វីដេអូហ្វឹកសមបង្ការអគ្គិភ័យក្នុងរោងចក្រត្រូវបានអះអាងថាជាហេតុការណ៍ផ្អើលឆោឡោព្រោះផ្ទុះកូវីដ១៩
គិតត្រឹមថ្ងៃទី២២ ខែមីនានេះ ចំនួនអ្នកឆ្លងមេរោគកូវីដ១៩នៅកម្ពុជា បានកើនឡើងដល់ ១ ៧៥៣ករណីនៅទូទាំងប្រទេស ក្នុងនោះចំនួនឆ្លងដល់ទៅ ១ ២៣៣ករណី សុទ្ធតែជាប់ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈកន្លងមកនេះ ហើយមនុស្ស ៤នាក់ហើយ ត្រូវបានប្រកាសថា បានស្លាប់ដោយសារតែមេរោគផ្លូវដង្ហើមនេះ។ ទន្ទឹមនឹងស្ថានភាពបែបនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានអះអាងពីការផ្ទុះឡើងនៃករណីឆ្លងមេរោគកូវីដ១៩នេះនៅក្នុងចំណោមកម្មកររោងចក្រកាត់ដេរមួយនៅជាយរាជធានីភ្នំពេញ ដែលបង្កឱ្យកម្មករកម្មការិនីរាប់រយនាក់រត់ចេញពីរោងចក្រ។ ការអះអាងនេះ ត្រូវបានចែករំលែករាប់ពាន់ដងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត បានរកឃើញថា ការអះអាងនោះមិនត្រឹមត្រូវទេ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកមួយបានបង្ហោះវីដេអូឃ្លីបមួយដែលបង្ហាញមនុស្សជាច្រើននាក់កំពុងរត់ចេញតាមច្រកទ្វារនៃអគារមួយ។ ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា ក្រុមមនុស្សទាំងនោះ គឺជាកម្មកររោងចក្រកាត់ដេរមួយស្ថិតនៅជាយរាជធានីភ្នំពេញ ដែលបានផ្អើលរត់ចេញពីរោងចក្រ ក្រោយពីក្រុមមន្ត្រីរបស់ក្រសួងសុខាភិបាលចុះយកសំណាកពីកម្មករម្នាក់។ វីដេអូឃ្លីបរួមជាមួយសំណេរមួយនេះ ត្រូវបានចែករំលែកតៗគ្នារាប់ពាន់ដង និងបញ្ចេញប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដល់ទៅរាប់ពាន់ដងនៅក្នុងរយៈដ៏ខ្លីប៉ុណ្ណោះ។ រូបភាពផ្ដាមពីទំព័រហ្វេសប៊ុកនោះ រៀបរាប់ថា «កម្មករ ៤០០នាក់ក្នុងរោងចក្រចេស្ដា ស្ថិតក្នុងខណ្ឌដង្កោ បាននាំគ្នារត់ផ្អើលឈូរឆរដោយមានកម្មករម្នាក់ត្រូវបានក្រសួងចុះយកសំណាក។ មិនទាន់ដឹងលទ្ធផលផង ក៏នាំគ្នាផ្អើលរត់ចេញទាំងអស់គ្នាតែម្ដង។ ក្រោយពេលមានការសម្របសម្រួលពីរដ្ឋបាល ទើបកម្មករទាំងអស់គ្នាព្រមចូលធ្វើការវិញ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia […]
Continue Reading