Fact-Check: តើ​ជំងឺ​កូវីដ-១៩​​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ភ្នែក​របស់​អ្នក​ជំងឺ​ដែរ​ឬទេ?

Update: 2021-08-18 08:17 GMT

កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​ចែក​រំលែក​នូវ​ព័ត៌មាន​របស់​ខ្លួន ដែល​ចុះ​ផ្សាយ​ថា ភ្នែក​ទាំង​គូ​របស់​នារី​ជន​ជាតិ​ថៃ​ម្នាក់ បាន​ប្រែ​ក្លាយ​ជា​ឡើង​ក្រហម​ស្ទើរ​តែ​មើល​អ្វី​មិន​ឃើញ ក្រោយ​ពី​បាន​ឆ្លង​ជំងឺ​កូវីដ-១៩។

ព័ត៌មាន​របស់​ទំព័រ​ហ្វេសប៊ុក​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​​ផ្សេងៗ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​ចែក​រំលែក​នូវ​ព័ត៌មាន​មួយ​ដែល​មាន​ចំណង​ជើង​ថា «អ្នក​ជំងឺ​កូវីដ-១៩​នៅ​ថៃ បង្ហាញ​អាការ​ភ្នែក​ឡើង​ក្រហម​មើល​អ្វី​មិន​ចង់​ឃើញ»។

Facebook Post | Archived

បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​នូវ​អត្ថបទ​បែប​នេះ វា​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​វីរុស​កូវីដ-១៩ ឬ​កូរ៉ូណា អាច​បង្ក​ឱ្យ​ភ្នែក​របស់​អ្នក​ជំងឺ​ប្រែ​ក្លាយ​ទៅ​ជា​ក្រហម ដែល​ប៉ះ​ពាល់​ដល់​គ្រាប់​ភ្នែក​របស់​អ្នក​ជំងឺ​ឬ​យ៉ាងណា។

Fact Crescendo Cambodia បាន​ពិនិត្យ​មើល​ព័ត៌មាន​ច្បាប់​ដើម ដែល​ចេញ​ដោយ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ស្វែង​យល់​ថា តើ​ភ្នែក​របស់​អ្នក​ជំងឺ​កូវីដ-១៩​ជន​ជាតិ​ម្នាក់​នេះ​ពិត​ជា​ប្រែ​ក្រហម ដោយសារ​ជំងឺ​កូវីដ-១៩ ឬ​យ៉ាង​ណា។

ព័ត៌មាន​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​នារី​ជន​ជាតិ​ម្នាក់ បាន​បង្ហោះ​ឃ្លីប​វីដេអូ​ ដែល​បង្ហាញ​ភ្នែក​ទាំង​គូ​របស់​នាង​ប្រែ​ជា​ក្រហម​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាកព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ក្នុង​សេចក្ដីរាយការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ទូរទស្សន៍​ថៃរ៉ាត់​របស់​ថៃ បាន​ឱ្យ​ដឹង​ថា នារី​ជន​ជាតិ​ថៃ​ម្នាក់​បាន​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​បណ្ដាញ​សង្គម TikTok ដែល​បង្ហាញ​ភ្នែក​ទាំង​គូ​របស់​នាង​ មាន​សភាប​ក្រហម​ទាំង​សង​ខាង។ នារី​ជន​ជាតិ​ថៃ​រូប​នេះ រៀបរាប់​ថា អាការៈ​ភ្នែក​របស់​នាង បាន​ប្រែ​ប្រួល​ទៅ​ជា​បែប​នេះ បន្ទាប​់ពី​នាង​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ និង​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល។

បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍​ដដែលនេះ នារី​ជន​ជាតិ​ថៃ​រូប​នេះ កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ-១៩​នៅ​ឯ​មន្ទីរ​ពេទ្យ​សុងក្លានៈខៈរីន ស្ថិត​ក្នុងស្រុក​ហាតយ៉ៃ ​ខេត្ត​សុងក្លា ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​នៃ​​សេចក្ដី​រាយការណ៍​មួយ​របស់​ទូរទស្សន៍​ថៃ​រ៉ាត់ (THAIRATH)​ដែល​បាន​ផ្សាយ​ផង​ដែរ​នៅ​លើ​គេហទំព័រ​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១។

Thairath TV | Archived

ចំណែក​ឯ​គេហ​ទំព័រ​ព័ត៌មាន Sanook បាន​ចុះផ្សាយ​ព័ត៌មាន​លម្អិត​បន្ថែម​ថា អាការ​របស់​អ្នកនាង ផារៈឌី ឆ័យមង្គល​ (ภารดี ชัยมงคล) បាន​ល្អ​ប្រសើរ​ច្រើន​ហើយ ប៉ុន្តែ នៅ​តែ​បន្តិ​ស្ថិត​ក្រោម​ការ​ថែទាំ​ព្យាបាល​របស់​ក្រុ​មគ្រូពេទ្យ​នៅ​ឡើយ។

សារព័ត៌មាន​មួយ​នេះ បាន​សាក​សួរ​ទៅ​គ្រូពេទ្យ សារ៉ាន់ញូ ឈូស៊ី វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​សុងក្លានៈខៈរីន ដែល​បាន​ពន្យល់​ថា អាការៈ​របស់​នារី​ជន​ជាតិ​ថៃ​នេះ គឺ​បណ្ដាល​មក​ពីការ​ឆ្លង​រោគ​ដែល​បណ្ដាល​ឱ្យ​ភ្នែក​ទាំង​គូ​ក្ដៅ​យ៉ាង​ខ្លាំង​រហូត​ភ្នែក​ហើម​ឡើង​ក្រហម។

លោក​វេជ្ជ​បណ្ឌិត​រូប​នេះ បញ្ជាក់​ថា នេះ​គឺ​ជា​ករណី​កម្រ​ដែល​បាន​កើត​ឡើង​លើ​អ្នក​ជំងឺ​កូវីដ-១៩​បែប​នេះ ដោយ​លោក​ថា ជំងឺ​កូវីដ-១៩ អាច​បណ្ដាល​ឱ្យ​ភ្នែក​មាន​អាការ​បែប​នេះ ប៉ុន្តែ មិន​ធ្ងន់​ធ្ងរ​កម្រិត​នេះ​នោះ​ទេ។

ទោះជាយ៉ាងណា លោក​វេជ្ជ​បណ្ឌិត សារ៉ាន់ញូ ឈូស៊ី ប្រាប់​ថា វា​ទាម​ទារ​ឱ្យ​មាន​ការ​សិក្សា​ថែម​ទៀត ដើម្បី​ស្វែង​យល់​ថា តើ​ករណី​ធ្ងន់​ធ្ងរ​បែប​នេះ ពិត​ជា​កើត​ចេញ​ពី​រោគ​កូវីដ-១៩​ដោយ​ផ្ទាល់ ឬ​ក៏​ដោយសារ​តែ​បញ្ហា​រក្សា​អនាម័យ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Sanook របស់​ប្រទេស​ថៃ ដែល​បាន​ដក​ស្រង់​ការ​ពន្យល់​របស់​វេជ្ជ​បណ្ឌិត សារ៉ាន់ញូ ឈូស៊ី ផង​ដែរ។

Sanook | Archived

តើ​វីរុស​កូរ៉ូណា​អាច​ឆ្លង​តាម​ភ្នែក​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​មនុស្ស​យើង​ឬទេ?

ជា​ទូទៅ ក្រុម​អ្នក​ជំនាញ​វេជ្ជ​សាស្ត្រ​បាន​ណែនាំ​មនុស្ស​យើង​ឱ្យ​ពាក់​ម៉ាស់​ដែល​បិទ​មាត់​ និង​ចម្រុះ លាង​ដៃ​ជាមួយ​ទឹក​សម្អាត​ឱ្យ​បាន​ញឹក​ញាប់ និង​រក្សា​គម្លាត​ជាដើម។

ប៉ុន្តែ នៅ​ចុង​ខែ​មីនា​ ឆ្នាំ​មុននេះ ក្រុម​អ្នក​វេជ្ជ​សាស្ត្រ​ចិន​ក៏​បាន​ធ្វើចេញ​ផ្សាយ​នូវ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ខ្លួន​នៅ​លើ JAMA Ophthalmology ផង​ដែរ។ ក្រុម​អ្នក​វេជ្ជសាស្ត្រ​ចិន​ដែល​បាន​ធ្វើការ​សិក្សា​លើ​អ្នក​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ខេត្ត​ហ៊ួប៉ី ប្រទេស​ចិន បាន​រក​ឃើញ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១២​នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​ចំនួន ៣៨​នាក់​ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ការ​សិក្សា​នេះ សុទ្ធ​តែ​បង្ហាញ​អាការៈ​នៅ​លើ​ភ្នែក ដូចជា ហូរ​ទឹក​ភ្នែក ភ្នែក​ហើម​ឡើង​ក្រហម។ ក្រុម​អ្នក​សិក្សា​ចិន​រក​ឃើញ​ថា អាការៈ​ទាំង​នេះ បាន​កើត​ឡើង​ជា​ទូទៅ​ទៅ​លើ​អ្នក​ជំងឺ​មាន​អាការៈ​រឹត​តែ​ធ្ងន់​ធ្ងរ។

JAMA Ophthalmology | Archived

ការ​សិក្សា​មួយ​​​​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ Insubria នៅ​ទីក្រុង Varese ប្រទេស​អ៊ីតាលី និង​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​លើ​វេបសាយ JAMA Ophthalmology នៅ​ដើម​ខែ​មីនា​ឆ្នាំ​នេះ បាន​រក​ឃើញ​វត្តមាន​វីរុស​កូរ៉ូណា ឬ SARS-CoV-2 មាន​នៅ​ក្នុង​ផ្ទៃ​ភ្នែក​របស់​អ្នក​ជំងឺ​កូវីដ-១៩ នៅ​ពេល​ការ​ធ្វើ​តេស្ត​តាម​ផ្លូវ​ដង្ហើម បែរ​ជា​រក​មិន​ឃើញ​មេរោគ​នេះ។

JAMA Ophthalmology | Archived

.container {

border: 2px solid #000;

background-color: #eee;

border-radius: 5px;

padding: 16px;

margin: 16px 0

}

.container::after {

content: "";

clear: both;

display: table;

}

.container img {

float: left;

margin-right: 20px;

border-radius: 50%;

}

.container span {

font-size: 20px;

margin-right: 15px;

}

@media (max-width: 500px) {

.container {

text-align: center;

}

.container img {

margin: auto;

float: none;

display: block;

}

}

Title:តើ​ជំងឺ​កូវីដ-១៩​​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ភ្នែក​របស់​អ្នក​ជំងឺ​ដែរ​ឬទេ?

Fact Check By: Jay Udom

Result: Explainer

Tags:    

Similar News