តើ​​អគារ​​បែប​​ខ្មែរ​មួយ​​នេះ​​ពិត​​ជា​​នៅ​​ភ្នំពេញ​​មែន​​ឬ​?

ខណៈ​ដែល​សំណង់​ខ្ពស់ៗ​ជាច្រើន ត្រូវ​បាន​សាង​សង់​ឡើង​ព្រោង​ព្រាត​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​រយៈ​មួយ​ទសវត្សរ៍​ចុង​ក្រោយ​មក​នេះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​អគារមួយ​ជាប់​នឹង​មាត់​សមុទ្រ​ ត្រូវបាន​បង្ហោះអះអាង​ថា​ ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។​ ការ​អះអាង​នេះ​ ត្រូវ​បាន​ចែក​រំលែក​ផុស​ផុល​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​រក​ឃើញ​ថា​ ការ​អះអាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ រូប​ភាព​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​អគារ​មួយ​កន្លែង​ស្ថិត​នៅ​ជាប់​​សមុទ្រ​នៅ​ខាង​ក្រោយ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា​ វាស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ រូបភាព​នេះ​​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​។​ ខាង​ក្រោម​នេះ​ គឺ​រូបភាព​ផ្ដាមចេញ​ពី​ការ​អះអាង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃទី​០២​ ខែ​កុម្ភៈ​ ជាមួយ​សំណេរ​រៀប​រាប់​ថា​​ «​ទីក្រុង​ភ្នំពេញ​»។ https://www.tiktok.com/@maovirak75/photo/7466741887337008402 TikTok Post | Archived Link រូប​ភាពបង្ហាញ​​អគារ​ដែល​មាន​ទីតាំង​ជាប់​ទៅ​នឹង​សមុទ្រ​​​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​ ដោយ​បាន​អះអាងថា វា​​មាន​ទីតាំង​នៅ​រាជ​ធានី​ភ្នំពេញ​។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ឧបករណ៍​វិភាគ​មាតិកា​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្ប​និម្មិត ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ នៅ​ក្នុង​ដំណើរ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​រូប​ថត​នេះ យើង​អាច​កត់​សម្គាល់​នូវ​ចំណុច​មិន​ប្រក្រតី​មួយ​ចំនួន​ ដែល​បង្ហាញ​ទិដ្ឋភាព​អគារ​ជាប់​សមុទ្រ​ ខណៈ​ពេល​ដែល​រាជធានី​ភ្នំពេញ​​ស្ថិត​នៅ​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​។ ការ​វាយ​តម្លៃ​ដោយ​ឧបករណ៍​វិភាគ​មាតិកា​​បង្កើត​ឡើងដោយ​បញ្ញា​សិប្ប​និម្មិត​នោះ បង្ហាញ​ថា […]

Continue Reading

កម្មវិធី​បញ្ញា​សិប្ប​និម្មិត​បាន​បន្ថែម​សំណង់​អគារ​ខ្ពស់​ជាច្រើន​​ម្ដុំ​អគារ​កាណាឌីយ៉ា

រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​អគារ​ខ្ពស់​ៗ​ជា​ច្រើន​អគារ​នា​ពេល​រាត្រី​​នៅ​តំបន់​ផ្សារ​ធំ​ថ្មី ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមជាមួយ​ការ​​អះអាង​ថា​ វា​ជា​បច្ចុប្បន្នភាព​​រាជ​ធានី​ភ្នំ​ពេញ​នា​ឆ្នាំ​២០២៤​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ព្រះ​សីហនុ​មែន​ឬ​?

ស្រប​ពេល​ដែល​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​ផ្លូវ​គោក​ ផ្លូវ​ទឹក​ និង​ផ្លូវ​អាកាស​ បាន​កំពុង​តែ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ រូប​ថត​បង្ហាញ​​ទិដ្ឋភាព​យាន​យន្ដ​ បើក​បរ​នៅ​លើ​ដង​ផ្លូវ​ខ្វាត់​ខ្វែង​ ជា​ច្រើន​គន្លង​ ត្រូវ​បាន​បង្ហោះដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ ដោយ​​ភ្ជាប់​ទៅ​​នឹង​ការ​លើក​ឡើង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​​ភ្នំ​ពេញ​-ព្រះ​សីហនុ។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​យើង​ រកឃើញ​ថា​ រូប​ថត​ភ្ជាប់​ទៅ​នឹង​សំណេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​យាន​យន្ត​ជា​ច្រើន​គ្រឿង​ បាន​កំពុង​បើក​បរ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ដ៏​ស្រស់​ស្អាត​មួយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​លើក​ឡើង​ផង​ដែរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ព្រះ​សីហនុ។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​សរសេរ​ថា​ «នេះ​គឺ​ជា​ផ្លូវ​ល្បឿន​លឿន​នៅ​ស្រុក​ខ្មែរ​យើង​ណា​បង​ប្អូន​»។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search […]

Continue Reading

រូប​ថត​ផ្ទាំង​ប៉ាណូ​នៅ​ដង​ផ្លូវ​មួយ​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​កាត់​ត​

ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣​ កាន់​តែ​ខិត​ជិត​មក​ដល់​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​ផ្ទាំង​ប៉ាណូ​​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ ដោយ​មាន​ការ​សរសេរ​ថា​ ការ​មិន​ខ្វល់​ពី​ប្រទេស​ជាតិ​ គឺ​ជា​រឿង​ថោក​ទាប​បំផុត​។​ ការ​បង្ហោះ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​មិន​​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ធ្នូ​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះរូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ផ្ទាំង​ប៉ាណូ​​នៅ​តាម​ដង​ផ្លូវមួយ​កន្លែង​ ដោយ​មាន​ការ​សរសេរ​ភា្ជប់​ថា​ «ពូជ​សាសន៍​ណា​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មិន​ខ្វល់​ពី​ប្រទេស​ជាតិ​ គឺ​ជា​ពូជ​សាសន៍​ ថោក​ទាប​ បំផុត​»។​ រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាមទាំង​ស្រុង​ ​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​ពិតជាអ​ស្ចារ្យ​មែន​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search […]

Continue Reading

Fact-Check: តើ​សាលា​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ឡើង​វិញ​មែន​​ឬ​ទេ?

កម្ពុជា​នៅ​តែ​បន្ត​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩​ក្នុង​ចំនួន​ច្រើន​ជារៀង​រាល់​ថ្ងៃ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ពេល​កម្ពុជា​ប្រកាស​ពី​ការ​ឆ្លង​រីក​រាល​ដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ-១៩។ ក្នុង​រយៈ​ពេល​ ៦​ខែ​កន្លង​មក​នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធានការ​នានា ដូចជា ការ​បិទ​ខ្ទប់ ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​បិទ​ទីតាំង​មួយ​ចំនួន​ជា​ដើម។ ប៉ុន្តែ ក្រោយ​មក វិធានការ​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដក​ចេញ​វិញ។ ប៉ុន្តែ ថ្មីៗ​នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​ព័ត៌មាន​មួយ​ដែល​និយាយ​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ទីក្រុង​នេះ​ឡើង​វិញ​រយៈ​ពេល ១៤​ថ្ងៃ​ទៀត។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ ដែល​មាន​គណនី​រាប់​សែន​នាក់​ជា​សមាជិក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា ព័ត៌មាន​ដែល​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​ចែក​រំលែក​ព័ត៌មាន​មួយ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម ដែល​ព័ត៌មាន​នោះ​និយាយ​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​បិទ​ក្រុង​ភ្នំពេញ​ជា​ថ្មី​រយៈ​ពេល​ពីរ​សប្ដាហ៍​ទៀត។ បន្ទាប់​ពី​ចែក​រំលែក​ព័ត៌មាន​បែប​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដល់​ទៅ​ជាង ១០០​នាក់​បាន​ចុច​«ចូល​ចិត្ត» ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បញ្ចេញ​មតិ​ថា «បិទ​ទៅ​បិទ​ឱ្យ​រហូត​ទៅ​បាច់​រក​ស៊ីទេ»។ ខាង​ក្រោម​នេះគឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីប៉ុស្តិ៍​ចែក​រំលែក​ព័ត៌មាន​នោះ ដែល​មាន​ចំណង​ជើង​ថា «ក្ដៅៗ​សម្រេច​បិទ​ក្រុប[ក្រុង]​រយៈ​ពេល ១៤​ថ្ងៃ​ទៀតហើយ»។ Facebook Post | Archived Link ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​នានា​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook […]

Continue Reading

Fact-Check: តើ​បំពង់​បង្ហូរ​ទឹក​ក្នុង​រូបថត​នេះ​ត្រូវ​បាន​សាង​សង់​ដោយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​មែន​ទេ?

ជារឿយៗ ការ​កសាង​ផ្លូវ​ថ្នល់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​មហាជន​កម្ពុជា ដែល​ចោទ​សួរ​អំពី​គុណភាព និង​ភាព​យូរ​អង្វែង​នៃ​សំណង់​សាធារណៈ​ទាំង​ឡាយ។ ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​ពី​ការ​កសាង​បំពង់​បង្ហូរ​ទឹក​នៅ​តាម​ផ្លូវ​មួយ​ខ្សែ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា ការ​កសាង​បំពង់​បង្ហូរ​ទឹក​នេះ កើត​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ។ ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ និង​ការ​បញ្ចេញ​ប្រតិកម្ម​​រហូត​ដល់​ទៅ​រាប់​ពាន់​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិតរបស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​ត្រូវ​បង្ហាញ​នូវ​ការ​សាង​សង់​បំពង់​បង្ហូរ​ទឹក​នៅ​តាម​ផ្លូវ​ចាក់​បេតុង​មួយ​កន្លែង។ សំណេរ​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​នេះ មិន​បាន​បញ្ជាក់​ពី​ទីតាំង​ជាក់​លាក់​នោះ​ឡើយ ប៉ុន្តែ ហាក់​​បង្ហាញ​ថា សំណង់​បំពង់​ទុយោ​បង្ហូរ​ទឹក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​ជាង ៦ ៥០០​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ក្នុង​ប្រអប់​បញ្ចេញ​មតិ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​សួរ​ថា តើ​រូបថត​នៃ​ការ​សង​សង់​បំពង់​បង្ហូរ​ទឹក​នេះ ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បន្ទាប់​មក​អ្នក​ប្រើ​ហ្វេសប៊ុក​ខាង​លើ​បាន​តប​ថា «នៅ​គេ​ទេ​បាទ»។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀប​រាប់​ថា «តិច​ច្រឡំ​​គេ​ផ្លុង​ដាក់​ត្រី​ឥវិន​ទៅ ស៊ី​ហ្វុង​រំដោះ​ទឹក​លូ​ឆ្មោះ។ ខ្ញុំ​មិន​នឹកស្មាន​ថា វិស្វករ​ខ័ណ្ឌ+វិស្វករ​សង្កាត់ គាត់​ធ្វើ​បាន […]

Continue Reading

Fact Check: សំណង់​អគារ​ចម្លង​តាម​រចនាបថ​បារាំង​នេះ​ស្ថិត​នៅ​ទីក្រុង​រណប​​កោះ​ពេជ្រ​

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កោះ​ពេជ្រ​បាន​ទទួល​នូវ​ការ​វិនិយោគ​គម្រោង​សាង​សង់​ធំ​ៗ​ ដែល​ក្នុង​នោះ​រួម​មាន​សាលា​រៀន​អន្តរ​ជាតិ​ អគារ​ពាណិជ្ជកម្ម​ ខុន​ដូ​ គេហ​ដ្ឋាន​កម្រិត​ខ្ពស់​ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ផ្សេង​ៗ​ទៀត​។ សំណង់​អគារ​ជាច្រើន ត្រូវ​បាន​សាង​សង់​ឡើង​តាម​រចនាបថ​​អឺរ៉ុប ឬ​ចម្លង​តាម​រចនាបថ​នៃ​អគារ​ល្បីៗ​នៅ​ទីក្រុង​ធំៗ​នៅ​តំបន់​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ ​រូប​ថត​​អគារ​នៅ​ក្នុង​ទីក្រុង​រណប​មួយ​នេះ​ ថែម​ទាំង​បាន​អះអាង​ថា​វា​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ទៅ​វិញ​។ ទោះ​​យ៉ាង​​ណា​​ការ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​​ពី​​ថ្ងៃ​​ទី​​២៦​​​ ខែ​​ឧសភា​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​នេះ​​ ​មាន​​អ្នក​​ប្រើ​ប្រាស់​​បណ្តាញ​​សង្គម​​ហ្វេស​ប៊ុក​​ម្នាក់​​ បាន​បង្ហោះ​​រូប​​ថត​មួយ​សន្លឹក​​​បង្ហាញ​​ពី​​ទិដ្ឋ​​ភាព​​អគារ​​មួយ​ដែល​​មាន​​រចនាបថ ឬ​សណ្ឋាណ​រូបរាង​​​​​បែ​ប​​​​​អឺរ៉ុប​​។ អ្នក​​ប្រើ​​​​ហ្វេស​​​ប៊ុក​​ដដែល​​នោះ​ ​ក៏​​បាន​​អះ​អាង​​ផង​​ដែរ​​ថា ​​រូបថត​​នេះ​ ​គឺ​ជា​ទិដ្ឋ​ភាព​​នៃ​ម្ដុំ​​អគារ​​ Arc de Triomphe នា​​ទី​​ក្រុង​​ប៉ា​រីស​​។ រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «​មាន​ណា​គេ​នៅ​ម្តុំ​ Arc de Triomphe ប៉ារីស​នេះ​អត់​ ម៉ោះ​អូន​ទំនេរ​»។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ […]

Continue Reading

ក្រុមហ៊ុន​ TESLA មិន​ទាន់​មាន​វត្តមាន​ផ្លូវការ​នៅ​កម្ពុជា​ទេ

ការ​ឆ្លង​រីក​រាល​ប្រចាំ​ថ្ងៃ​នេះ​នៃ​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​គេ​ជជែក​ច្រើន​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ប្រភេទ​នេះ។ ទន្ទឹម​គ្នា​នេះ រូបថត​ទីតាំង​មួយ​ដែល​កំពុង​ស្ថិត​ក្រោមដំណើរការ​តុប​តែង​មក​ជាមួយ​នូវ​ពាក្យ TESLA (តេស្លា)​នៅ​រាជ​ធានី​ភ្នំពេញ​ ក៏​ក្លាយ​ជា​ប្រធាន​បទ​ដែល​មាន​ការ​ជជែក​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​សប្ដាហ៍​នេះ។ ទីតាំង​កំពុង​ស្ថិត​ក្រោម​ការ​តុប​តែង​នោះ ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ជា​អគារ​តាំង​បង្ហាញ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន Tesla របស់​សហរដ្ឋ​អាមេរិក។ រូបថត​នៃ​ទីតាំង​នេះ ក៏​ត្រូវ​បាន​​​ជជែក​យ៉ាង​ផុស​ផុល​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​មិន​មែន​និយាយ​ភាសា​ខ្មែរ​ផងដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់​សហរដ្ឋ​អាមេរិក នៅ​មិន​ទាន់​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ជាផ្លូវការ​នៅ​ឡើយ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក Tesla Cambodia បាន​បង្ហោះ​រូបថត​នៃ​អគារ​មួយ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​តុប​តែង​ជាមួយ​អក្សរ​ «TESLA»​ជាមួយសំណេរ​ឱ្យ​រង់ចាំ​មើល​ដំណឹង​ល្អ​នេះ។ ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ក៏​បាន​បង្ហាញ​ទីតាំង​នៃ​​អគារ​នោះ​ដែរ ដែល​ស្ថិត​នៅ​តំបន់​មាន​អគារតាំង​បង្ហាញ​រថយន្ត​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា ​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ជា​ផ្លូវ​ឆ្ពោះ​​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​លើ​ទំព័រ​ហ្វេសប៊ុក​នោះ សរសេរ​ថា​ «សូម​រង់ចាំ​មើល​ទាំង​អស់​គ្នា។ យ៉ាងណា នោះ​ជា​ដំណឹង​ល្អ»។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​ថត​រូប​ស៊ែលហ្វី​នៅ​ឯ​ទីតាំង​នៃ​អគារ​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​តុបតែង​ជាមួយ​អក្សរ​សរសេរ​ថា «TESLA» ហើយ​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ដែល​មាន​ខ្លឹមសារ​ថា «អរុណ​សួស្ដី​ពី​ទីតាំង​បង្ហាញ​រថយន្ត​ Tesla កម្ពុជា»។ Facebook Post […]

Continue Reading

វីដេអូ​ហ្វឹក​សម​​បង្ការ​អគ្គិភ័យ​ក្នុង​រោងចក្រ​ត្រូវ​បាន​អះ​អាង​ថា​ជា​ហេតុការណ៍​ផ្អើល​ឆោឡោ​ព្រោះ​ផ្ទុះ​​កូវីដ​១៩​

គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មីនា​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ ១ ៧៥៣​ករណី​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ចំនួន​ឆ្លង​ដល់​​ទៅ ១ ២៣៣​ករណី សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​កន្លង​មក​នេះ ហើយ​មនុស្ស ៤​នាក់​ហើយ ត្រូវ​បាន​ប្រកាស​ថា បាន​ស្លាប់​ដោយសារ​តែ​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ ទន្ទឹម​នឹង​ស្ថានភាព​បែប​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​អះ​អាងពី​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​មេរោគ​​កូវីដ​១៩​នេះ​នៅ​ក្នុង​ចំណោម​កម្មករ​រោង​ចក្រ​កាត់​ដេរ​មួយ​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បង្ក​ឱ្យ​កម្មករ​កម្មការិនី​រាប់​រយ​នាក់​រត់​ចេញ​ពី​រោងចក្រ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រាប់​ពាន់​ដង​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នោះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​​ឃ្លីប​មួយ​ដែល​បង្ហាញ​មនុស្ស​ជាច្រើន​នាក់​កំពុង​រត់​ចេញ​តាម​ច្រក​ទ្វារ​នៃ​អគារ​មួយ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា ក្រុម​មនុស្ស​ទាំង​នោះ គឺ​​ជា​កម្មករ​រោងចក្រ​កាត់ដេរ​មួយ​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ផ្អើល​រត់​ចេញ​ពី​រោងចក្រ ក្រោយ​ពី​ក្រុម​មន្ត្រី​របស់​ក្រសួង​សុខាភិបាល​ចុះ​យក​សំណាក​ពី​កម្មករ​ម្នាក់។ វីដេអូ​ឃ្លីប​រួម​ជាមួយ​សំណេរ​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​​រាប់​ពាន់​ដង និង​បញ្ចេញ​ប្រតិកម្មចម្រុះ​បែប​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​ក្នុង​រយៈ​ដ៏​ខ្លី​ប៉ុណ្ណោះ។ រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «កម្មករ ៤០០​នាក់​ក្នុង​រោងចក្រ​ចេស្ដា ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ បាន​នាំ​គ្នា​រត់​ផ្អើល​ឈូរ​ឆរ​ដោយ​មាន​កម្មករ​ម្នាក់​ត្រូវ​បាន​ក្រសួង​ចុះ​យក​សំណាក។ មិន​ទាន់​ដឹង​លទ្ធផល​ផង ក៏​នាំ​គ្នា​ផ្អើល​រត់​ចេញ​ទាំង​អស់​គ្នា​តែ​ម្ដង។ ក្រោយ​ពេល​មាន​ការ​សម្រប​សម្រួល​ពី​រដ្ឋបាល ទើប​កម្មក​រ​ទាំង​អស់​គ្នា​ព្រម​ចូល​ធ្វើ​ការ​វិញ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading