Fact Check: តើបុរសជាប្តីម្នាក់យំសុំលែងលះប្រពន្ធដោយសារតែគ្មានកូនមែនឬ?
ជីវិតជាប្តីប្រពន្ធ មិនមែនជារឿងងាយស្រួលនោះឡើយ ក្រៅពីរស់នៅយល់ចិត្តគ្នា អធ្យាស្រ័យគ្នា យើងក៏ត្រូវចេះអត់ឱន និងរក្សារឿងឯកជនប្តីប្រពន្ធបានល្អផងដែរ។ ធម្មតាប្តីប្រពន្ធ ដែលរស់នៅជាមួយគ្នា គឺដូចជាចាននៅក្នុងរាវ រមែងតែងមានការឈ្លោះប្រកែក និងរឿងមិនពេញចិត្តមួយចំនួន ដែលគួរតែពិភាក្សាគ្នា និងនិយាយគ្នាដោយសន្តិវិធី។ ទន្ទឹមនឹងនេះ មានព័ត៌មានមួយបានអះអាងថាបុរសជាប្តីម្នាក់យំសុំលែងលះប្រពន្ធដោយសារតែគ្មានកូន ក្រោយពីបានរៀបការជាមួយគ្នា៦ឆ្នាំមក។ ការចុះផ្សព្វផ្សាយនេះ ត្រូវបានភ្ជាប់ដោយរូបថតបុរស និងស្ត្រីកំពុងតែយំពីរនាក់។ ព័ត៌មាននេះ ត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមានការបញ្ចេញមតិចម្រុះជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថាការអះអាងភ្ជាប់ជាមួយនឹងរូបថតខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ គេហទំព័រសារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា Komsan Obsok (កម្សាន្តអផ្សុក) បានចុះផ្សាយនូវអត្ថបទបង្ហាញអំពីទិដ្ឋភាពរូបថតបុរស និងស្រ្តីម្នាក់កំពុងអង្គុយយំ ក្រោមចំណងជើងសរសេររៀបរាប់ថា «ប្តីប្រពន្ធមួយគូរ រៀបការបាន ៦ឆ្នាំគ្មានកូននឹក[នឹង] គេសោះ ប្តីសម្រាច់[សម្រេច] ចិត្តយកប្រពន្ធទៅពេទ្យពិនិត្យ ក្រោយពេលពិនិត្យរួចស្រាប់តែប្តីទន់ជង្គង់ ហើយសុំលែងលះភ្លាមៗព្រោះតែ…»។ ការផ្សព្វផ្សាយដោយភ្ជាប់រូបថតនេះ ត្រូវបានចែកចាយតៗគ្នា និងប្រតិកម្មចម្រុះជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រសារព័ត៌មានបានបង្ហាញទិដ្ឋភាពបុរស និងស្ត្រីម្នាក់កំពុងតែអង្គុយយំ […]
Continue Reading