Fact-Check: តើជំងឺកូវីដ-១៩អាចបង្កផលប៉ះពាល់ដល់ភ្នែករបស់អ្នកជំងឺដែរឬទេ?
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានចែករំលែកនូវព័ត៌មានរបស់ខ្លួន ដែលចុះផ្សាយថា ភ្នែកទាំងគូរបស់នារីជនជាតិថៃម្នាក់ បានប្រែក្លាយជាឡើងក្រហមស្ទើរតែមើលអ្វីមិនឃើញ ក្រោយពីបានឆ្លងជំងឺកូវីដ-១៩។ ព័ត៌មានរបស់ទំព័រហ្វេសប៊ុកនេះ ត្រូវបានចែករំលែកដល់ទៅរាប់រយដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក រួមជាមួយការបញ្ចេញប្រតិកម្ម និងមតិយោបល់ផ្សេងៗផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកនោះ ដែលចែករំលែកនូវព័ត៌មានមួយដែលមានចំណងជើងថា «អ្នកជំងឺកូវីដ-១៩នៅថៃ បង្ហាញអាការភ្នែកឡើងក្រហមមើលអ្វីមិនចង់ឃើញ»។ Facebook Post | Archived បន្ទាប់ពីមានការចុះផ្សាយនូវអត្ថបទបែបនេះ វានាំឱ្យមានការចោទសួរថា តើវីរុសកូវីដ-១៩ ឬកូរ៉ូណា អាចបង្កឱ្យភ្នែករបស់អ្នកជំងឺប្រែក្លាយទៅជាក្រហម ដែលប៉ះពាល់ដល់គ្រាប់ភ្នែករបស់អ្នកជំងឺឬយ៉ាងណា។ Fact Crescendo Cambodia បានពិនិត្យមើលព័ត៌មានច្បាប់ដើម ដែលចេញដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃ ដើម្បីស្វែងយល់ថា តើភ្នែករបស់អ្នកជំងឺកូវីដ-១៩ជនជាតិម្នាក់នេះពិតជាប្រែក្រហម ដោយសារជំងឺកូវីដ-១៩ ឬយ៉ាងណា។ ព័ត៌មាននេះ ត្រូវបានចុះផ្សាយព្រោងព្រាតដោយប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងប្រទេសថៃ បន្ទាប់ពីនារីជនជាតិម្នាក់ បានបង្ហោះឃ្លីបវីដេអូ ដែលបង្ហាញភ្នែកទាំងគូរបស់នាងប្រែជាក្រហមយ៉ាងខ្លាំង បន្ទាប់ពីនាងត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងសេចក្ដីរាយការណ៍របស់ខ្លួនកាលពីថ្ងៃទី១០ ខែសីហា ទូរទស្សន៍ថៃរ៉ាត់របស់ថៃ បានឱ្យដឹងថា នារីជនជាតិថៃម្នាក់បានបង្ហោះវីដេអូឃ្លីបនៅលើបណ្ដាញសង្គម TikTok ដែលបង្ហាញភ្នែកទាំងគូរបស់នាង មានសភាបក្រហមទាំងសងខាង។ នារីជនជាតិថៃរូបនេះ រៀបរាប់ថា អាការៈភ្នែករបស់នាង បានប្រែប្រួលទៅជាបែបនេះ […]
Continue Reading