ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ពូជ​ថ្មី​នៃ​វីរុស​​អូមីក្រុង​ដែល​បង្ក​ឱ្យ​កើត​កូវីដ-១៩ មាន​លក្ខណៈ​កាច​សហាវ និង​គ្រោះ​ថ្នាក់​ជាង​វីរុស​បំប្លែង​ខ្លួន​ Delta ទៅ​ទៀត ហើយ​មិន​បង្ហាញ​រោគ​សញ្ញា​ដូច​ពូជ​វីរុស​កូវីដ-១៩​មុន​ៗនោះ​ឡើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ផ្អែក​តាម​ឯកសារ​ព័ត៌មាន​គួរ​ឱ្យ​ជឿ​ជាក់​នានា យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​រៀបរាប់​ថា ពូជ​ថ្មី​នៃ​វីរូស​កូវីដ-១៩​ប្រភេទអូមីក្រុង ឬ Omicron XBB ត្រូវ​បាន​រក​ឃើញ​ថា​ បង្ក​ឱ្យ​មនុស្ស​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ជាង​ប្រភេទ​អូមីក្រុង ដោយ​ពុំ​មាន​បង្ហាញ​រោគ​សញ្ញា​ក្អក និង​គ្រុន​ក្ដៅ​នោះ​ឡើយ ប៉ុន្តែ បង្ហាញ​ត្រឹម​រោគ​សញ្ញា​ឈឺ​សន្លាក់ ឈឺ​ក្បាល ឈឺ​ក ឈឺ​ខ្នង​ផ្នែក​ខាង​លើ បាត់​បង់​ចំណង់​អាហារ​ទូទៅ និង​ជា​ពិសេស​បង្ក​ឱ្យ​រលាក​សួត​យ៉ាង​ស្រួច​ស្រាល់។

ការ​អះ​អាង​ខាង​លើ​នេះ បន្ត​រៀបរាប់​ថា វីរុស​កូវីដ-១៩​ពូជ​ថ្មី​របស់​ប្រភេទ​អូមីក្រុង​ថ្មី​នេះ មិន​អាច​ឱ្យ​គេ​ដឹង​តាម​រយៈ​ការ​ធ្វើ​តេស្ត​ច្រមុះ​នោះ​ឡើយ ហើយ​វា​ឆ្លង​រីក​រាល​ដាល​លឿន​ចូល​ទៅ​ក្នុង​សហគមន៍។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​មាន​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោង​ព្រាត​នៅ​ក្នុង​រយៈ​ ២​សប្ដាហ៍​ចុង​ក្រោយ​នៃ​ដើម​ឆ្នាំ​២០២៣​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​ការ​អះ​អាង​អំពី​ពូជ​អូមីក្រុង​នៃ​កូវីដ-១៩ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​មួយ​កាល​ពី​សប្ដាហ៍​មុន។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​បង្ហោះ និង​ចែក​ចាយ​ការ​អះ​អាង​ដដែល​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុ​កពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។

Facebook Post | Archived

Facebook Post | Archived

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ប្រែ​សម្រួល​នូវ​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ ដែល​ក្រុម​ការងារ Fact Crescendo នៅ​ប្រទេស​ស្រីលង្កា​បាន​ផ្ទៀង​ផ្ទាត់​រួច​មក​ហើយ។

ក្រុម​ការងារ​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ​របស់ Fact Crescendo ប្រចាំ​នៅ​ប្រទេស​ស្រីលង្កា បាន​ផ្ទៀង​ផ្ទាត់​រួច​មក​ហើយ​នូវ​ការ​អះអាង​ដូច​គ្នា​នេះ ហើយ​ក្រុម​ការងារ Fact Crescendo នៅ​កម្ពុជា សូម​ប្រែ​សម្រួល​ពី​ភាសា​អង់គ្លេស​មក​ជា​ភាសា​ខ្មែរ​ដូច​ខាង​ក្រោម​នេះ៖

តើ​​​វីរុស​ពូជ XBB ជា​អ្វី?

ជា​បច្ចេកទេស​ផ្នែក​វេជ្ជាសាស្ត្រ ពូជ XBB នេះ មិន​មែន​ជា​ប្រភេទ​ថ្មី​ដាច់​ដោយ​ឡែក​នៃ​ជំងឺ​កូវីដ-១៩​នោះ​ឡើយ ហើយ​វា​គ្រាន់​តែ​ពូជ​មួយ​ស្ថិត​ក្នុង​ក្រុម​អូមីក្រុង​ ដែល​បង្ក​ឱ្យ​កើត​មាន​ជំងឺ​កូវីដ-១៩​តែ​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា អត្ថន័យ​ដែល​កំណត់​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ឱ្យ​ដឹង​ថា ពាក្យ XBB នេះ គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​ពូជ​ BA.2.10.1 និង​ពូជ BA.2.75 ដែល​សុទ្ធ​តែ​ស្ថិត​ក្នុង​ចង្កោម​វីរុស​អូមីក្រុង។ សូម​អាន​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

ទន្ទឹម​គ្នា​នេះ ក៏​មាន​ភាព​ចម្រូង​ចម្រាស់​លេច​ឡើងថា តើគេ​អាច​ធ្វើ​តេស្ត​រក​ឃើញ​រោគ​សញ្ញា​ជំងឺ​កូវីដ-១៩​ដែល​បង្ក​ឡើង​ដោយ​​វីរុស​​អូមីក្រុង​បំប្លែង​ថ្មី​នេះ​តាម​រយៈ​ឧបករណ៍​តេស្ត​រហ័ស ឬ​ម៉ាស៊ីន​តេស្ត PCR ដែរ​ឬ​យ៉ាងណា។ អ្នក​ជំនាញ​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​សុខាភិបាល បាន​លើក​ឡើង​ថា គេ​អាច​រក​ឃើញ​វីរុស​នេះ​តាម​រយៈ​ឧបករណ៍​តេស្ត​រហ័ស (RAT) [សូម​មើល​នៅ​ទីនេះ​នៅ​ទីនេះ]។

ប៉ុន្តែ មាន​តែ​ករណី​តេស្ត​មិន​ឃើញ​សញ្ញា​វិជ្ជមាន​នោះ មាន​តែ​ពីរ​បី​ករណី​ប៉ុណ្ណោះ។ ក្រុម​អ្នក​ជំនាញ​មក​ពី​ក្រសួង​សុខាភិបាល​ហ្វីលីពីន បាន​ព្រមាន​ថា វា​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​ធ្វើ​តេស្ត​រក​មេរោគ XBB តាម​រយៈ​ឧបករណ៍​តេស្ត​ធម្មតា។ សូម​អាន​ខ្លឹមសារ​លម្អិត​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន CNN នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

រោគ​សញ្ញា និង​ភាព​ធ្ងន់​ធ្ងរ​បង្ក​ឡើង​ដោយ​ពូជ​អូមីក្រុង​បំប្លែង​ថ្មី XBB

រោគ​សញ្ញា​នៃ​វីរុស​បំប្លែង​ថ្មី​នៅ​ក្នុង​ក្រុម​អូមីក្រុង​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ដទៃ​ទៀត​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ-១៩​ដែរ។ ទោះជាយ៉ាងណា អ្នក​នាំ​ពាក្យ​នៃ​ស្ថាប័ន​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ឱ្យដឹង​ថា ​វីរុស​ពូជ​បំប្លែង​ថ្មី​នេះ បង្ក​ឱ្យ​​មាន​ជំងឺ​​គ្រុន​ក្ដៅ និង​ផ្ដាសាយ ប៉ុន្តែ រោគ​សញ្ញា​ជា​ទូទៅ​មាន​កម្រិត​ស្រាល។ ចំណែក​ឯ​ភាព​ធ្ងន់​ធ្ងរ​​នៃ​ការ​ឆ្លង​រីក​រាល​ដាល​វិញ ស្ថិត​នៅ​កម្រិត​ទាប។ ប៉ុន្តែ អត្រា​ឆ្លង​វីរុស​នេះ មាន​កម្រិត​ខ្ពស់។ សូម​អាន​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

ចំណែក​ឯ​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ឥណ្ឌា បាន​ឱ្យ​ដឹង​ថា ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​ឆ្លង​វីរុស XBB នេះ ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​ប៉ុណ្ណោះ។ សូម​អាន​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ ឬ​នៅទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

តើ​អង្គការ​សុខភាព​ពិភព​លោក​និយាយ​អ្វី​ខ្លះ?

បើ​តាម​អង្គការ​សុខភាព​ពិភព​លោក ទិន្នន័យ​ថ្មីៗ​មិន​បង្ហាញ​ឱ្យ​ឃើញ​ភាព​ខុស​គ្នា​ខ្លាំង​ផ្នែក​ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​ឆ្លង​វីរុស​ពូជ​ថ្មី XBB នេះ​ឡើយ។ ទោះជាយ៉ាងណា ភស្តុតាង​ដំបូងៗ​ចង្អុល​បង្ហាញ​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ឡើង​វិញ​មាន​កម្រិត​ខ្ពស់​ជាង​ពូជ​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​អូមីក្រុង។ ករណី​ឆ្លង​ឡើង​វិញ មាន​តែ​ចំពោះ​អ្នក​ទាំង​ឡាយ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​មុន​ផ្ទុះ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង។ សូម​អាន​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី

ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ច្រាន​ចោល​នូវ​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម។ ក្រសួង​ប្រទេស​នេះ បាន​បញ្ជាក់​ថា ការ​អះ​អាង​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង​វិទ្យាសាស្ត្រ នាំ​ឱ្យ​មហាជន​ភ័យ​ខ្លាច និង​យល់​ច្រឡំ ហើយ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ណែនាំ​កុំ​ចែក​រំលែក​បន្ត​នូវ​ខ្លឹមសារ​សំណេរ​គ្មាន​ការ​ផ្ទៀង​ផ្ទាត់​នេះ។ [archived]

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី បាន​អរគុណ​ដល់​ប្រជាជន​ដែល​នៅ​តែ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ចេញ​ទៅ​ក្រៅ​ផ្ទះ ដើម្បី​ថែរក្សា​សុខភាព​របស់​ពួកគេ ហើយ​បញ្ជាក់​ថា ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​នឹង​បន្ត​ផ្ដល់​អង្គ​ការពារ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។ ម៉ាឡេស៊ី​ក៏​បាន​ជំរុញ​ប្រជាជន​ឱ្យ​ទទួល​យក​វ៉ាក់សាំង​ដូស​ជំរុញ ជាពិសេស​ក្រុម​ងាយ​រង​ហានិភ័យ​ខ្ពស់។ សូម​មើល​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ

តើ​ពូជ​ថ្មី​នៃ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង XBB អាចមិន​ឆ្លង​កាត់​តាម​រន្ធ​ចម្រុះ និង​វាយ​ប្រហារ​សួត​ដែរ​ឬទេ?

វេជ្ជ​បណ្ឌិត Adrian Wong ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា «វីរុស​កូវីដ-១៩ មិន​​ផ្លាស់​ទី​​ទេ ហើយ​ឆ្លង​តាម​រយៈ​តំណក់​សំបោរ​តូចៗ និង​តាម​កំណក់​បរិយាកាស​ដែល​យើង​ដក​ដង្ហើម​ចូល។ វីរុស​នេះ​មិន​មែន​ជា​មីស៊ីល​ដែល​ស្វែង​រក​គោលដៅ​ជាក់​លាក់​នោះ​ឡើយ។ វីរុស​នេះ​ឆ្លង​តាម​រយៈ​ខ្យល់​ដែល​យើង​ដក​ដង្ហើម មុន​នឹង​វា​ចូល​ទៅ​ដល់​សួត​របសើ​យើង។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ប្រើ​ឧបករណ៍​រុក​ចូល​រន្ធ​ច្រមុះ​ដើម្បី​តេស្តរក​មេរោគ​កូវីដ-១៩»។ សូម​អាន​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ ឬ​តំណភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

នៅ​ក្នុង​ការ​សិក្សា​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ពីរ​បី​ខែ​មុន​នៅ​ក្នុង​ព្រឹត្តិប័ត្រ Microbiology Spectrum ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​ឯ​មហាវិទ្យាល័យបសុពេទ្យ​នៃ​សាកល​វិទ្យាល័យ Cornell បាន​បញ្ជាក់​ថា សំណាក​តេស្ត​​ពីរន្ធ​ចម្រុះ គឺ​ជា​វិធី​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​តេស្ត​រក​មើល និង​តាម​ដាន​ជំងឺ​កូវីដ-១៩។ សូម​អាន​ខ្លឹមសារ​ទាំងស្រុង​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ។

សម្រាប់​ព័ត៌មាន​ជាច្រើន​ទៀត សូម​ស្វែង​រក​​ការ​ផ្សាយ​របស់​យើង​នៅ​លើ​បណ្ដាញ​សង្គម​​ដូច​ខាង​ក្រោម​នេះ៖

Facebook | Twitter | Instagram | Google News | TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រហូត​មក​ដល់​ពេល​នេះ គ្មាន​ភស្តុតាង​វិទ្យាសាស្ត្រ​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​ថា ពូជ​ថ្មី​នៃ​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង XBB បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដូច​ទៅ​នឹង​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។

ទិន្នន័យ​ថ្មីៗ មិន​បាន​បង្ហាញ​ពីភាព​ខុស​គ្នា​ខ្លាំង​ខាង​ស្ថានភាព​ឆ្លង​វីរុស​បំប្លែង​ថ្មី XBB នេះ​ឡើយ ប៉ុន្តែ គ្រាន់​តែ​ឱ្យ​ដឹង​ថា ពូជ​ថ្មី​នៃ​ក្រុម​អូមីក្រុង​នេះ​ងាយ​ឆ្លង​លឿន ហើយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បន្ត​សិក្សា​លើ​ឥទ្ធិពល​នៃ​ពូជ​អូមីក្រុង​ថ្មី​នេះ។

Avatar

Title: តើ​ពូជ​ថ្មី​នៃ​វីរុស​កូវីដ-១៩​អូមីក្រុង​កាច​សហាវ​ដូច​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​មែន​ឬទេ?

Fact Check By: Jay Udom

Result: Misleading