្បី​បង់​ការ​ផាក​ពិន័យ​ ហើយ​សម្តេចតេជោ​ ហ៊ុន​ សែន​ មិន​ត្រឹម​តែ​បង់​ការ​ផាក​ពិន័យ​ខ្លួន​ឯង​ទេ​ សម្តេច​ក៏​បាន​បង់​ផាក​ពិន័យ​ សម្រាប់​ម្ចាស់​ម៉ូតូ​ផង​ដែរ​»។

Youth Cambodia Link | Archived Link

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​រូប​ថត​​​​ពេល​ដែល​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បើក​បរ​ និង​​ជិះ​​ម៉ូតូ​ដោយ​ពុំ​បាន​ពាក់​មួក​សុវត្ថិភាពខណៈ​ពេល​លោក​ចុះ​​សួរ​សុខទុក្ខ​ពលរដ្ឋនៅ​​ត្រង់​ចំណុច​ក្បែរ​​ស្ពាន​នា​ខេត្ត​កោះកុងកាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​។​

Avatar

Title:រូប​លោក​ ហ៊ុន​ សែន​ រួម​ដំណើរ​ជា​មួយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ជា​រូប​ថត​កាត់​ត

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *