រូបថត​លោក ហ៊ុន សែន និង​ភរិយា​ ត្រូវ​បាន​កាត់​ត​ឱ្យ​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​របស់​ខ្មែរ​ក្រហម

រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ត្រូវ​បាន​កាត់​ត​ជារឿយៗ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​លោក​ ហ៊ុន សែន និង​ភរិយា​របស់​លោក​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​សម័យ​ខ្មែរ​ក្រហម ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ។ រូបថត​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ទាំង​មាន​ការ​បញ្ចេញ​មតិផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​រួច​ហើយ យើង​បាន​រក​ឃើញ​ថា រូបថត​នោះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ​ថា នារី ​ឦសាន បាន​ចែក​រំលែក​រូបថត​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ ដែល​រូបថត​នោះ​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​ឯក​សណ្ឋាន​ពណ៌​ខ្មៅ​នា​សម័យ​ខ្មែរ​ក្រហម ហើយ​ភរិយា​របស់​លោក​ក៏​ស្ថិត​ក្នុង​ឈុត​ខ្មៅ​នា​សម័យ​នោះ​ផង​ដែរ ព្រម​ទាំង​ស្ពាយ​កាំភ្លើង​ AK-49 មួយ​ដើម​ផង​ដែរ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​ជាច្រើន​ដង ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ និង​ប្រតិកម្ម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​សរសេរ​រៀបរាប់​ថា «ក្រុម​ខ្មែរ​ក្រហម​ប៉ែក​បូរព៌ា គឺ​ជា​ក្រុម​ដែល​យួន​បង្កើត​ឡើង​ដើម្បី​ប្រល័យ​ពូជ​សាសន៍​ខ្មែរ ឈ្លាន​ពាន​ខ្មែរ បំផ្លាញ​ខ្មែរ បំបែក​បំបាក់​ខ្មែរ និង​ស៊ីរូង​ផ្ទៃ​ក្នុង​ខ្មែរ​គ្រប់​រូបភាព​គ្រប់​ជំនាន់​រហូត​មក ឥឡូវ​ក្រុម​អាយ៉ង់​យួន​នេះ កំពុង​បណ្ដុះ​កូន​ចៅ​វា​បន្ត​ទៀត ក្នុង​មហិច្ឆតា​លេប​ត្របាក់​កម្ពុជា​អោយ​បាន​ទាំង​ស្រុង​ក្នុង​ពេល​ឆាប់ៗ​នេះ»។ Facebook Post | […]

Continue Reading