រូប​អតីត​មេ​ដឹក​នាំ​វៀត​ណាម​ម្នាក់​ត្រូវ​បាន​អះ​អាងជា​លោក​ សម​ សារី​

ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​នោះ ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ដេញ​ដោល​ខាង​នយោបាយ ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​រវាង​គណបក្ស​នយោបាយ​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​យ៉ាង​ផុស​ផុល​​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​ថត​ជា​ក្រុម​របស់​មេ​ដឹក​នាំ​វៀត​ណាម​ ភ្ជាប់​ជាមួយ​នឹង​រង្វង់ខ្មៅ​ ដោយ​ត្រូវ​បាន​គេ​អះ​អាង​ថា​នោះ​ គឺ​ជា​ចារ​កម្ម​យួន​ សម​ សារី​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើ​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២​សន្លឹក​ ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ នាយក​រដ្ឋ​មន្ត្រី​គំរូ​​ គឺ​​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​​ សែន​ ដោយ​ក្នុង​នោះ​មាន​រូប​ថត​មួយ​សន្លឹក​ បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ថត​រូប​ជា​ក្រុម​របស់​មេ​ដឹក​នាំ​វៀត​ណាម​ ភ្ជាប់​ជាមួយ​នឹង​​ការ​អះ​អាង​ថានោះ​គឺ​ជា​ លោក​ សម​ សារី​។​ ​​​​លោក​ សម ​សារី​ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូ​ទៅ​ថា​ ជា​ឪពុក​របស់​លោក ​សម ​រង្ស៊ី​ ដោយ​លោក​ក៏​ធ្លាប់​បាន​ធ្វើ​ជា​​ឧប​នាយក​រដ្ឋ​មន្រ្តី​ និង​ជា​ឯក​អគ្គ​​រាជ​ទូត​ខ្មែរ​ប្រចាំនៅ​ចក្រ​ភព​អង់​គ្លេស​ផង​ដែរ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​​កាល​ពី​ថ្មី​ៗ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ បង្ហាញ​ទិដ្ឋ​ភាព​រូប​ថត​ជា​ក្រុម​របស់​ថ្នាក់​ដឹក​នាំ​វៀត​ណាម​ ដោយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អះ​អាង​ថា​ជា​លោក​ […]

Continue Reading