តើលោក ម៉ាក្រុង លើកឡើងបញ្ហាការបោះឆ្នោតកម្ពុជានៅមហាសន្និបាត UN ឬទេ?
បន្ទាប់ពីប្រមូលយកបានអាសនៈទាំងអស់នៅក្នុងសភានៅក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយកាលពីឆ្នាំ២០១៨មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងទៅថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងនាមលោកជាមេដឹកនាំតំណាងឱ្យកម្ពុជា។ ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកនូវការអះអាងមួយដែលនិយាយថា ប្រធានាធិបតីបារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង នឹងលើកយកបញ្ហាការបោះឆ្នោតរបស់កម្ពុជាដែលផាត់ចោលបក្សប្រឆាំងនោះ ទៅនិយាយនៅមហាសន្និបាតនោះ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តដល់ទៅជិត ៣ពាន់ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មដ៏ច្រើនផងដែរ។ […]
Continue Reading