ជាច្រើនឆ្នាំមកហើយ បំណុលដែលកម្ពុជាជំពាក់បរទេស គឺជាប្រធានបទដ៏ក្ដៅគគុកមួយ ដែលត្រូវបានលើកយកមកជជែក ឬចោទសួរទៅកាន់រាជរដ្ឋាភិបាល។ បញ្ហាបំណុលនេះ ក៏ត្រូវបានលើកឡើងនៅលើបណ្ដាញសង្គមដែលអះអាងថា កម្ពុជាជាប់បំណុលបរទេសសរុបជាង ១៥ពាន់លានដុល្លារ។ ការអះអាងមួយនេះ ត្រូវបានចែករំលែកតៗគ្នា និងប្រតិកម្មចម្រុះផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម ការអះអាងមួយនៅលើបណ្ដាញសង្គមកាលពីពាក់កណ្ដាលខែកក្កដាកន្លងមកនេះ បានលើកឡើងថា កម្ពុជាជាប់បំណុលបរទេសរហូតដល់ជាង ១៥,០០០លានដុល្លារ ឬជាង ១៥ពាន់លានដុល្លារអាមេរិក ក្នុងនោះបំណុលដែលកម្ពុជាជំពាក់ចិនមានរហូតដល់ ៤៨ភាគរយឯណោះ។ ការអះអាងបែបនេះនៅលើបណ្ដាញសង្គម ទទួលបានការចែករំលែកជាច្រើនដង និងមានការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៦ ខែកក្កដាកន្លងមកនេះ ដែលបានរៀបរាប់ថា «កម្ពុជាមានបំណុលសរុបជាង ១៥,០០០លានដុល្លារ។ (របាយការណ៍ក្រសួងសេដ្ឋកិច្ច) ក្នុងនោះជំពាក់ចិន ៤៨%។ អបអរសាទរ!»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះតាមរយៈការផ្ទៀងផ្ទាត់ជាមួយនឹងសេចក្ដីរាយការណ៍ព័ត៌មានរបស់បណ្ដាសារព័ត៌មាននានា និងរបាយការណ៍ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ បំណុលដែលកម្ពុជាជំពាក់បរទេស […]
Continue Reading