តើ​ពូជ​ថ្មី​នៃ​វីរុស​កូវីដ-១៩​អូមីក្រុង​កាច​សហាវ​ដូច​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​មែន​ឬទេ?

ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ពូជ​ថ្មី​នៃ​វីរុស​​អូមីក្រុង​ដែល​បង្ក​ឱ្យ​កើត​កូវីដ-១៩ មាន​លក្ខណៈ​កាច​សហាវ និង​គ្រោះ​ថ្នាក់​ជាង​វីរុស​បំប្លែង​ខ្លួន​ Delta ទៅ​ទៀត ហើយ​មិន​បង្ហាញ​រោគ​សញ្ញា​ដូច​ពូជ​វីរុស​កូវីដ-១៩​មុន​ៗនោះ​ឡើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ផ្អែក​តាម​ឯកសារ​ព័ត៌មាន​គួរ​ឱ្យ​ជឿ​ជាក់​នានា យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​រៀបរាប់​ថា ពូជ​ថ្មី​នៃ​វីរូស​កូវីដ-១៩​ប្រភេទអូមីក្រុង ឬ Omicron XBB ត្រូវ​បាន​រក​ឃើញ​ថា​ បង្ក​ឱ្យ​មនុស្ស​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ជាង​ប្រភេទ​អូមីក្រុង ដោយ​ពុំ​មាន​បង្ហាញ​រោគ​សញ្ញា​ក្អក និង​គ្រុន​ក្ដៅ​នោះ​ឡើយ ប៉ុន្តែ បង្ហាញ​ត្រឹម​រោគ​សញ្ញា​ឈឺ​សន្លាក់ ឈឺ​ក្បាល ឈឺ​ក ឈឺ​ខ្នង​ផ្នែក​ខាង​លើ បាត់​បង់​ចំណង់​អាហារ​ទូទៅ និង​ជា​ពិសេស​បង្ក​ឱ្យ​រលាក​សួត​យ៉ាង​ស្រួច​ស្រាល់។ ការ​អះ​អាង​ខាង​លើ​នេះ បន្ត​រៀបរាប់​ថា វីរុស​កូវីដ-១៩​ពូជ​ថ្មី​របស់​ប្រភេទ​អូមីក្រុង​ថ្មី​នេះ មិន​អាច​ឱ្យ​គេ​ដឹង​តាម​រយៈ​ការ​ធ្វើ​តេស្ត​ច្រមុះ​នោះ​ឡើយ ហើយ​វា​ឆ្លង​រីក​រាល​ដាល​លឿន​ចូល​ទៅ​ក្នុង​សហគមន៍។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​មាន​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោង​ព្រាត​នៅ​ក្នុង​រយៈ​ ២​សប្ដាហ៍​ចុង​ក្រោយ​នៃ​ដើម​ឆ្នាំ​២០២៣​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​ការ​អះ​អាង​អំពី​ពូជ​អូមីក្រុង​នៃ​កូវីដ-១៩ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​មួយ​កាល​ពី​សប្ដាហ៍​មុន។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​ការ​បង្ហោះ និង​ចែក​ចាយ​ការ​អះ​អាង​ដដែល​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុ​កពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ Facebook Post | […]

Continue Reading