តើ​នេះ​គឺ​ជា​ទិដ្ឋភាព​អ្នក​​គាំទ្រ​វៀត​ណាម​​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​​នៅ​កម្ពុជា​មែន​ឬ​ទេ​?

False Political

បន្ទាប់​ពី​ការ​ប្រកួត​រវាង​ក្រុម​បាល់​ទាត់ជម្រើស​ជាតិ​ឡាវ និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​នៅ​ពូល B កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​អ្នក​គាំទ្រកាន់​ទង់​ជាតិ​​វៀត​ណាម​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​នៅ​ក្នុង​ការ​ប្រកួត​នោះ។ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​នា​ពេល​ថ្មី​ៗ​នេះ​​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាងលើបណ្តាញសង្គម

រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​​អ្នក​​គាំទ្រជា​ច្រើន​រូប​ ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឈុត​ពណ៌​ក្រហម​ និង​​កាន់​ទង់​ជាតិ​វៀត​ណាម​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្មី​ៗ​នេះ​ ដោយ​មាន​ការ​អះ​អាង​ថា​ ទិដ្ឋភាព​នោះ​ គឺ​ជា​ទិដ្ឋភាព​​អ្នក​គាំទ្រ​វៀតណាម​ នា​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​កីឡដ្ឋាន​មួយ​ ក្នុង​ប្រទេស​កម្ពុជា​។​

រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជិត​ ៣​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អះ​អាង​ និង​រូបថត​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ ដែល​រៀបរាប់​ថា «​​គួរ​អោយ​ព្រួយ​បារម្ភ​ស៊ី​ហ្គេម​ស្រុកខ្មែរ​ តែសំបូរទង់ជាតិយួនច្រើនណាស់ ឃើញ​ហើយដេកមិនលក់ទេលោកអើយ»​។​

Facebook Post | Archived Link

រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ​។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived), (archived), (archived)។

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ និង​ការ​អះ​អាង​​​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម។

រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​​ គឺ​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​វៀត​ណាម​មួយ​ VN Express កាល​ពី​ថ្ងៃ​ទី​២៥​​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​ នៅ​ក្នុងអត្ថបទ​សារព័ត៌មាន​ខាង​លើ​នេះ​ បាន​បញ្ជាក់​ថា​ ទិដ្ឋភាព​នោះ​ គឺ​ជា​ទិដ្ឋភាពបង្ហា​​ញ​ការ​អបអរសាទរ​ពី​សំណាក់​អ្នក​គាំទ្រ​វៀត​ណាម​ ក្រោយ​ពេល​ប្រទេស​វៀតណាម បាន​​ឈ្នះ​មេដាយ​មាស ​ក្នុ​ងកា​រប្រ​កួតបា​ល់ទា​ត់នារី​ ទល់​នឹង​ប្រទេស​ថៃ​ នៅ​កីឡដ្ឋាន​ Cam Pha ក្នុង​ខេត្ត​ Quang Ninh កាល​ពី​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​អ្នក​គាំទ្រ​វៀត​ណាមអបអរសាទរ​​ នៅ​កីឡដ្ឋាន​ Cam Pha ក្នុង​ខេត្ត​ Quang Ninh ប្រទេស​វៀត​ណាម​។​

VN Express Link | Archived Link

រូប​ថត​ បង្ហាញ​ការ​អបអរសាទរ​ពី​សំណាក់​អ្នក​គាំទ្រ​វៀត​ណាម​ ក្រោយ​ពេល​វៀតណាម​ឈ្នះ​មេដាយ​មាស​ក្នុ​ងកា​រប្រ​កួតបា​ល់ទា​ត់នារី​ នៃ​ការ​ប្រកួ​តកីឡា​ស៊ីហ្គេ​មលើ​កទី៣១​ ទល់​នឹង​ប្រទេស​ថៃ​ កាល​ឆ្នាំ​២០២២​កន្លងទៅ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​នៅ​តាម​បណ្ដា​គេហទំព័រ​សារព័ត៌មាន​នា​នា​ផង​ដែរ​។​ សូម​អាន​ព័ត៌​មាន​លម្អិត​នៅ​ទីនេះ​ ឬ​នៅ​ទីនេះ​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​បង្ហោះ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជាទិដ្ឋភាពបង្ហា​​ញ​ការ​អបអរសាទរ​ពី​សំណាក់​អ្នក​គាំទ្រ​វៀត​ណាម​ ក្រោយ​ពេល​វៀតណាម​ឈ្នះ​មេដាយ​មាស​ក្នុ​ងកា​រប្រ​កួតបា​ល់ទា​ត់នារី​ ទល់​នឹង​ប្រទេស​ថៃ​ នៅ​កីឡដ្ឋាន​ Cam Pha ក្នុង​ខេត្ត​ Quang Ninh កាល​ពី​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​​។​

Avatar

Title:តើ​នេះ​គឺ​ជា​ទិដ្ឋភាព​អ្នក​​គាំទ្រ​វៀត​ណាម​​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​​នៅ​កម្ពុជា​មែន​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *