Fact Check: តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​ធ្លាប់កោរ​សក់​មែន​ដែរ​ឬ​ទេ​?

ការ​កាន់​អំណាច​ និង​ដឹក​នាំ​ប្រទេស​ដ៏​យូរ​ឆ្នាំ​របស់​លោក ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ផង​នោះ​ បាន​នឹង​កំពុង​ក្លាយ​ជា​ប្រធាន​បទ​របស់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​ លើក​យក​មក​ជជែក​ ដេញ​ដោល​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​។​ ​ថ្មី​ៗ​នេះ​ រូប​ថត​មួយ​សន្លឹក​ ដែល​​បង្ហាញ​​លោក​ ហ៊ុន​ សែន​ ស្ថិត​ក្នុង​សភាព​កោរសក់​ និង​ជក់​បារី ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។ រូបថត​លោក ហ៊ុន សែន គ្មាន​សក់​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ត្រូវ​បាន​កាត់​ត​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួនមួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​តែ​អង្គុយ​ជក់​បារី​ និង​​ពាក់​វ៉ែន​តា​ខ្មៅ​​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បាន​បង្ហាញ​ថា សក់​ក្បាល​របស់​លោក​ត្រូវ​បាន​កោរ​ចេញ​អស់​ផង​ដែរ។​ រូប​ថត​ជាមួយ​សំណេរ​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ជា​ភាសា​ខ្មែរ​ ដោយ​អម​​នឹង​រូប​ថត​ថា​ «ចង់​​នាំ​​គ្នា​​ទៅ​​ប្លន់​​លោក​​ខាង​​លិច​​ម្ដង​​អា​​ណាត់​​ក្រោយ​… ពួក​វា​​កុហក​​ជឿ​​ចង់​​ងាប់​…​»។ Facebook Post […]

Continue Reading