Fact Check: រូបថតកញ្ញា សេង ធារី មានពុកមាត់ជារូបថតកាត់ត
សំណុំរឿងក្បត់ជាតិរបស់អតីតសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមសវនាការសារជាថ្មីកាលពីពេលថ្មីៗនេះ ដោយស្នើឲ្យជនជាប់ចោទចំនួន៦នាក់ មកបង្ហាញខ្លួននៅសវនាការ ក្នុងនោះក៏មានកញ្ញា សេង ធារី ប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងជាសកម្មជនសិទ្ធិមនុស្សមួយរូបផងដែរ។ ទន្ទឹមនឹងនេះ រូបថតមួយសន្លឹកបង្ហាញនូវសកម្មជនសិទ្ធិមនុស្សកញ្ញា សេង ធារី មានពុកមាត់ និងពុកចង្កា ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់។ រូបថតនេះ អាចនឹងត្រូវបានគិតថាជារូបថតពិតដោយមានការចែកចាយបន្តនៅតាមបណ្តាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកាត់ត។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន២សន្លឹក បង្ហាញនូវទិដ្ឋភាពកញ្ញា សេង ធារី កំពុងឈរក្នុងឈុតសម្លៀកបំពាក់អប្សរា និងមានពុកមាត់ ពុកចង្កាផងដែរ។ កញ្ញា សេង ធារី ត្រូវបានគេស្គាល់ថាជាស្ថាបនិកមជ្ឈមណ្ឌលអប់រំ ដើម្បីពលរដ្ឋខ្មែរ និងជាសកម្មជនសិទ្ធិមនុស្សដ៏សកម្មមួយរូប។ រូបថតនេះ ត្រូវបានចែកចាយ និងប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរមួយចំនួន។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកបានសរសេររៀបរាប់ថា «តុលាការកម្ពុជា មិនបើកសវនៈការ [សវនាការ] កាត់ក្ដីជំពូកមនុស្សឆ្កួតឡើយ…! […]
Continue Reading