សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​នៅ​ខេត្ត Fujian នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ​

ខណៈ​ដែល​ប្រធាន​សភា​អាមេរិក លោក​ស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi)​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ដែន​ដី​កោះ​តៃវ៉ាន់​នោះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​នូវ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្នខាង​យោធា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ វីដេអូ​នេះ បាន​ភ្ជាប់​ជាមួយ​សំណេរ​ថា វា​ជា​ស្ថានភាព​នៅ​ដែនដី​កោះ​តៃវ៉ាន់ នៅ​មុន​ពេល​យន្តហោះ​ដឹក​លោកស្រី ប៉េឡូស៊ី ចុះ​ចត​នៅ​ទីក្រុង​តៃប៉ិ។ វីដេអូ​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​​ និង​ប្រតិកម្ម​បញ្ចេញ​មតិ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact […]

Continue Reading

រូបថត​​លោក​ ផែង​ វណ្ណៈ​ ជាប់​ខ្នៅ​ដៃ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ

ថ្មីៗ​នេះ ​​លោក​ស្រី​ ហ៊ុន ស៊ី​ណាត​ ដែល​ជា​ប្អូន​ស្រី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​លោក ផែង វណ្ណៈ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដ៏​ល្បី​ឈ្មោះ ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​អំពី​ជម្លោះ​គ្រួសារ​អ្នក​អត្ថាធិប្បាយ​កម្មវិធី​ប្រកួត​បាល់ទាត់ លោក ជឿន ប៊ុនចក់ ហៅ ជីកចក់ និង​អ្នក​លក់​ឡេ​នៅ​លើ​បណ្ដាញ​សង្គម អ្នក​នាង ទ្រិញ […]

Continue Reading

Fact Check: គ្មាន​ការ​ចាប់​ខ្លួន​​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដូចការអះអាងលើ​ហ្វេសប៊ុក​ទេ​

លោក ស ខេង គឺ​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស​មួយ​រូប​របស់​កម្ពុជា ​កាន់​តំណែង​ឧបនាយក​រដ្ឋ​មន្ត្រីនិង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃហើយ​ទទួល​បាន​គោរមងារ​«សម្ដេច»​។ នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក ស ខេង មាន ​ឋានៈ​ជា​អនុ​ប្រធាន​គណបក្ស និង​ជា​សមាជិក​មួយ​រូប​នៃ​គណៈ​អចិន្ត្រៃយ៍​ ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់ ​គណ​បក្ស​កាន់​អំណាច។ ជា​រឿយៗ លោក ស ខេង ត្រូវ​បាន​ផ្គូរ​ផ្គង់​ដោយ​មហាជន​ថា ជា​គូ​ប្រជែង​អំណាច​នៅ​ក្នុង […]

Continue Reading

មនុស្ស​៥​នាក់​ស្លាប់​ដោយសារ​កូវីដ​១៩​​ថ្មីៗ​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​វ៉ាក់សាំង​ចិន​នោះ​ឡើយ

គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​បង្ការ​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​បាន​កើត​ឡើង​អស់​រយៈ​ពេល ៤២​ថ្ងៃ​មក​ហើយ ក្នុង​នោះ​មាន​ទាំង​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ចិន និង​វ៉ាក់សាំង Covishield ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន AstraZeneca ហើយ​ដែល​ត្រូវ​បាន​ផ្ដល់​មក​កម្ពុជា​តាម​រយៈ​យន្តការ​នៃ​អង្គការ​សុខភាព​ពិភព​លោក។ ទន្ទឹម​គ្នា​នេះដែរ ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រាយការណ៍​ថា បាន​កើន​ឡើង​ដល់​ចំនួន ១ ៨១៧​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ ក្នុង​នោះ​កម្ពុជា​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ […]

Continue Reading