កោះ​មាន​សណ្ឋាន​​ជា​សត្វ​ដំរី​ទឹក​ ជា​រូប​ថតកាត់​ត​

Altered International

រូបថត និង​វីដេអូ​ទេសភាព​ធម្មជាតិ​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​ទាំង​រូបថត និង​វីដេអូ​ក្លែង​ក្លាយ​ផង​ដែរ។ នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​កោះ​ដែល​មាន​ទម្រង់​រូប​រាង​ជា​សត្វ​ដំរី​ទឹក​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នានា​ជា​ច្រើន​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Cambodia Life បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាពកោះ​មួយ​ មាន​សណ្ឋាន​ និង​ទម្រង់​ដូច​ទៅ​នឹង​សត្វ​ដំរី​ទឹក​។​ រូប​ថត​នេះ​ ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​។​

រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Amazing Hippos»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​សត្វ​ហ៊ីប៉ូ​ (ដំរី​ទឺក​) ដ៏​អស្ចារ្យ​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​មួយ​សន្លឹក​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ Shutterstock ដែល​ជា​គេហ​ទំព័រ​សោត​ទស្សន៍​ដ៏​ធំ​មួយ។​ គេហ​ទំព័រ​ដដែល​នេះ​ ពុំ​បាន​បង្ហាញ​​សណ្ឋាន​ និង​រូប​រាង​ដូច​ជា​សត្វ​ដំរី​ទឹក​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Coron Island in the province of Palawan, Philippines»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «កោះ​កូរ៉ុន​ នៃ​ខេត្ត​ប៉ាឡាវ៉ាន់​ នៃ​ប្រទេស​ហ្វីលីពីន​»​។​

Shutter Stock Link | Archived Link

ដូច​គ្នា​នេះ​ គេហ​ទំព័រ​ Alamy ក៏​បាន​​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​អំពី​រូបថត​មួយ​សន្លឹក​ខាង​លើ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «Kayangan lake or blue lagoon, Coron island, Philippines» និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «បឹង​កៃ​យ៉ាង៉ាន​ ឬ​បឹង​ខៀវ​,​ កោះ​កូរ៉ុន​,​ ប្រទេស​ហ្វីលីពីន​»​។​

Alamy Stock Photo | Archived Link

រូប​ថត​មាន​ទម្រង់​ដូច​គ្នា​មួយ​សន្លឹក​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ Can Stock Photo ផង​ដែរ​។​ គេហ​ទំព័រ​ដដែល​ ក៏​​​​បាន​បញ្ជាក់​អំពីទីតាំង​នៃ​តំបន់​មួយ​នេះ​ផង​ដែរ​ជា​ភាសា​អង់គ្លេស​ថា «View Of Kayangan Lake Lagoon On Coron Island, Busuanga Palawan Philippines»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ទេស​ភាព​នៃ​បឹង​កៃ​យ៉ា​ង៉ាន​, ប៉ាឡាវ៉ាន់​, ប្រទេស​ហ្វីលីពីន​»​។​

Can Stock Photo | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ត្រូវ​បាន​កាត់​ត មុន​នឹង​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ការ​ពិតច្បាប់​ដើម​នៃ​រូប​ថត​មួយ​សន្លឹកនេះ​ គឺ​ជា​ទិដ្ឋ​ភាព​បឹង​កៃ​យ៉ាង៉ាន​ (Kayangan Lake) និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ប៉ាឡាវ៉ាន់​ (Palawan province) ប្រទេស​ហ្វីលីពីន​ (Philippines)។​ រូប​ថត​​នេះ​ពុំ​បាន​បង្ហាញ​​សណ្ឋាន​ និង​រូប​រាង​ដូច​ជា​សត្វ​ដំរី​ទឹក​នោះ​ឡើយ​។​

Avatar

Title:កោះ​មាន​សណ្ឋាន​​ជា​សត្វ​ដំរី​ទឹក​ ជា​រូប​ថតកាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.