Fact Check: រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានកាត់តជាមួយ ធី សុវណ្ណថា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែទទួលរងនូវការរិះគន់ និងការវាយប្រហារជាពាក្យសម្តីជាច្រើនលើក ជាច្រើនសារ ពីសំណាក់ក្រុមអ្នកជំទាស់ ឬអ្នកនយោបាយប្រឆាំងនឹងលោក ជាពិសេសនៅលើបណ្តាញសង្គមនានាយ៉ាងផុសផុល។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញអំពីទិដ្ឋភាពរូបលោក ជាមួយនឹងលោកស្រី ធី សុវណ្ណថា កំពុងអង្គុយក្បែរគ្នានៅក្នុងរថយន្តនោះ ត្រូវបានបង្ហោះ ចែកចាយនៅលើបណ្តាញហ្វេសប៊ុកដោយអ្នកប្រើប្រាស់ម្នាក់។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកែច្នៃ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹក ដោយបានបង្ហាញរូបរបស់ថ្នាក់ដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊៊ុន សែន ជាមួយនឹងលោកស្រី ធី សុវណ្ណថា កំពុងអង្គុយនៅក្នុងរថយន្ត។ លោកស្រី ធី សុវណ្ណថា ត្រូវបានគេស្គាល់ជាទូទៅថា គឺជាអតីតសកម្មជននយោបាយអតីតគណបក្សប្រឆាំង និងជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដ៏ល្បីល្បាញម្នាក់ ដែលក្រោយមកលោកស្រីបានងាកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញ។ រូបថតនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង និងប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកដែលបានសរសេរអក្សរនៅលើរូបថតដូច្នេះថា «ចៅលោកតាពិត»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត […]
Continue Reading