រូបថត និងវីដេអូទេសភាពធម្មជាតិជាច្រើន ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម ក្នុងនោះមានទាំងរូបថត និងវីដេអូក្លែងក្លាយផងដែរ។ នៅក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពកោះដែលមានទម្រង់រូបរាងជាសត្វដំរីទឹក ត្រូវបានទំព័រហ្វេសប៊ុកមួយបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនានាជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកាត់ត។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Cambodia Life បានបង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពកោះមួយ មានសណ្ឋាន និងទម្រង់ដូចទៅនឹងសត្វដំរីទឹក។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកបញ្ចេញប្រតិកម្មចម្រុះ និងចែកចាយជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គមនាពេលថ្មីៗ។ រូបថតខាងលើនេះ អាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដ ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិ និងចែករំលែកបន្ត។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Amazing Hippos» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «សត្វហ៊ីប៉ូ (ដំរីទឺក) ដ៏អស្ចារ្យ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact […]
Continue Reading