ខណៈពេលដែលបុណ្យ Christmas ឬបុណ្យណូអែល ត្រូវបានប្រារព្ធនៅកម្ពុជា និងបណ្តាប្រទេសជាច្រើនទៀតនោះ រូបថត និងវីដេអូឃ្លីបជាច្រើនដែលបង្ហាញអំពីការប្រារព្ធពិធីបុណ្យគ្រិស្តសាសនាមួយនេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងផុសផុលនាពេលថ្មីៗនេះ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញក្រុមមេដឹកនាំខ្មែរក្រហមជាច្រើនរូប ឈរពាក់មួកអមដោយដើមឈើតំណាងបុណ្យណូអែលនោះ។ ប៉ុស្តិ៍នេះ ត្រូវបានចែកចាយជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកាត់ត។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពនៃការប្រារព្ធពិធីបុណ្យណូអែលពីសំណាក់ក្រុមមេដឹកនាំខ្មែរក្រហម។ អ្នកប្រើប្រាស់ដដែលនេះ ពុំបានបញ្ជាក់អំពីទីតាំង និងព័ត៌មានលម្អិតជាក់លាក់ អំពីទិដ្ឋភាពនៃរូបថតមួយនោះទេ។ រូបថតនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនពាន់ដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក បានសរសេររៀបរាប់ថា «Merry Christmas ចង់បានអីចាំអង្គការរៀបចំជូន»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ […]
Continue Reading